ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 27, 2013

ដោះស្រាយ​សមត្ថភាព​ផ្លូវភេទ​ចុះខ្សោយ ដោយ​មធ្យោបាយ ៥ យ៉ាង យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់​

new sex problems_640
១. អាការ​តប់ប្រមល់​នៅ​កន្លែងធ្វើការ : មាន​បុរស​ជាច្រើន បាន​យក​អាការ​តប់ប្រមល់​ពី​កន្លែងធ្វើការ មក​បន្ទប់​គេង​។ តើ​រំពឹងថា គាត់​គិតពី​រឿង​គ្រែ​ខ្នើយ ឬ​គិត​ពី​ការធ្វើ​បទ​បង្ហាញ​នៅ​ថ្ងៃស្អែក​? ជួនកាល ការងារ​២៤ ម៉ោង ពេញ​មួយ​សប្តាហ៍ ធ្វើឱ្យ​គាត់​នឿយហត់​ជាខ្លាំង​។ នៅពេល​អាការ​តប់ប្រមល់ នៅ​កន្លែងធ្វើការ​ហួសប្រមាណ​ខ្លាំងពេក អាទិភាព​បាន​ផ្លាស់ប្ដូរ ហើយ​ការ​គេង​សំខាន់​ជាង​រឿង​គ្រែ​ខ្នើយ​។​

​មធ្យោបាយ​ដោះស្រាយ : ប្រសិនបើ​គាត់​មាន​អាការ​តប់ប្រមល់ ពេល​មកដល់​ផ្ទះ យកចិត្ដយកថ្លើ​ម​ថ្នាក់ថ្ន​មគាត់ ដោយ​ជូត​ខ្លួន​នឹង​ទឹក​ក្ដៅ និង​ធ្វើ​ម៉ាស្សា​ឱ្យ​គាត់ ដើម្បី​បន្ធូរបន្ថយ​អារម្មណ៍​។ ការប្រព្រឹត្ដ​បែបនេះ មិន​ទាក់ទាញ​ភេទ​សម្ព័ន្ធ​មែន ប៉ុន្ដែ​ប្រសិនបើ​គាត់​បន្ធូរបន្ថយ អារម្មណ៍​តានតឹង​ជ្រះស្រឡះ​ហើយ​នោះ ឱកាស​ពិតជា​កើត​មាន ដែល​គាត់​នឹង​ចាប់ផ្ដើម​គិតគូរ​រឿង​គ្រែ​ខ្នើយ ដោយ​ខ្លួន​គាត់​ជាក់​ជា​មិនខានឡើយ​។​
២. ឱសថ និង​ភាពខុសប្រក្រតី : គាត់​ប្រហែលជា​ប្រើប្រាស់​ឱសថ​កែ​ខៃ អាការ​ខុស​ប្រក្រតី​ដូចជា ជំងឺ​លើ​សម្ពាធ​ឈាម ឬ​ទឹកនោមផ្អែម ជាដើម​។ ឱសថ​ទាំងនេះ​ខ្លះ ច្រើន​តែ​ធ្វើ​ឱ្យ​ភេទ​សម្ព័ន្ធ​ចុះខ្សោយ ដោយសារ​ឥទ្ធិពល​របស់​វា​។ មាន​ឱសថ​ខ្លះ ថែម​ទាំង​បណ្ដាលឱ្យ សមត្ថភាព​ផ្លូវភេទ​វិក​ល​។ ប្រសិនបើ​អាការ​បែប​នេះ​នៅតែ​បន្ដ អាច​ធ្វើឱ្យ​បញ្ហា​ភេទ​សម្ព័ន្ធ កាន់តែ​អាក្រក់​ទៅៗ​។​
​មធ្យោបាយ​ដោះស្រាយ : ការ​ទៅ​ពិនិត្យ​សុខភាព​ទៀងទាត់​ធានាថា ភាពខុសប្រក្រតី​ត្រូវ​ព្យាបាល នៅ​ដំណាក់កាល​ដំបូង​ឱ្យ​ហើយ​។ ប្រសិនបើ​គូជីវិត​អ្នក​បច្ចុប្បន្ន នៅតែ​ប្រើប្រាស់​ឱសថ ត្រូវ​ប្រឹក្សា​យោបល់ ស្វែងរក​មូលហេតុ​ថា តើ​ឱសថ​អាច​បណ្ដាលឱ្យ សមត្ថភាព​ផ្លូវភេទ​ចុះខ្សោយ ឬ​យ៉ាងណា​។ ប្រសិន​បើ​ដូច្នេះ​មែន វេជ្ជបណ្ឌិត​អាច​ធ្វើការ​ព្យាបាល ដោយ​ឱសថ​ផ្សេងទៀត​។​
៣. សង្កេត​ពិនិត្យ​អំពី​ចំណង់ : មាន​បុរស​ជាច្រើន ត្រូវ​សារព័ត៌មាន​ផ្សព្វផ្សាយ​ថា មាន​ការរំពឹង​ទុក​មិន ប្រាកដនិយម ទាក់ទង​នឹង​ចំណង់​ផ្លូវភេទ​។ បុរស​ចង់​មាន​ភរិយា​ស្រស់​ស្អាត ជា​ហេតុ​ជម្រុញ​ឱ្យ​ខ្លួន មាន​ចំណង់​ផ្លូវភេទ​។ បញ្ហា​នេះ​ច្រើន​កើតមាន នៅក្នុង​ចំណងអាពាហ៍ពិពាហ៍ ដែល​ឪពុក​ម្ដាយ​បាន​ផ្សំផ្គុំ​។ ដូចគ្នានេះដែរ ការមិន​សប្បាយចិត្ដ ជា​កត្ដា​ប៉ះពាល់​ដល់​សមត្ថភាព​ផ្លូវភេទ​អវិជ្ជមាន ផងដែរ​។​
​មធ្យោបាយ​ដោះស្រាយ : ការពិគ្រោះ​យោបល់​មុន​ពេល​រៀបការ អាច​ជួយ​ជម្រះ​មន្ទិល​អវិជ្ជមាន​នេះ​បាន ហើយ​ការពិគ្រោះ​យោបល់​ក្រោយពេល​រៀបការ ក៏​អាច​ជួយ​ផងដែរ​។ និយាយ​ជាមួយ​ស្វាមី ដើម្បី​ឱ្យ​គាត់​ដឹងថា វិធី​ដ៏​ល្អ​បំផុត​ធ្វើឱ្យ​អ្នក​ទាំង​ពីរ​ចូលចិត្ដ​គ្រែ​ខ្នើយ គឺ​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​។ វា​អាច​ដំណើរការ​ទៅ​បាន នៅពេល​ដែល​អ្នក​និយាយ​គ្នា​ថា អ្នក​អាច​ប្រាប់​គ្នា​ទៅវិញទៅមក អំពី​តម្រូវការ​ផ្លូវភេទ​។ នៅ​ពេល​អ្នក​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ស្វាមី តាមរយៈ​ផ្លូវ​អារម្មណ៍ ផ្នែក​នៃ​រាងកាយ​ក៏​នឹង​មាន​ទំនាក់ទំនង​គ្នា​ដែរ​។​
៤. អាការ​ធ្លាក់​ទឹកចិត្ដ : អាការ​ធ្លាក់​ទឹកចិត្ដ គឺជា​ហេតុផល​សំខាន់បំផុត បណ្ដាល​ឱ្យ​សមត្ថភាព​ផ្លូវភេទ​ចុះខ្សោយ​។ ការ​វ​សិក្សា​ថ្មី​មួយ បាន​អះអាង​ថា ការធ្លាក់​ទឹកចិ​ត្ដ​រយៈពេល​ខ្លី​ចំពោះ​បុរស មិន​ត្រឹមតែ​មាន​សភាព​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​បន្ដ​រយៈពេល​យូរ​ទៀតផង​។ បុរស​ខ្លះ​ថែម​ទាំង​ខិតខំ​ជម្រះ​អាការ​ធ្លាក់​ទឹកចិត្ដ​នេះ ដោយ​ដឹងថា បណ្ដាលមកពី​មូលហេតុ​ផ្សេងៗ ដូចជា សម្ពាធ​ការងារ បញ្ហា​ទំនាក់ទំនង​ស្នេហា ជាដើម​។​
​មធ្យោបាយ​ដោះស្រាយ : ប្រសិនបើ​អ្នក ទើបតែ​រៀបការ​បាន​មួយ​រយៈពេល​ខ្លី នោះ​អ្នក​អាច​កត់សម្គាល់​ឃើញ ពី​អាការ​ធ្លាក់​ទឹកចិត្ដ​របស់​ស្វាមី​។ ទោះជា​យ៉ាងនេះ​ក្ដី មិន​មាន​រូបមន្ត​ប្រាកដប្រជា​តែមួយ ក្នុង​ការបន្ធូរបន្ថយ​អាការ​នេះ​ទេ​។ គាត់ គឺជា​មនុស្ស​ដែល​ត្រូវការ​ទទួល​យកគំនិត​ផ្ដួចផ្ដើម​។ កុំ​ប្រញាប់​ធ្វើការ​សន្និដ្ឋាន​ពេក ដោយ​ត្រូវ​នាំ​គាត់​ទៅ​ពិនិត្យ​សុខភាព​ឱ្យបាន​ជា​ប្រចាំ ហើយ​ទុកឱ្យ​វេជ្ជបណ្ឌិត​ពិនិត្យ និង​ព្យាបាល​។​
៥. ការមិនចុះសម្រុង​គ្នា : ការមិនចុះសម្រុង​គ្នា និង​ការ​មាន​បញ្ហា​ស្នេហា តែងតែ​ប្រែ​ក្លាយទៅជា​សង្គ្រាមត្រជាក់​នៅក្នុង​បន្ទប់​ដំណេក ហើយ​ជា​កំហុសឆ្គង​ធ្វើឱ្យ ចំណង់​ផ្លូវភេទ​បុរស​ចុះខ្សោយ​។ នេះ គឺជា​ឥរិយាបថ​បែបផែន​របស់​ភាគី​បុរស នៅពេល​ជួប​បញ្ហា​នេះ​។ បញ្ហា​ភេទ​សម្ព័ន្ធ ដែល​បណ្ដាល​មកពី​ការបាត់បង់​ទំនាក់ទំនង កាន់តែ​ធ្វើឱ្យ​បញ្ហា​នោះ កាន់តែ​អាក្រក់​ទៅៗ​។
​មធ្យោបាយ​ដោះស្រាយ : បង្កើត​វប្បធម៌​ស្មោះត្រង់​ជាមួយ​គ្នា មិន​ត្រឹមតែ​រឿង​គ្រែ​ខ្នើយ​ប៉ុណ្ណោះ​ទេ រាប់បញ្ចូល​ទាំង​អ្វីៗ ដែល​ទាក់ទង​នឹង​អ្នក​ទាំង​ពីរ ផងដែរ​។ ជម្រុញ​ឱ្យមាន​ការជជែក និង​ពិភាក្សា​ពី​បញ្ហា ជាជាង​ស្ដីបន្ទោស​គ្នា​។ ដូច្នេះ​ស្វាមី​អ្នក នឹង​មាន​ឥរិយាបថ​ដដែលៗ​ជាដំបូង យូរៗ​ទៅ​អ្នក​ទាំង​ពីរ​នឹង​មាន​ភាព​ជិត​ស្និទ្ធិស្នាល និង​ល្អូក​ល្អឺន ពេល​នៅ​គេង​ជាមួយគ្នា​៕
ប្រែសម្រួល៖ ពូផ្លូច (o_O)
© រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស៊ីវិល័យ
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII