ជប៉ុន-ចិន -
អត្ថបទចុះផ្សាយនៅថ្ងៃ ព្រហស្បតិ៍ 15 សីហា 2013 -
ព័ត៌មានទើបកែប្រើលើកចុងក្រោយ ថ្ងៃ ព្រហស្បតិ៍ 15 សីហា 2013
នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ឱនលំទោនគោរពវិញ្ញាណក្ខ័ន្ធជនរងគ្រោះ ក្នុងសម័យសង្គ្រាមលោកលើកទីពីរ។
REUTERS/Toru Hanai
ជាង២០ឆ្នាំមកនេះ
នាឱកាសរំលឹកខួបនៃការចុះចាញ់របស់កងទ័ពជប៉ុន
នៅសម័យសង្គ្រាមលោក
នាយករដ្ឋមន្ត្រីជប៉ុននានា តែងតែសំដែងវិប្បដិសារីចំពោះភាពឈឺចាប់ និងការជិះជាន់ដែលជប៉ុនបានបង្កឡើង ទៅលើបណ្តាប្រទេសជិតខាងខ្លួន នៅអាស៊ី ដូចជាចិន រឺក៏កូរ៉េជាដើម។
នៅឆ្នាំ ២០១៣នេះ ខុសពីទំលាប់សព្វដង នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe មិនបានបង្ហាញការសោកស្តាយអ្វីទាំងអស់ ក្រៅតែពីរំលឹកដល់វិញ្ញាណក្ខ័ន្ធជនជាតិជប៉ុន ដែលបានរងគ្រោះនៅសម័យសង្គ្រាម។ ផ្ទុយទៅវិញ លោកអាបេនេះឯង ធ្លាប់បានសំដែងការសោកស្តាយ កាលពីកំឡុងឆ្នាំ២០០៦-២០០៧ រួចមកហើយ។
នៅថ្ងៃព្រហស្បតិ៍នេះដែរ នៅក្រុងតូក្យូ មុនពេលលោកអាបេ ធ្វើសន្ទរកថាក្នុងខួបប្រវត្តិសាស្ត្រនេះ រដ្ឋមន្ត្រីនានានៃរដ្ឋាភិបាលជប៉ុនបាននាំគ្នាទៅកាន់កន្លែង គោរពវិញ្ញាណក្ខ័ន្ធ Yasukuni ដើម្បីគោរពវិញ្ញាណក្ខ័ន្ធជនរងគ្រោះ សម័យសង្គ្រាមលោក។ លោកអាបេ មិនបានទៅកាន់ទីនោះទេ ប៉ុន្តែបានផ្ញើធាងឈើសក្ការៈបូជាមួយដើម អោយដាក់តំកល់នៅទីនោះ។
គួររំលឹកថា បណ្តាប្រទេសជិតខាងជប៉ុន ចាត់ទុក យ៉ាស៊ូគូនី ជាកន្លែងនិមិត្តរូបនៃអតីតកាលកងទ័ពជប៉ុនដែលធ្លាប់ធ្វើអាណានិគម នៅអាស៊ី។ សំរាប់ជប៉ុន យ៉ាស៊ូគូនីនេះ សង់ឡើងដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធជនជាតិជប៉ុនដែលបានពលីជីវិត សំរាប់ព្រះចៅអធីរាជជប៉ុន។ នៅទីនោះ មានចារឈ្មោះមនុស្សជាងពីរលាននាក់ ដែលបានស្លាប់ចន្លោះឆ្នាំ ១៨៦៨ និងឆ្នាំ១៩៥១ ក្នុងនោះក៏មានឈ្មោះឧក្រិដ្ឋជនសង្គ្រាម១៤នាក់ ដែលប្រទេសសម្ព័ន្ធមិត្តនានា បានថ្កោលទោសផងដែរ។
ក្រសួងការបរទេសចិន បានថ្កោលទោសរដ្ឋមន្ត្រីជប៉ុននានា ដែលបានចូលទៅ យ៉ាស៊ូគូនី នៅថ្ងៃព្រហស្បតិ៍នេះ។ ចិនបានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅចិន អោយចូលជួបបំភ្លឺបញ្ហានេះ។ ក្រុងប៉េកាំងបានដាស់តឿនជប៉ុនអោយពិចារណាអោយបានជ្រាលជ្រៅ ចំពោះអតីតកាលខ្លួន បើមិនដូច្នោះទេ ទំនាក់ទំនងរវាងជប៉ុននិងបណ្តាប្រទេសជិតខាង នឹងគ្មានអនាគតល្អឡើយ។
គួររំលឹកថា ទំនាក់ទំនងរវាងជប៉ុន និងបណ្តាប្រទេសអាស៊ីជិតខាង ដិតដាមដោយអនុស្សាវរីយ៍ជូរចត់ ដោយសារតែកងទ័ពអធិរាជជប៉ុនធ្លាប់បានបង្កអំពើព្រៃផ្សៃ ទៅលើប្រទេសទាំងនោះ ពិសេសនៅពេលដែលជប៉ុនបានដាក់អាណានិគមខ្លួន នៅឧបទ្វីបកូរ៉េចន្លោះឆ្នាំ១០១០ និងឆ្នាំ១៩៤៥ និងនៅចិន ពីឆ្នាំ១៩៣១ ដល់ឆ្នាំ១៩៤៥៕