ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 27, 2013

រឿងរ៉ាវ​ទាំង ៥ យ៉ាង​ដែល​ស្ដ្រី​ខ្លាចរអែង ខណៈពេល​កំពុង​រួម​គ្រែ​ខ្នើយ​

article-20131610563939399000
​បុរសៗ តែងតែ​នឹកភ្នក​ចង់​រួម​រ័ក្ស​តាម​អ្វី ដែល​គេ​បានឃើញ​នៅក្នុង​កុន​កូនជ្រូក ឬ​វីដេអូ​សិច​។ ប៉ុន្ដែ​ការរួម​រ័ក្ស អាចជា​រឿង​ដ៏​រីករាយ និង​រំភើប​ញាប់​ញ័រ​ស្រើបស្រាល​ផ្នែក​ផ្លូវកាយ និង​ផ្លូវ​អារម្មណ៍ នៅពេល​ដែល​ដៃគូ​ទាំងពីរ ចេះ​ចែករំលែក​ភាព​សុខ​ស្រួល ឱ្យ​គ្នា​ទៅវិញទៅមក​។ តើ​អ្នក​បាន​ដឹង​ទេ​ថា
មាន​បញ្ហា​មួយចំនួន ដែល​ស្ដ្រី​មាន​អារម្មណ៍​មិនសូវ​សុខ​ស្រួល ខណៈពេល​កំពុង​រួម​គ្រែ​ខ្នើយ​?
ត្រូវ​ចង​ចាំ​ថា ស្ដ្រី​ភាគច្រើន​មិន​ចង់​រួម​រ័ក្ស ដើម្បី​តែ​រួម​រ័ក្ស​នោះទេ ហើយ​គេ​មិន​ចង់ឱ្យ​បុរស​ប្រព្រឹត្ដ​ចំពោះគេ ដូច​កូនជឹង​សិច​របស់​គេ​នោះទេ​។ សម្រាប់​ស្ដ្រី រឿង​គ្រែ​ខ្នើយ អាច​ជា​លទ្ធផល​កើតចេញ​ពី​សេចក្ដីស្នេហា កាម​រាគៈ និង​មនោសញ្ចេតនារ​ម្មណ៍​។ ដើម្បី​ធ្វើឱ្យ​ជីវិត​ផ្លូវភេទ​សុខ​ស្រួល សម្រាប់​បុរស និង​នារី ស៊ីវិ​ល័យនឹង​ជម្រាប​ជូន​អ្នក អំពី​រឿង​គ្រែ​ខ្នើយ​ទាំង ៥ យ៉ាង​ដែល​ស្ដ្រី​តែងតែ​ខ្លាចរអែង ៖
១. ការរួម​រ័ក្ស​តាម​រន្ធ​គូថ ៖ ការរួម​រ័ក្ស​តាម​រន្ធ​គូថ​ផ្ដល់​សេចក្ដីសុខ​មួយបែប បើ​ធៀប​ទៅ​នឹង​ការរួម​រ័ក្ស​តាម​ធម្មតា​នោះ ប៉ុន្ដែ​អ្នក​មិន​គួរ​ធ្វើ​ឱ្យ​ដៃគូ​តក់ស្លុត ជាមួយនឹង​ចំណង់​អ្នក​បែបនេះ​ទេ​។ មាន​ស្ដ្រី​ខ្លះ មិន​មាន​អារម្មណ៍​រំភើប​ស្រើបស្រាល តាមរយៈ​ការរួម​រ័ក្ស​បែបនេះ​ទេ​។ ដូច្នេះ​ជា​បុរស គួរតែ​យល់ដឹង​ពី​រឿង​គ្រែ​ខ្នើយ នេះ​ផង​ដែរ​។ ប្រសិនបើ​ការប្រព្រឹត្ដ​បែបនេះ ក្លាយ​ជា​បទពិសោធន៍​ដ៏​អាក្រក់ នាង​នឹង​ស្បថ​លែង​ចង់​ឱ្យ​ជួប​អស់​មួយជីវិត ជាក់​ជា​មិនខានឡើយ​។
២. ភ័យខ្លាច​មាន​ផ្ទៃពោះ​៖ បុរសៗ តែងតែ​ចូលចិត្ដ​រួមរ័ក្ស​ជាមួយ​ដៃគូ ដោយ​មិន​ប្រើប្រាស់​ស្រោមអនាម័យ​។ ប៉ុន្ដែ នេះ គឺជា​រឿង​ដ៏​គួ​ឱ្យ​ឈឺ​ក្បាល​សម្រាប់​ស្ដ្រី ប្រសិន​បើ​នាង​មិនទាន់​ត្រៀមខ្លួន ចង់​បាន​កូន​នៅ​ឡើយ​។ ការរួម​រ័ក្ស​ដោយ​ចាក់ទឹក​ក្រៅ​ពាង មិនមែន​ជា​ការ​មិន​អាច​មានកូន ១០០ ភាគរយ​បាន​ទេ​។ ស្ដ្រី​ក៏​មិន​ចូលចិត្ដ​ប្រើប្រាស់​ថ្នាំ​គ្រាប់​ពន្យារ ឬ​ទៅ​ពិនិត្យ​ផ្ទៃពោះ​គ្រប់ពេលវេលា​នោះដែរ​។ ដូច្នេះ​ជា​បុរស មិនគួរ​រួម​រ័ក្ស​ដោយ​មិន​បាន​ប្រើប្រាស់​ស្រោមអនាម័យ​ឡើយ​។​
៣. ការរួម​រ័ក្ស​សាហាវ​ព្រៃផ្សៃ ៖ មុន​ពេល​អ្នក​ចង់​សាកល្បង​រួម​រ័ក្ស​បែប​សាហាវ ត្រូវ​ស្វែងយល់​ពី​ដៃគូ​សិន​។ យើង​ដឹង​ថា ឧបករណ៍​បម្រើ​ឱ្យ​សិច ដូចជា ខ្នោះដៃ ខ្សែ​ចង ការ​វាយ​ដោយ​រំពាត់ខ្សែតី និង​ការនិយាយ​ពាក្យ​ចំអេសចំអាស គឺ​ជា​កម្លាំង​ជម្រុញ​ខាង​ផ្លូវភេទ​ដ៏​ខ្លាំង ប៉ុន្ដែ​សូម​កុំ​អនុវត្ដ​ន៍​វា​ខុស​កាល​វេលា ខុស​ទំនង ឬ​ជាមួយ​ដៃគូ​ថ្មី​ណា​ម្នាក់ ពីព្រោះ​វា​អាច​ធ្វើឱ្យ​នាង​ភ័យ​រន្ធត់​។ ដូច្នេះ​ត្រូវ​ឈប់​ប្រព្រឹត្ដ​បែប​នេះ​ទៅ​!
៤. ការរួម​រ័ក្ស​នៅពេល​មាន​វដ្ដ​រដូវ ៖ គ្មាន​អ្វី​ទាស់ខុស​ចំពោះ​ការរួមរ័ក នៅពេល​មាន​វដ្ដ​រដូវ​នោះទេ ប៉ុន្ដែ​ស្ដ្រី​មាន​អារម្មណ៍​មិនសូវ​ជា​ល្អ​ប៉ុន្មាន​ទេ ឬ​មិន​សូវ​មាន​សុវត្ថិភាព នៅពេល​រួម​រ័ក្ស​ឡើយ​។ ជូន​កាល​វា​អាច​ក្លាយ​ជា​ការរំខាន មិន​ស្អាត សើម​ល្អៀច មិន​មាន​អារម្មណ៍​សុខ​ស្រួល ហើយ​ប្រែក្លាយ​ជា​ការលែង​ចង់​រួម​រ័ក្ស ទាំង​ស្ថានភាព​បែប​នេះ តទៅទៀត​។ ដូច្នេះ​ត្រូវ​ខាំមាត់​សង្កត់ចិត្ដ​សិន​ទៅ ហើយ​ត្រូវ​រង់ចាំ ទាល់តែ​ដល់ពេល​ដែល​នាង​អស់វដ្ដ​រដូវ ទើប​ជា​ឱកាស​ដ៏​សម​គួរ ហើយ​រួម​រ័ក្ស​ទៅ​យ៉ាង​មាន​សេចក្ដីសុខ​ស្រួល​។​
៥. ការរួម​រ័ក្ស​ដោយ​មិន​មាន​អារម្មណ៍ ៖ ការរួមរ័ក​ដោយ​មិន​ស្រឡាញ់គ្នា ឬ​មិន​មាន​ចំណង់ មិន​អាច​ប្រព្រឹត្ដទៅ​ដោយ​មាន​សេចក្ដី​សុខ​បាន​ទេ​។ បុរស​អាចទៅរួច ប៉ុន្ដែ​ស្ដ្រី​មិន​អាច​ទៅ​រួច​បាន​ទេ​។ ការ​ស្រាតខោ លោត​ឡើង​ទៅលើ​គ្រែ ដោយ​មិន​បាន​ថើប​បបោសអង្អែល ឬ​កម្ដៅ​សាច់ដុំ​បន្ដិចបន្ដួច ដើម្បី​ដាស់​អារម្មណ៍​នាង ហើយ​ពួយ​កឹបៗ យក​ម៉ា​ឈ្នះ​ដៃ​តែម្នាក់ឯង រួច​សំងំ​ដេក​ផ្ងាជើង​បាត់មាត់បាត់ក រឹតតែ​ធ្វើឱ្យ​នាង​មិន​មាន​អារម្មណ៍​សុខ​ស្រួល បន្ដិច​ណា​សោះឡើយ​។
​សូម​កុំភ្លេចថា ស្ដ្រី​តែងតែ​មាន​ទំនាក់ទំនង​រឿង​គ្រែ​ខ្នើយ​តាមរយៈ​ស្នេហា និង​អារម្មណ៍​៕
ប្រែសម្រួល៖ ពូផ្លូច (o_O)
© រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស៊ីវិល័យ
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII