ភាពស្អាត និងការមានអនាម័យគឺជាអ្វីៗដែលយើងទាំងអស់គ្នាបានដឹង ប៉ុន្តែមានមនុស្សតែមួយចំនួនតូចទេដែលយកវាមកប្រើប្រាស់ក្នុងពេល រួមភេទ។ ជំហ៊ានដើម្បីទទួលបានអនាម័យល្អគួរតែធ្វើឡើងតាមរយៈការបង្ការ ជំងឺឆ្លង ឬស្ថានភាពនៃភាពអាម៉ាសទាំងឡាយ នៅពេលអ្នកចង់បណ្តោយខ្លួនចូលទៅក្នុងភាពស្និទ្ធស្នាលតាមផ្លូវកាយ។
ការរួមភេទប្រកបដោយភាពមានអនាម័យគឺជារឿងសំខាន់ដូចគ្នានឹងសុខភាព ទូទៅដែរ ហើយខាងក្រោមនេះគឺជាការណែនាំមួយចំនួនដែលអ្នកអាចទទួលអត្ថប្រយោជន៍ ពីវាបាន។
បុរសត្រូវការសម្អាតក្បាលលិង្គរបស់ពួកគេអោយបានស្អាតល្អ។ បើសិនជាអ្នកមិនទាន់ស្បែកគ្របក្បាលលិង្គចោលទេ អ្នកត្រូវតែច្បូតស្បែកនោះចុះក្រោមតាមតែអាចធ្វើទោះបានដើម្បី សម្អាតជាមួយនឹងទឹកក្តៅឧណ្ហៗ។ ចូរប្រាកដថា ត្រូវតែមានភាពស្អាតនៃក្បាលលិង្គ និងផ្នែកខាងក្នុងរបស់ស្បែកគ្របក្បាលលិង្គ ព្រោះវាជាកន្លែងដែលអាចមានសារធាតុពណ៌សៗ (Smegma) នៅក្នុងនោះបាន។ Smegma ផ្ទុកទៅដោយកោសិការងាប់ៗ, ជាតិប្រេង, ទឹកសារីរៈនិងបាក់តេរី។ វត្តមាននៃសារធាតុមួយនេះអាចបណ្តាលអោយបង្ករោគ និងមានក្លិនស្អុយបាន។ បុរសដែលកាត់ចុងរួចក៏ត្រូវតែថែរក្សាអនាម័យអោយបានខ្ជាប់ខ្ជួនដែរ ព្រោះកាលណាលមិនមានស្បែកគ្របក្បាលលិង្គទេវាអាចបណ្តាលអោយចុង ក្បាលលិង្គនោះប៉ះពាលនឹងបាក់តេរី និងញើសដោយផ្ទាល់បាន ដូច្នេះចូរសម្អាតប្រដាប់ភេទរបស់អ្នកទាំងមុន និងក្រោយពេលរួមភេទដើម្បីបង្ការការបង្ករោគកើតមាន។
ស្ត្រីម្នាក់ត្រូវតែសម្អាតប្រដាប់ភេទ និងរុន្ធគូថរបស់ខ្លួនផ្នែកខាងក្រៅ បើសិនជាមានការបន្ថែមការរួមភេទតាមរុន្ធគូថបន្តទៀត។ ការសម្អាតិប្រដាប់ភេទត្រូវតែធ្វើដើម្បីបង្ការការបង្ករោគដោយពពួក មេរោគផ្សិត ព្រមទាំងកុំអោយមានក្លិនស្អុយកើតមានលើង។ ចូរលាងសម្អាតប្រដាប់ភេទទាំងមុន និងក្រោយពេលរួមភេទដើម្បីបង្ការការបង្ករោគគ្រប់ប្រភេទ។ មិនត្រូវលាងស្អាតដោយប្រើទឹកអនាម័យខ្លាំងពេកឡើយព្រោះវាអាច ប៉ះពាល់ដល់តុល្យភាព pH របស់តំបន់ប្រដាប់ភេទបាន និងងាយឆ្លងជំងឺទៀតផង។ ចូរធ្វើការផ្តិតៗអោយស្ងួត និងមិនត្រូវប្រើកន្សែងមកត្រដុះនោះឡើយ។
ទាំងបុរស និងស្ត្រីគួរតែប្រាកដថា ពួកគេបានកោរោមនៅថ្ងាស់ក្រោមអស់ហើយ។ ការដែលទុករោមនេះមិនត្រឹមតែធ្វើអោយរញ៉េរញ៉ៃតែ តែវាក៏អាចជានិន្នាការបង្កបញ្ហាផ្សេងៗទៀតដែរ។ ការកោរោមថ្ងាស់ក្រោមចោលមិនត្រឹមតែជួយអោយរូបសម្បត្តិស្អាតបាតទេ តែវាក៏ជួយកាត់បន្ថយការរមាស់ និងក្លិនមិនល្អបានដែរ។
ការជ្រើសរើសទុកអោយមានសម្លៀកបំពាក់ដែលបែកញើស និងខោអាវក្នុងក្រោយពីធ្វើការលើគ្រែរួចគឺជារឿងមួយមិនមានអនាម័យ ទេ។ ទោះបីជាសម្លៀកបំពាក់ដែលបែកញើសនោះស្ងួតហើយក៏ដោយ ក៏វានៅតែប្រឈមនឹងការឆ្លងបាក់តេរី និងរោគផ្សិតដែលជាប់ក្នុងញើសនោះបានដែរ។ ញើស និងធូលីដីអាចធ្វើអោយស្ទះដល់រុន្ធញើសនៅជុំវិញកន្លែងសំខាន់ដែល ហេតុនាំអោយរលាកគលរោមបាន។
ចំពោះស្ត្រី ពួកគេគួរតែផ្លាស់ប្តូរសម្លីអនាម័យជារៀងរាល់ ៣ទៅ ៦ម៉ោងម្តងអាស្រ័យទៅតាមលំហូរឈាមរដូវ។ ការប្រើវាម្តងយូរៗពេកប្រហែលជាអាចទុកអោយបាក់តេរីលូតលាស់, បង្កក្លិនស្អុយ និងឆ្លងជំងឺទៀត។
មិនត្រូវប្រឹងទុបនោមពេលដែលចង់នោមខ្លាំងឡើយ ជាពិសេសមុនពេលរួមភេទតែម្តង។ ការនោមធ្វើអោយផ្លោកនោមអាចយកឈ្នះបាក់តេរី និងជាតិពុលដែលរស់នៅក្នុងផ្លូវទឹកមូថបាន។ ការពន្យាពេលនោមអាចអោយបាក់តេរីលូតលាស់ ដែលជាហេតុនាំអោយឆ្លងជំងឺបាន។
មិនត្រូវរួមភេទតាមមាត់ឡើយនៅពេលដៃគូមានដំបៅក្នុងមាត់ ឬក្បែប្រដាប់ភេទ ព្រោះជាអាចជានាំអោយឆ្លងជំងឺ។
មិនត្រូវស្លៀកខោអាវក្នុង ឬខោខូវប៊ូយតឹងៗយូរពេកទេ ព្រោះវាអាចនាំអោយបែកញើសដក់ សម្រាប់ការលូតលាស់របស់បាក់តេរី៕
