ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Thursday, August 22, 2013

៦​​ចំណុច​​ស្ត្រី​​គួរ​យល់​ដឹង​​ពី​ហេតុ​ផល​ដែល​​គូស្នេហ៍​​មិន​​ចង់​​រួម​រ័ក​

By Technology 2day-ID :002 On 7 Aug, 2013 At 10:40 AM | Health & Beauty
​តើ​សុភាពនារី​ទាំងឡាយ​ធ្លាប់​ទទួលបាន​ នូវ​អារម្មណ៍​ចម្លែក​ពី​សំណាក់​ស្វាមី ខ្លួន​បង្ហាញ​នូវ​ភាពមិន​ខ្វាយខ្វល់​នឹង​អ្នក​ចំពោះ​រឿង​លើ​គ្រែ​ញឹកញាប់​ទេ ​? ខាងក្រោម​នេះ​គឺជា​វិធី​ស្វែងយល់​ដ៏​សាមញ្ញ​ពី​ហេតុផល​នៃ​អារម្មណ៍​ផ្លូវភេទ ​នោះ​និង​ដំណោះស្រាយ​នានា​។​
  T3
១.​បុរស​មាន​អារម្មណ៍​ចង់​សម្រាក 
 
​អ្នកជំនាញ​ខាង​សុខភាព និង​សុភមង្គល​គ្រួ​សារបាន​អះអាងថា ពេល​បុរស​បន្ថយ​សកម្មភាព​
ប្រតិបត្តិការ​រាល់​រាត្រី​នោះ​មានន័យថា គេ​លែង​សូវ​មាន​សម្ព័ន្ធភាព​នឹង​អ្នក​ហើយ​។ តែ​ទង្វើ​នោះ​ខាង​បុរស​ប្រាកដជា​មិនបាន​ដឹងខ្លួន​ឡើយ​ថា កំពុង​តែមាន​អារម្មណ៍​បាត់បង់​គេ​ដែរ​។ ដូច្នេះ​បើ​មាន​សភាព​បែបនេះ​មែន​សុំ​ប្រាប់​គាត់​កុំ​លាក់​ឲ្យ​សោះ​។​
 
​ក្រុម​អ្នកជំនាញ​ផ្តល់​អនុសាសន៍​សម្រាប់​ស្ត្រី​ឲ្យ​និយាយថា​៖«​អូន​ ហាក់ដូច​ជាមាន​អារម្មណ៍​ថា​យើង​កំពុងតែ​បាត់បង់​សម្ព័ន្ធភាព​នៃ​រាត្រី​ ទឹកឃ្មុំ​។ អូន​ដឹងថា​បង​ចង់​សម្រាក តែ​អូន​ពិតជា​នឹង​ដល់​គ្រា​ដែល​យើង​កំពុងតែ​បង្កើត​ពីមុន​នោះ​ណាស់​។ ប្រហែលជា​យើង​អាច​ពិគ្រោះគ្នា​ដើម្បី​ទទួល​អារម្មណ៍​ធូរស្បើយ​រៀងៗ​ខ្លួន​»​ ។ អ្នកជំនាញ​បន្ថែមថា ជួនកាល​មាន​សកម្មភាព​ខ្លះ​អាចជួយ​ឲ្យ​អ្នក​ទាំងពីរ​ទទួល​អារម្មណ៍ល្អ​ ស្របគ្នា​ដូចជា​ការអាន​សៀវភៅ​ជាមួយគ្នា ការ​ញ៉ាំ​ស្រា ឬ​ការមើល​ទូរទស្សន៍​សម្រាប់​កម្មវិធី​ពេញចិត្ត​ដូចគ្នា​ជាដើម​។ កាលៈទេសៈ​នេះ​ក៏​ជួយ​ឲ្យ​គូស្នេហ៍​មានឱកាស​បង្កើត​ភាពស្និទ្ធស្នាល​ដូច​មុន​ ម្តងទៀត​ផងដែរ​។​
 
២.​បុរស​ខ្លះ​ត្រូវការ​ដាស់តឿន​ដូច​ម្តាយ​រំឭក​កូន 
 
​ជាទូទៅ​គេ​សង្កេត​មាន​ឪពុកម្តាយ​ភាគច្រើន​នៅតែ​អាចបង្កើត​នូវ​អារម្មណ៍​ ភ្លើង​ស្នេហ៍​ដ៏​ពុះកញ្ជ្រោល​នៅលើ​គ្រែ​បាន​ដូច​មុន​ដដែល តែ​ស្វាមី​ខ្លះ​មាន​បញ្ហា​លែង​ចង់​បន្ត​សម្ព័ន្ធភាព​សិច​ដូច​មុន​ទៀត​ជាមួយ​ ប្រពន្ធ​ខ្លួន ព្រោះ​យល់ថា​នាង​បាន​ក្លាយជា​ម្តាយ​គេ​និង​ដោយសារតែ​វត្តមាន​កូនចៅ​។ ជំនាញ​ខាង​សិច​សាស្ត្រ​និយាយថា នេះ​ក៏​ជា​បញ្ហា​មួយ​បណ្តាល​ឲ្យ​បុរស​បាត់បង់​នូវ​ចំណង់​សិច​ដែរ​។ ក្រុម​អ្នកជំនាញ​ផ្តល់​អនុសាសន៍​ថា ស្ត្រី​ត្រូវ​ប្រមែប្រមូល​នូវ​ប្រដាប់​លេង​ឬ សូម្បីតែ​រូបថត​កូន​ក៏​ត្រូវយក​ចេញពី​បន្ទប់​ដែរ​។ ប្រសិនបើ​មាន​វត្ត​មានកូន​នៅក្នុង​បន្ទប់​ទៀត​នោះ​គួរតែ​ចាត់ចែង​ឬ​ប្រាប់​ កូន​ឲ្យ​ចេញ​ដោយ​ការ​ប្រាប់ថា ទុកពេល​វេលា​ឲ្យ​អ្នក​ទាំងពីរ​សម្រាក​តែម្តង​។​
៣.​ស្វាមី​ខ្លះ​ចង់​លេង​ហ្គេម​វីដេអូ ឬ​មើល​កីឡា អ្នកជំនាញ​និយាយថា​ទោះបីជា​ស្ត្រី​ចង់បាន​នូវ​អារម្មណ៍​ហ៊ាន​និយាយ​ ប្រឈមមុខគ្នា​ក្តី តែ​សម្រាប់​បុរស​ខ្លះ​អារម្មណ៍​បែបនេះ​មិនមែនជា​ធម្មជាតិ​របស់​ពួកគេ​ឡើយ​។ ដូច្នេះ​ស្ត្រី​ត្រូវ​ចាប់យក​នូវ​ទង្វើ​របស់​ពួកគេ​មួយចំនួន​ដែល​ស្តែងចេញ​ ឡើង​ដូចជា​សកម្មភាព​លេង​វីដេអូ​ហ្គេម​យន្តហោះ​បុក​គ្នា ឬ ការមើល​កម្មវិធី​ប្រកួត​កីឡា​នានា​ព្រោះ​គេ​មិន​ហ៊ាន​បញ្ចេញ​អារម្មណ៍​ពិត​ ឡើយ​។ បែបនេះ​ស្ត្រី​ត្រូវ​ចាប់យក​ឱកាស​នេះ​ទាញ​គេ​ចេញពី​សកម្មភាព​ទាំងនោះ​និង​ និយាយ​ពី​បំណងប្រាថ្នា​ចង់បាន​ឈុត​ឆាក​សមរភូមិ​ប្រយុទ្ធ​លើ​គ្រែ​ជាមួយគ្នា​ តែម្តង​។ វា​មិនមែន​តែ​ជា​សម្ព័ន្ធភាព​នា​ចុង​សប្តាហ៍​ឡើយ តែ​ត្រូវបង្កើត​វា​ឲ្យ​ដូចជា​សម្ព័ន្ធភាព​កាលពី​រៀបការ​ថ្មីៗ​។ ដូច្នេះ​អ្នក​ប្រហែលជា​ទទួល​នូវ​សម្ព័ន្ធភាព​មួយ​ប្រកបដោយ​អារម្មណ៍​កក់ក្តៅ ​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​ជាមិនខាន​។​
 
៤.​ប្រើ​វេលា​ឲ្យ​បានល្អ​នាពេល​មាន​រដូវ​ប្រចាំខែ មាន​បុរស​ជា​ស្វាមី​ខ្លះ​សម្បូរ​ទៅដោយ​អារម្មណ៍​សិច​ជោកជាំ​ណាស់​មិនអាច​ កាត់ផ្តាច់​បានឡើយ​ទោះបីជា​ដឹងថា​ពេលខ្លះ​ប្រពន្ធ​ខ្លួន​មក​រដូវ​ប្រចាំខែ​ ក៏ដោយ​។ ពួកគេ​នឹង​គិតថា អ្នកយក​រឿងនេះ​ធ្វើជា​លេស​សម្រាប់​សម្ព័ន្ធភាព​សិច​។ បើ​បែប​នោះ​សូម​ស្ត្រី​ប្រាប់​ពួកគេ​ឲ្យ​បានដឹង​ផង​ពី​ដំណើរ​ប្រែប្រួល​ អ័រម៉ូន​របស់​អ្នក​ថា យ៉ាងណា​បើសិន​មាន​សម្ព័ន្ធភាព​សិច​នា​ដំណាក់​កាលនោះ​។ តែបើ​គេ​នៅ​ចចេស​ចង់បាន​ទៀត​ឬ​ខ្លាច​ដាច់​សម្ព័ន្ធភាព​ផ្អែមល្ហែម​នោះ​វិធី​ មានតែ​ប្រើ​ស្រោមអនាម័យ​ប៉ុណ្ណោះ​។​
 
៥.​បុរស​ប្រាថ្នា​ចង់​លេង​សិច​បែប​ឆក់កណ្តៀត ប្រហែលជា​ស្ត្រី​មានការ​ងឿងឆ្ងល់​ហើ​យថាហេតុ​អ្វី​បាន​ពេលខ្លះ​ស្វាមី​ខ្លួន ​ចង់​រួមភេទ​នៅក្នុង​បន្ទប់​បាយ​នោះ​? បើ​បែប​នោះ​មែន​ស្ត្រី​ត្រូវ​ជ្រាបថា នេះហើយ​ជា​ចម្លើយ​។ ដោយឡែក​ស្ត្រី​តែង​ប្រាថ្នា​ចង់បាន​សកម្មភាព​សិច​មាន​លក្ខណៈ​រៀបរយ​ជាង​បុរស ​។ ដូច្នេះ​បើ​ស្ត្រី​ចង់​ទាក់ចិត្ត​ប្តី​តាមបែប​រៀបរយ​នេះ​វា​មានការ​លំបាក​ បន្តិច​ស​ម្រា​ប់​សម្ព័ន្ធភាព​សិច​។ គេ​សង្កេតឃើញថា​ពេលវេលា​ដ៏​ល្អ​សម្រាប់​បង្កើត​សម្ព័ន្ធភាព​សិច​ជាមួយ​បុរស​ នោះ​ដូចជា ពេល​គេ​ត្រឡប់​មកពី​ធ្វើការ ពេល​គេ​ស្លៀកពាក់​ដូច​ពេល​អ្នក​បាន​ណាត់ជួប​គេ ពេល​ឱកាស​នៅតែ​ពីរ​នាក់​ក្នុងផ្ទះ រៀបចំ​អាហារ​ពេល​ល្ងាច​ឬ ស្នាក់​នៅឯ​បន្ទប់​សណ្ឋាគា​រ​បែប​សិច​ស៊ី​ណាមួយ​ជាដើម​។​
 
៦.​បុរស​បញ្ចេញ​អារម្មណ៍​ខ្វាយខ្វល់​ជាប់​ខ្លួន ពេលខ្លះ​សកម្មភាព​សិច​របស់​បុរស​ក៏​វា​អាស្រ័យទៅលើ​សមត្ថភាព​ទៅរួច​របស់​ អាប្អូន​តូច​គេ​អាច​ប្រយុទ្ធ​បាន​កម្រិតណា​ដែរ​។ គេ​មិនត្រូវ​បង្ក​ឲ្យ​មាន​សម្ពាធ​ផ្លូវ​អារម្មណ៍​ដល់​ពួកគេ​ឡើយ​។ អ្នកជំនាញ​បាន​និយាយថា ការថយចុះ​នូវ​សម្ព័ន្ធភាព​សិច​ខ្លះ​គឺ​បណ្តាលមកពី​ក្តីកង្វល់​ផ្លូវចិត្ត​ របស់​បុរស​ផងដែរ​។ ដូច្នេះ​ស្ត្រី​ទាំងឡាយ​មិនគួរ​ស្នើសុំ​ឬ សំណូមពរ​ឲ្យ​បុរស​ជា​គូប្រយុទ្ធ​លើ​គ្រែ​ខ្លួន​សម្តែង​ស្នៀត ឬ​ក្បាច់​តាម​ការប៉ង​ប្រាថ្នា​របស់​ខ្លួន​បាន​នោះទេ​ឧទាហរណ៍​ដូចជា​សកម្មភាព ​អូ​រ៉ា​ល់​សិច​ជាដើម ព្រោះ​វា​អាចជា​គ្រឿង​ដែល​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​រង្កៀស​ចិត្ត​ផង​និង​ មិនសូវ​សប្បាយចិត្ត​ដែរនោះ​៕​
 


Read more: http://www.techno2day.biz/2013/08/07/11073.html/#ixzz2chBagNS6
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII