ស្ត្រីម្នាក់អាយុ២៩ឆ្នាំ
ត្រូវបានបុរសចិត្តដាច់កំណាចឃោរឃៅអតីតជាសង្សារចាប់បោចសក់វាយក្បាល
នឹងញញួរជាច្រើនដង និងច្រើនកន្លែង
ធ្វើឲ្យបែកក្បាលហូរឈាមជោកខ្លួន និងសន្លប់បាត់ស្មារតីភ្លាមៗកាលពីវេលាម៉ោង១០ព្រឹកនាថ្ងៃសៅរ៍ទី ១០ ខែសីហា ឆ្នាំ២០១៣កន្លងទៅថ្មីៗនេះ។
ស្ត្រីរងគ្រោះដែលត្រូវបានបុរសអតីតសង្សារប្រើអំពើហិង្សារដ៏សែន
ឃោរឃៅកម្រជួបនេះមានឈ្មោះថា Lim Pui Lee
ជាអ្នកលក់ម្ហូបអាហារនៅក្នុងហាងមួយឈ្មោះ Jalan Lobak
ប្រទេសម៉ាឡេស៊ី។
នាងត្រូវបានគេយកទៅមន្ទីរពេទ្យ Tuanku Jaafar នៃក្រុង Seremban
ជួយសង្គ្រោះភ្លាមៗក្រោយហេតុការណ៍ហិង្សានេះកើតឡើងដោយនាងត្រូវបាន
ពេទ្យដេរសាច់លលាដ៏ក្បាលចំនួន៣០ថ្នេរ។
ដោយឡែកបុរសជាជនដៃដល់ដែលត្រូវជាអតីតសង្សាររយៈពេល១៣ឆ្នាំជាមួយ
ស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចម៉ាឡេស៊ី ឃាត់ខ្លួនភ្លាមៗដែរ
ខណ់ៈដែលប៉ូលិសមិនបានបញ្ជាក់លម្អិតអំពីមូលហេតុដែលធ្វើឲ្យកើតមាន
អំពើហិង្សាដ៏សែនឃោរឃៅនេះនៅឡើយ។
សូមកុំឲ្យអំពើហិង្សាដ៏សែនឃោរឃៅព្រៃផ្សៃកម្រជួបបែបនេះកើតមាននៅ
ស្រុកខ្មែរយើងឲ្យសោះ៕ ប្រភព ដើមត្នោត

