ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, August 28, 2013

ធ្វើ​ដូចម្តេច​ទើប​គាត់​អាច​បន្ត​នៅ​លើ​គ្រែ​បានយូរ​ទៅ​?

ត្រួតពិនិត្យដោយគ្រូពេទ្យ health.com.kh|ថ្ងៃទី23 សីហា ឆ្នាំ2013
     

​អា​ការៈឆាប់ចេញ​ទឹកកាម​ពេក​មិន​គ្រាន់តែ​ជា​បញ្ហា​ទាក់ទង​ នឹង​ជំងឺ​នោះទេ ប៉ុន្តែ​វា​គឺជា​រឿង​ដ៏​អាម៉ាស​មួយ​ដែរ​។ អ្វី​ដែល​ជា​វិប្បដិសេរីដ៏​ធំ​នោះ​គឺថា ការ​ឆាប់​ចេញ​ទឹកកាម​ពេក​បែប​នេះ​គឺជា​បញ្ហា​ដែល​កើតឡើង​ជា​ញឹកញាប់​បំផុត​ ទៅលើ​បុរស​រ៉ាប់​ពាន​អ្នក​រួចទៅហើយ​។ មាន​បុរស​ច្រើនណាស់​ដែល​មាន​
បញ្ហា​ដោយសារតែ​រឿង​នេះ ហើយក៏​មាន​ភាពស្ទាក់ស្ទើ​រ​នឹង​និយាយ​ចេញ​អោយ​គេ​ដឹង​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ​គឺថា ការ​ឆាប់​ចេញ​ទឹកកាម​ពេក​គឺ​ជា​បញ្ហា​ផ្លូវភេទ​មួយ​ដែល​ងាយ​នឹង​កើតមាន​លើ​ បុរស ហើយ​ក៏​ងាយ​នឹង​ដោះស្រាយ​បំផុត​ដែរ​។ បើសិន​ជា​អ្នក​ជា​មនុស្ស​ស្រី ហើយ​ចង់អោយ​ខាង​ប្រុស​នៅ​ឡើងឋានសួគ៌​អៅ​យ​បានយូរ​ជាមួយ​នោះ ចូរ​ធ្វើ​ទៅ​តាម​វិធីសាស្ត្រ​ដូចខាងក្រោម​នេះ​ទៅ​។​

​រួមភេទ​អោយបាន​ច្រើនដង​តាមតែ​អាច​ធ្វើទៅបាន​
​កាលណា​មនុស្ស​ប្រុស​ទទួល​បាន​ភាព​ញឹកញាប់​នឹង​ការ​រួមភេទ​បែបនេះ វា​អាច​ជា​មធ្យោបាយ​មួយ​សម្រាប់​ទប់ស្កាត់​អារម្មណ៍​ផ្លូវភេទ​បានយូរ និង​ដើម្បី​តាំង​អារម្មណ៍​បង្កើន​សម្ពាធ​ផ្លូវភេទ​កាន់តែ​ខ្លាំង​ផង​ដែរ​។ ដូច្នេះ​បើ​សិន​ជា​ពួកគេ​ពិតជា​រួមភេទ​មែន​នោះ ពួកគេ​ងាយ​នឹង​ឆាប់​ចេញ​ទឹកកាម​ណាស់ ដូច្នេះ​ចូរ​រួមភេទ​ជាមួយ​ដៃគូ​អោយបាន​ច្រើន​ជាង​ធម្មតា​ដើម្បី​ជួយ​អោយ​ គាត់​អាច​យកឈ្នះ​ការ​ឆាប់​ចេញ​ទឹកកាម​នេះ​បាន​។​

​ពន្យា​ពេល​
​ចូរ​ប្រាប់​អោយ​គាត់​ពន្យា​ពេលចេញ​ទឹកកាម​ពេល​ដល់​ពេល​ដែល​ត្រូវ​ចេញ​។ ចូរ​ប្រាប់​គាត់​អោយ​ព្យាយាម​ភ្ញោ​ច​លិង្គ​រហូតដល់​ចេញ​ទឹកកាម បន្ទាប់​មក​បញ្ឈប់​វា​តែម្តង​។ ការធ្វើ​បែប​នេះ​ម្តង​ហើយ​ម្តងទៀត​នឹង​ជួយ​អោយ​បុរស​អាច​ពន្យា​ពេល​ការឈាន​ ដល់​ចំនុច​កំពូល​បាន​រយៈពេល​កាន់តែ​យូរ​។​

​អោយ​គាត់​ព្យាយាម​ហាត់ប្រាណ​បែប Kegel
​ថ្វីបើ ការ​ហាត់ប្រាណ​របៀបនេះ​តម្រូវ​អោយ​តែ​ស្ត្រី​ធ្វើ​ក៏​ដោយ ប៉ុន្តែ​វា​ប្រហែលជា​អាច​ជួយ​អោយ​បុរស​យកឈ្នះ​ការ​ឆាប់​ចេញ​ទឹកកាម​បាន​។ ដើម្បី​ហាត់ប្រាណ​បែប Kegel បាន ចូរ​អោយ​បុរស​ធ្វើយ៉ាងណា​ង​បន្តឹង​សាច់ដុំ​កំប៉េះគូថ ហើយ​ប្តឹង​ទប់​អោយបាន​មួយ​វិនាទី​។ ការ​ហាត់ប្រាណ​បែប​នេះ​រយៈពេល ១៥​ដង​ដោយ​មិន​ឈប់​សោះ​អាច​ជួយ​អោយ​សាច់ដុំ​មាន​ភាពរឹងមាំ​ក្នុង​ ការប្រើប្រាស់​ពេល​ឈាន​ដល់​ចំនុចកំពូល​នៃ​ការ​រួមភេទ​។ ចូរ​បង្កើន​ចំនួន​ដង​បន្តិច​ម្តងៗ​អោយបាន ៧០​ដង ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍ ហើយ​ក៏​គួរតែ​ធ្វើអោយបាន ២​ដង​ក្នុង​មួយ​ថ្ងៃ​ដែរ​។​

​ព្យាយាម​សាកល្បង​ក្បាច់​ផ្សេង​
​បុរស​ជា​ច្រើន​នាក់​ហើយ​តែងតែ​មាន​ការភ្ញោ​ច​ខ្លាំងពេល​ប្រើ​ក្បាច់​ម៉ែចែ​ កអោយ (​បុរស​នៅ​ពី​លើ​)​។ ដូច្នេះ តាមរយៈ​ការផ្លាស់ប្តូរ​ក្បាច់​រួមភេទ អ្នក​គួរតែ​ផ្តល់​ង​ការភ្ញោ​ច​តិចតួច​ទៅ​លើ​លិង្គ​បុរស​បាន​ហើយ​ដើម្បី​ ពន្យា​ពេល​ការឈាន​ដល់​ចំនុចកំពូល​។​

​ផ្លាស់ប្តូរ​របប​អាហារ​របស់គាត់​
​នៅពេល​បុរស​អាយុ​កាន់តែច្រើន ចំនួន​កូ​ឡេ​ស្ទើ​រ៉ុល និង​ខ្លាញ់​ដែល​ពួកគេ​ញ៉ាំ​ទំនងជា​អាច​ប៉ះពាល់​ដល់​ការឡើង​រឹង​របស់​លិង្គ និង​រយៈពេល​ដែល​ទ្រាំ​អោយ​វា​រឹង​យូរ​បាន​។ ដូច្នេះ​ចូរ​ព្យាយាម​ផ្លាស់ប្តូរ​របប​អាហារ​របស់គាត់ និង​ផ្លាស់ប្តូរ​យក​អាហារ​ណា​ដែល​មិនសូវ​មាន​ជា​តិកូ​ឡេ​ស្ទើ​រ៉ុល និង​ខ្លាញ់​វិញ​។​

​ជំ​ហ៊ាន​ដ៏​សំខាន់​បំផុត​ដើម្បី​ធានា​ថា ដៃគូរ​របស់​អ្នក​អាច​បន្ត​នៅ​លើ​គ្រែ​បានយូរ​នោះ​គឺ​ត្រូវ​បាន​កត់​ថា អ្នក​ទាំង​ពីរ​មាន​ផាសុខភាព​ទាំងសងខាង​។ មិន​ត្រូវ​អោយ​គេ​ធ្វើ​អ្វីៗ​តែម្នាក់ឯង​ទេ ព្រោះ​អ្នក​ចង់​បាន​ការសប្បាយ​ទៅតាម​តម្រូវការ​ផ្លូវភេទ​របស់​អ្នក​ដែរ​។ ការ​ឆាប់​ចេញ​ទឹកកាម​ពេក​ក៏​អាច​ដោះស្រាយបាន​នៅពេល​អ្វីៗ​ទាំងអស់​ បង្កើតបានជា​មជ្ឈដ្ឋាន​ប្រកបដោយ​ផាសុខភាព​៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII