ការរួមភេទគឺជាផ្នែកមួយដ៏សំខាន់នៃទំនាក់ទំនងមួយដ៏ ស្និទ្ធស្នាល។ វាត្រូវបានគេសង្កេតឃើញថា ដៃគូជាច្រើននាក់មកហើយមានការយល់ច្រឡំពីតម្រូវការរបស់ពួកគេម្នាក់ ។ ភាពខុសគ្នានៃចំណង់ចំណូលចិត្តក្នុងប្រតិកម្មផ្លូវភេទរបស់មនុស្ស ទាំងពីរនាក់អាចកើតឡើងដោយសារមូលហេតុជាច្រើនដូចជា៖
១, ការចែករំលែកគំនិត និងការរំពឹងទុក
ការដែលមិនហ៊ានបង្ហាញអំពីអ្វីដែលចង់បានគឺជាកត្តាដ៏សំខាន់បំផុត មួយដែលនាំអោយមានការយល់ច្រឡំទៅលើតម្រូវការផ្លូវភេទរបស់ដៃគូ។ បើនិយាយអោយស្រួលស្តាប់វិញគឺថា អ្នកមិនអាចមើលចិត្តដៃគូធ្លុះថាគេចង់បានលក្ខណៈផ្លូវភេទដូចម្តេច ឡើយ។ ដូច្នេះចូរចែករំលែកគំនិត និងការរំពឹងទុកអំពីរបៀបដែលការរួមភេទអាចផ្តល់អោយអ្នកទាំងពីរ កាន់តែស្និទ្ធស្នាលជាងមុនទៀតទៅ។
២, ប្រាប់អំពីការតក់ស្លុតរបស់អ្នក
វាអាចជាអារម្មណ៍ដែលគ្មានផាសុខភាពក្នុងពេលលើកមកនិយាយបើសិនជា មនុស្សម្នាក់មិនសប្បាយចិត្តជាមួយដៃគូគេផងនោះ។ ចូរប្រាប់អំពីការតក់ស្លុតរបស់អ្នកអោយដឹងគូរដឹងផង ដើម្បីគេអាចយល់អំពីការបារម្ភ និងតម្រូវការរបស់អ្នក។
៣, និយាយអំពីតម្រូវការផ្លូវភេទ
ចូរពិភាក្សាអំពីចំណង់ផ្លូវភេទជាមួយដៃគូររបស់អ្នកតែម្តងទៅ។ ចូរចែកពេលវេលាខ្លះដើម្បីពិភាក្សាអំពីរឿងនេះទៅវិញទៅមកដើម្បីអាច អោយអ្នកទាំងមានភាពស្និទ្ធស្នាលខាងផ្លូវភេទបានថែមទៀត។
៤, ធ្វើអោយរ៉ូម៉ែនទិច
អ្នកមិនអាចទាត់ចោលផាពរ៉ូម៉ែនទិចពេកក្នុងបន្ទប់ដេករបស់អ្នក បានទេ។ បើសិនជារឿងនេះបាត់បង់មែននោះ អ្នកត្រូវតែបង្កើតអោយមានឈុតឆាក់មួយដើម្បីអាចទទួលបាន ការស្និទ្ធស្នាលក្នុងលក្ខណៈផ្លូវភេទ និងយល់អំពីតម្រូវការផ្លូវភេទរបស់ដៃគូ។
៥, ពេញចិត្តនឹងការរួមភេទ
អ្នកត្រូវតែស្វែងយល់អោយឃើញនូវមធ្យោបាយយ៉ាងណាទើបអាចរីករាយនឹង ការរួមភេទរបស់អ្នកទាំងពីរបាន។ ការសប្បាយគួរតែកើតឡើងក្រោយពីអ្នកបានដឹងអំពីការស្នើរសុំរបស់ដៃគូ និងភាពខុសគ្នានៃការចរចារ។
៦, ព្យាយាមធ្វើអ្វីដែលថ្មីៗ
ការព្យាករទុកជាមុនគឺជាហេតុផលមួយផ្សេងទៀតនៃអាការៈដែលអ្នកមិន អាចយល់អំពីតម្រូវការផ្លូវភេទរបស់ដៃគូ។ ដូច្នេះមិនត្រូវទម្លាប់ធ្វើបែបនេះ ឬព្យាយាមធ្វើអ្វីដែលថ្មីៗដើម្បីបំពេញបន្ថែមនូវអ្វីដែលនៅទំនេះ ជាមួយនឹងការសប្បាយឡើយ។
៧, ទាក់ទងនឹងអារម្មណ៍
ការទំនាក់ទំនងខាងផ្លូវអារម្មណ៍ក៏ដើរតួនាទីដ៏សំខាន់មួយសម្រាប់ បង្កើនភាពស្និទ្ធស្នាលផងដែរ។ ចូរស្វែងរកមធ្យោបាយទាំងឡាយណាដែលអ្នកអាចធ្វើអោយទំនាក់ទំនងផ្លូវ អារម្មណ៍កាន់តែស្និទ្ធស្នាលនឹងគ្នាទៀតទៅ។
៨, អនុវត្តការរួមភេទដែលមានសុវត្ថិភាព
ជំងឺ និងការប្រែប្រួលរាងកាយដូចជា ធាត់, ផលវិបាកនៃការវះកាត់ និងបម្រែបម្រួលអ័រម៉ូនក៏ប្រហែលជានាំអោយការរួមភេទគ្មានផាសុខភាព ដែរ។ កត្តាទាំងនេះប្រហែលជាបំផ្លាញ ឬរំខានដល់សមត្ថភាពដើម្បីអាចរីករាយនឹងសកម្មភាពផ្លូវភេទបាន។
៩, តុល្យភាពនៃភាពស្និទ្ធស្នាល
ការជឿជាក់គួរតែមានការពិភាក្សាគ្នាដើម្បីយល់ដឹងអំពីតម្រូវការ ផ្លូវភេទរបស់ដៃគូ។ ក្រៅពីការពិភក្សានេះ ចូរយល់អំពីការរំពឹងទុក្ខរបស់ដៃគូផងជាពិសេសផ្លូវភេទតែម្តងដើម្បី ធ្វើយ៉ាងណារក្សាបាននូវតុល្យភាពនៃភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរ ។
១០, អារម្មណ៍ទាំងសងខាង
អស់រយៈពេលច្រើនឆ្នាំមកហើយដែលមានទស្សនៈគិតទុកជាមុនជាច្រើនអំពី ការរួមភេទ។ ក្នុងនោះដែរ បុរសទំនងជាងចង់បានការរួមភេទច្រើន ចំណែកស្ត្រីបែរជាចង់អោយបុរសមានការប្តេជ្ញាចិត្តច្រើនទៅវិញ។ អារម្មណ៍បែបនេះគួរតែកើតមានទាំងសងខាង។
បើសិនជាអ្នកត្រូវការយល់ដឹងអំពីតម្រូវការផ្លូវភេទរបស់ដៃគូ ចូរនិយាយជាមួយគេ ព្រមទាំងជម្រូអោយមានអារម្មណ៍ស្និទ្ធស្នាលគ្នាទៅ។ ចូរនិយាយដោយចំហរ និងស្មោះត្រង់ដើម្បីដោះស្រាយភាពខុសគ្នា និងការយល់ច្រឡំរវាងគ្នានិងគ្នា ជាពិសេសទាក់ទងនឹងចំណង់ផ្លូវភេទ។ ចូរពិភាក្សាអំពីភាពខុសគ្នាជាមយយដៃគូរ ព្រមទាំងស្វែងរកដំណោះស្រាយថាធ្វើដូចម្តេចទើបល្អទាំងសងខាង៕
