កំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួសបែកឆ្អឹងខ្នងធ្ងន់ធ្ងរ នៅពេលដែលគេកំពុងបររទេះគោ ងងឹតមុខធ្លាក់មកដីត្រូវកង់រទេះគោកិនពីលើ។
ហេតុការណ៍
នេះបានកើតឡើងវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣
នៅតាមផ្លូវលំគ្រួសក្រហម ក្នុងភូមិក្តុល ឃុំគ្រាំងស្គារ
ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ស្ត្រីឈ្មោះ អឿន ប៉ាត់ អាយុ២៦ឆ្នាំមានកូន៣នាក់ នៅរស់ភូមិស្អង ឃុំប្រស្នឹប ស្រុករលាប្អៀរ
ជាប្រពន្ធបុរសរងគ្រោះកំពុងថែទាំប្ដីក្នុងពេទ្យបាននិយាយអោយដឹង
ថា ប្ដីរបស់នាងឈ្មោះ លី ស៊ីណា អាយុ២៥ឆ្នាំ
រយៈពេល៤ថ្ងៃកន្លងមកនេះប្ដីរបស់នាងបានបររទេះគោទៅធ្វើស្រែ
ឆ្ងាយពីភូមិក្នុងភូមិក្តុល ឃុំគ្រាំងស្គារ។ នៅថ្ងៃទី១៩ ខែសីហា
ក៏បានបររទេះគោជាមួយប្អូនប្រុសត្រឡប់មកផ្ទះវិញ
ដល់ចំណុចកើតហេតុគាត់ក៏បានវិលមុខធ្លាក់ពីលើរទេះគោមកផ្កាប់មុខលើ
ដី ហើយក៏ត្រូវកិនចំបណ្តោយឆ្អឹងខ្នងបណ្ដាលអោយរងរបួសធ្ងន់
ក្រោកដើរមិនរួច ឈឺចុកចាប់រហូតដល់សន្លប់។
ក្រោយពេលកើតហេតុ ប្អូនប្រុសគាត់ក៏បានហៅអ្នកស្រុកអោយជួយ លើកដាក់លើរទេះគោ
ដឹកមកកាន់លំនៅដ្ឋាន
បន្ទាប់មកក្រុមគ្រួសារក៏បានជួលរថយន្តក្នុងភូមិដឹកមកដល់មន្ទីរពេទ្យ
បង្អែកខេត្តនៅវេលាម៉ោង៤និង២៤នាទីល្ងាច
ដែលសភាពរបួសរបស់ជនរងគ្រោះប្រែខ្លួនមិនរួច
ក្រោយអង្គុយក៏មិនរួចគឺរបួសធ្ងន់ធ្ងរ។
នៅល្ងាចថ្ងៃទី១៩ ខែសីហានេះ គ្រូពេទ្យខេត្តបានឆ្លុះថតឆ្អឹងខ្នងជនរងគ្រោះ ប៉ុន្តែពេទ្យ
មិនទាន់អោយដឹងលទ្ធផលនៅឡើយទេនៅព្រឹកថ្ងៃទី២០ ខែសីហានេះ
តែក្រុមគ្រួសារជនរងគ្រោះសន្និដ្ឋានថា ប្រហែលជាបាក់បែកឆ្អឹងខ្នង
ទើបគាត់ក្រោកមិនរួចបែបនេះ៕
ឈៀង ថារិទ្ធ
ព័ត៌មានអន្តរជាតិ
ក្មេងប្រុសក្លាហានហ៊ានចាប់ក្រពើទម្ងន់១៨០ផោន
ថ្ងៃច័ន្ទ ទី19 សីហា ឆ្នាំ2013 ម៉ោង16:34
ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ឈ្មោះ Joey MaffoបានលោតចូលទៅជួយជីតាJoe អាយុ៦៨ ឆ្នាំរបស់វា ពេលដែលមានសត្វក្រពើមួយក្បាលបានវាយប្រហារមកលើជីដូន Tamra Shattuck អាយុ៥០ឆ្នាំ ដែលហេតុការណ៍ដ៏គួរភ្ញាក់ផ្អើលមួយនេះបានកើតឡើងនៅHilton Head Island រដ្ឋការ៉ូណាខាងត្បូងសហរដ្ឋអាមេរិក។រកឃើញពស់ថ្លាន់៤០ក្បាលនៅក្នុងបន្ទប់សណ្ឋាគារ
ថ្ងៃច័ន្ទ ទី19 សីហា ឆ្នាំ2013 ម៉ោង16:26
រយៈពេល
១០ថ្ងៃក្រោយពេលពស់ថ្លាន់មួយក្បាលរឹតសម្លាប់ក្មេងប្រុសពីរនាក់
រួចមកនោះ ប៉ូលិសបានរកឃើញ
ពស់ថ្លាន់ចំនួន៤០ក្បាលនៅក្នុងបន្ទប់សណ្ឋាគារ Ontario ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងBrantford ប្រទេសកាណាដា។ស្ត្រីម្នាក់រកលុយបាន៣ពាន់ដុល្លារដោយគ្រាន់កុហកគេថាកូនកើតជំងឺមហារីក
ថ្ងៃច័ន្ទ ទី19 សីហា ឆ្នាំ2013 ម៉ោង16:21
ស្ត្រីម្នាក់ឈ្មោះ Abreail Winklerk អាយុ
៣០ឆ្នាំរស់នៅក្នុងរដ្ឋណេវ៉ាដា សហរដ្ឋអាមេរិក
អាចធ្វើឲ្យមនុស្សពេញមួយទីក្រុងជឿថា
កូនស្រីរបស់នាងដែលទើបតែមានអាយុ៤ឆ្នាំ នោះ កើតជំងឺមហារីកកោសិកាស
ហើយរកលុយបាន៣ពាន់ដុល្លារពីការកុហករបស់នាង។
ប៉ុន្តែទង្វើអាក្រក់នេះ បានធ្លាក់មកលើនាងវិញហើយ
ដោយនាងប្រឈមមុខនឹងការជាប់គុកនោះ។ដាក់គុកស្ត្រីម្នាក់ដែលចូលចិត្តល្បែងលើគ្រែជាមួយក្មេងប្រុសរយៈពេល១០ឆ្នាំ
ថ្ងៃច័ន្ទ ទី19 សីហា ឆ្នាំ2013 ម៉ោង16:08
ស្ត្រីម្នាក់ឈ្មោះ Jenna Van Delden អាយុ២៥ឆ្នាំ រស់នៅទីក្រុង Great Falls សហរដ្ឋអាមេរិក
ត្រូវបានតុលាការ សម្រេចកាត់ទោសឲ្យជាប់គុករយៈពេល១០ឆ្នាំ
ដោយសារតែគាត់ចូលចិត្តរួមសិចតែជាមួយក្មេងប្រុស។ស្ត្រីម្នាក់ជាប់ចោទពីបទរួមភេទជាមួយក្មេងប្រុស
ថ្ងៃច័ន្ទ ទី19 សីហា ឆ្នាំ2013 ម៉ោង15:52
ស្ត្រី
រស់នៅក្នុងរដ្ឋផ្ល័ររីដាម្នាក់អាយុ៤១ឆ្នាំ
ត្រូវបានប៉ូលិសចាប់ខ្លួនពីបទរួមភេទជាមួយក្មេងអនីតិជន
ប៉ុន្តែនាងបានអះអាងថាក្មេងប្រុសម្នាក់នោះទេ
ដែលបានលួងលោមសុំរួមសិចជាមួយនាង។ក្មេងប្រុសអាយុ១០ឆ្នាំបាញ់សម្លាប់ឪពុកព្រោះខឹងពូកែធ្វើបាប
ថ្ងៃច័ន្ទ ទី19 សីហា ឆ្នាំ2013 ម៉ោង15:42
វា
គឺជារឿងឃាតកម្មមួយធ្វើភ្ញាក់ផ្អើលមួយ
ពេលដែលក្មេងប្រុសអាយុ១០ឆ្នាំ រស់នៅក្នុងទីក្រុងញូវម៉ិកស៊ីកូ
សហរដ្ឋអាមេរិក ចង់បញ្ឈប់កុំមានការវាយធ្វើបាបមកលើគេ
និងប្អូនស្រីគេទៀតនោះ បានយកកាំភ្លើងបាញ់ទម្លុះក្បាល
ឪពុកខ្លួនឯង ដែលកំពុងតែអង្គុយនៅលើកៅអីនោះ។ព័ត៌មានជាតិ
ធ្លាក់ពីលើរទេះគោរទេះជាន់បែកឆ្អឹងខ្នងរបួសធ្ងន់
ថ្ងៃអង្គារ ទី20 សីហា ឆ្នាំ2013 ម៉ោង08:42
កំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួសបែកឆ្អឹងខ្នងធ្ងន់ធ្ងរ នៅពេលដែលគេកំពុងបររទេះគោ ងងឹតមុខធ្លាក់មកដីត្រូវកង់រទេះគោកិនពីលើ។ម៉ូតូពីរគ្រឿងលួចដឹកឈើគ្រញូង ត្រូវមន្ត្រីរដ្ឋបាលព្រៃឈើសហការជាមួយប៉ូលិសចាប់ក្របួចជាប់
ថ្ងៃអង្គារ ទី20 សីហា ឆ្នាំ2013 ម៉ោង08:40
កំពត
៖
ឈើគ្រញូងចំនួន២ម៉ូតូដែលឈ្មួញបានប្រើរូបភាពដឹកច្រកការុងពណ៌
សដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចនោះ
ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើកំពតសហការជាមួយមន្ត្រីប៉ូលិស
ព្រហ្មទណ្ឌខេត្តចាប់ក្របួចជាប់
ខណៈពេលដែលម៉ូតូទាំង២គ្រឿងនេះកំពុងធ្វើសកម្មភាពដឹកជញ្ជូន។ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់បាត់មួយថ្ងៃមួយយប់ទើបក្រុមគ្រួសាររកឃើញសព
ថ្ងៃអង្គារ ទី20 សីហា ឆ្នាំ2013 ម៉ោង08:20
បន្ទាយមានជ័យ
៖
ក្មេងប្រុសម្នាក់រស់នៅស្រុកម៉ាឡៃសុកៗក្រោយពេលម្ដាយឪពុកចេញទៅរក
ការងារធ្វើនៅប្រទេសថៃរស់នៅម្នាក់ឯងក៏ដាច់ចិត្តមករស់នៅជាមួយបង
នៅក្រុងសិរីសោភ័ណ មិនបានប៉ុន្មានថ្ងៃផង
ក្រុមគ្រួសារក៏បាននាំក្មេងប្រុសនោះទៅលេងទឹកនៅស្រុកមង្គលបូរី
ភ្លាត់ស្នៀតក្មេងប្រុសនោះលេងចូលក្នុងរណ្ដៅទឹកជ្រៅក៏បាត់ខ្លួន
តែម្ដង ក្រោយពេលដែលក្រុមគ្រួសារស្វែងរកអស់រយៈពេល១ថ្ងៃ ១យប់
ទើបរកសពឃើញ។ឃើញទុកអាយផេតលើក្បាលដំណេក ចូលលួចត្រូវម្ចាស់គេនិងប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យនគរបាល
ថ្ងៃច័ន្ទ ទី19 សីហា ឆ្នាំ2013 ម៉ោង18:15
កណ្ដាល
៖
យុវជនម្នាក់ត្រូវបានប្រជាពលរដ្ឋដែលចូលរួមក្នុងមង្គលការរួមនឹង
ម្ចាស់អាយផេតដេញចាប់រួចប្រគល់ទៅឲ្យនគរបាល
បន្ទាប់ពីជនសង្ស័យបានចូលទៅលួចកុំព្យូទ័រអាយផេតគេហើយរត់ចេញមក
ក្រៅបានបន្តិច។
