កំពត
៖
ឈើគ្រញូងចំនួន២ម៉ូតូដែលឈ្មួញបានប្រើរូបភាពដឹកច្រកការុងពណ៌
សដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចនោះ
ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើកំពតសហការជាមួយមន្ត្រីប៉ូលិស
ព្រហ្មទណ្ឌខេត្តចាប់ក្របួចជាប់
ខណៈពេលដែលម៉ូតូទាំង២គ្រឿងនេះកំពុងធ្វើសកម្មភាពដឹកជញ្ជូន។
ហេតុការណ៍
បង្ក្រាបឈើគ្រញូងនេះបានកើតឡើងកាលពីវេលាម៉ោង៤និង២៥នាទីថ្ងៃទី
១៩ខែកក្កដា ឆ្នាំ២០១៣ស្ថិតនៅក្នុងភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ
ក្រុងកំពត ខេត្តកំពត។
លោក
គាម ទិព្វ នាយសង្កាត់រដ្ឋបាលព្រៃឈើកំពតបានប្រាប់កម្ពុជាថ្មី
ឲ្យដឹងថា
មុននឹងឈានដល់ការចាប់ឃាត់ម៉ូតូពីរគ្រឿងដែលដឹកឈើគ្រញូងនោះ
គឺលោកបានទទួលបញ្ជាពីលោកជួនសារ៉ានាយផ្នែកឲ្យលោកដើរល្បាត
ព្រោះថាគាត់បានដំណឹងថា មានឈ្មួញលួចដឹកឈើគ្រញូង។
លុះពេលកំលាំងលោកបើកឡានចាំឃ្លាំមើល
បានប្រទះម៉ូតូពីរគ្រឿងដឹកឈើ
ក៏ហៅឲ្យឈប់តែម៉ូតូពីរគ្រឿងនោះមិនព្រមឈប់
ហើយព្យាយាមបើកគេចទើបកំលាំងមន្ត្រីរដ្ឋបាលព្រៃឈើបត់រថយន្តដេញ
តាម
ម៉ូតូនោះក៏បានបើកចូលទៅព្រលានយន្តហោះកកោះដល់មុខសាលាព្រះ
រាជសម្ភារ
រួចផ្ដួលម៉ូតូនាំគ្នារត់គេចខ្លួនចូលព្រៃបាត់អស់តែម្ដង។
លោក
ជួនសារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើកំពតបានបញ្ជាក់ឲ្យដឹងថា
ដោយមានកិច្ចសហការជាមួយលោកម៉ោច័ន្ទមធារិទ្ធ
ក៏ដូចប្រជាជនដែលនៅតំបន់នោះបានចេញមកកាន់កាំបិតនិងដំបងជួយ
អន្តរាគមន៍ចាប់ពីម៉ូតូផងនោះ
ទើបកម្លាំងអាចបង្ក្រាបឈើគ្រញូងនោះបាន
ហើយឈើនេះបានយកមកកាន់ខណ្ឌរដ្ឋបាលព្រៃឈើធ្វើការថ្លឹងគឺមាន
ទម្ងន់ ១៧៣គីឡូក្រាមស្មើនឹងចំនួន២៧ដុំ។
បច្ចុប្បន្នម៉ូតូនិងឈើគ្រញូង
សមត្ថកិច្ចបានរក្សាទុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការ
តាមច្បាប់៕
ស៊ុនលី
