តើការរួមភេទធ្វើអោយអ្នកអស់កម្លាំងដែរទេ? តើដៃគូរអ៊ូថាអ្នកឆាប់ដេកពេកមែនទេក្រោយពីរួមភេទចប់? អ្នកនៅតែអាចធ្វើរឿងជាច្រើនបានដដែល។ ភាគច្រើន វាតែងតែមានការងារសប្បាយៗមួយចំនួនទៀតដែលអ្នកអាចធ្វើទៅបានជាមួយ ដៃគូទោះបីជាឈប់រួមភេទហើយក៏ដោយ។
- ងូតទឹកក្តៅ៖ ការងូតទឹកក្តៅដែលមានពពុះច្រើនភ្លាមៗក្រោយពីរួមភេទរួចអាចជា វិធីសាស្ត្រដ៏ល្អបំផុតដើម្បីបង្ការភាពខ្ជឹលរបស់អ្នកទាំងពីរបាន ។ ម្យ៉ាងវិញទៀត ការងូតទឹកក្តៅជាមួយគ្នាអាចនឹងពង្រឹងដល់អារម្មណ៍ទាំងអស់ និងអាចឈានជើងត្រឡប់មករកភាពស្និទ្ធស្នាល និងចំណង់ផ្លូវភេទវិញផងដែរ។
- ម៉ាស្សាអោយគ្នា៖ ការម៉ាស្សាក្រោយពីរួមភេទរួចមិនត្រឹមត្រូវតែជួយអោយមានកម្លាំង តែមួយមុខនោះទេ តែវាក៏អាចជួយអោយយើងមានសម្រើបផ្លូវភេទបន្តទៀតដែរ។ ការអោយដៃគូម៉ាស្សា ឬម៉ាស្សាអោយដៃគូក្រោយពីរួមភេទរួចនឹងជួយអោយមានអារម្មណ៍ស្រើបស្រាល រវាងគ្នានឹងគ្នាណាស់។ ការត្រដុសខ្នង ឬម៉ាស្សាបាតជើងប្រហែលជាជួយសម្រួលអារម្មណ៍ និងចំណង់ផ្លូវភេទដើម្បីអាចរួមភេទបានម្តងទៀតផង។
- និយាយអំពីភាពអស្ចារ្យដែលអ្នកបានធ្វើរួច៖ ចូរផ្តល់នូវភាពសប្បាយរីករាយដល់គ្នាទៅវិញទៅមកនូវអ្វីដែលធ្វើអោយ អ្នកទាំងពីយល់ថាចូលចិត្ត។ នេះគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីដាស់អារម្មណ៍គ្នាទៅវិញទៅមកដែរ ជាពិសេសបុរសធ្វើការណែនាំនូវអ្វីដែលគួរអោយចាប់អារម្មណ៍មួយចំនួន ក្នុងដំណាក់កាលមួយនេះ។ ស្ត្រីត្រូវតែប្រាកដថា ពួកគេចាប់អារម្មណ៍អំពីរឿងនេះ។ ចូរនិយាយប្រាប់គ្នាអំពីរឿងជាច្រើនដែលអ្នកមានគម្រោងនឹងធ្វើ ជាមួយគ្នានៅថ្ងៃក្រោយ ប៉ុន្តែចូរយកការចាប់អារម្មណ៍ និងជំនាញម្ញិកម្ញក់របស់អ្នកមកប្រើក្នុងដំណាក់កាលនេះដើម្បីអោយអាច កើតឡើងច្រើនផង។
- ការថើបដ៏អស្ចារ្យ៖ ការថើបគ្នាអាចមានប្រសិទ្ធភាពក្រោយពីរួមភេទរួចដើម្បីអោយអ្នកមាន ភាពស្រើបស្រាលបន្ថែមទៀត។ វាតែងតែមានការងារដែលអាចធ្វើទៅបានដើម្បីអោយអ្វីៗមានភាព ពុះកញ្ជ្រោលនៅពេលអ្នកស្ថិតក្នុងការថើបគ្នាដ៏គួរអោយទាក់ទាញមួយ។ ការថើបច្រើនតែគ្មានអ្វីផ្លាស់ប្តូរទេក្នុងការឈានទៅរកការរួមភេទ ម្តងទៀត។
- ការរួមភេទមានសម្លេងចម្រៀង៖ បុរសភាគច្រើនតែងតែងងុយដេកក្រោយពីការងាររួមភេទចប់។ ចំពោះស្ត្រីវិញពួកគេក៏តែងតែមានអាការៈបែបនេះដែរ ប៉ុន្តែបើសិនជាអ្នកមិនធ្វើដូចគេទេនោះ ចូរបើកចម្រៀងដែលយល់ថាមានភាពសិចស៊ីភ្លាមទៀតដើម្បីជួយដាស់ អារម្មណ៍បន្ថែមទៀត។ ចូរសរសើរដល់ជំនាញនៃការរួមភេទរបស់គាត់ និងថ្នាក់ថ្នមគាត់បន្តទៀតទៅ។ អារម្មណ៍ដែលកើតចេញពីសេចក្តីស្រឡាញ់របស់មនុស្សស្រី និងចម្រៀងដ៏សិចស៊ីអាាចមានប្រសិទ្ធភាពទាក់ទាញអារម្មណ៍អ្នកទាំង ពីរម្តងទៀត ព្រមទាំងកុំអោយគាត់ដេកលក់បានដែរ។
វិធីសាស្ត្រដែលលើកមកនិយាយខាងលើនេះអាចមានប្រសិទ្ធភាពក្នុង ការទទួលបានភាពស្រើបស្រាលក្នុងទឹកទីពីរបាន។ មិនមែនគ្រាន់តែការបរបោសអង្អែលមុនពេលរួមភេទតែមួយមុខទេ ប៉ុន្តែការលេងសប្បាយបែបនេះក្រោយរួមភេទរួចសុទ្ធតែអាចផ្តល់ជាអានុ សាវរីយ៍បានទាំងអស់៕
