ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Thursday, August 22, 2013

កិច្ចប្រជុំ​ពិ​ភាក្សា​ការងារ​ ស្តីពី​បទល្មើស​ឆ្លងដែន ​គ្រប់​ប្រភេទ​

kkn-s11aប៉ោយប៉ែត​៖ កិច្ចប្រជុំ​ស្តីពី​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​ និង​ការអប់រំ​ពលករ​ចំណាកស្រុក ​បម្រុង​ឆ្លង​ដែន​ខុស​ច្បាប់​កម្មវិធី​នេះ​ ក្រោម​អធិបតីភាព​លោក​ ផាន់​ វណ្ណរ័ត្ន​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ។
            នាឱកាសនេះមាន​ការ​ចូល​រួម​ផង​ដែរ ​ពី​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង ​ខេត្ត ​នគរបាល​យុត្តិធម៌​ ក្រុង ​ខេត្ត​ មន្ត្រី​គយ មន្ត្រីនគរបាល​អន្តោរ​ប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​
ប៉ោយប៉ែត ​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នគ​បាល​ការពារ​ ព្រំដែន​គោក​ លេខ ​៩១១​ ៨៩១ ​៨០៧ ​៨១៥​​ មេព្រៃ​ និង​ទាហាន​ការពារ​ព្រំដែន​គោក​លេខ​ ៥១៤​ ទាហាន​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ​ថៃ​ប្រចាំ​ក្រុង​ប៉ោយប៉ែត​ជា​ពិសេស​នោះ​មន្ត្រី​ពាក់​ព​ន្ធ័​គ្រប់​ស្ថាប័ន ​ កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ភោ​ជនី​ដ្ឋា​ន ​ពន្លឺ​នាគ​ទិព្វ ស្ថិត​នៅ​ភូមិក្បាលស្ពាន​១​ ​ ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ កាល​ពី​វេលា​ម៉ោង​៣​និង​០០​នាទី​ល្ងាច​ថ្ងៃទី ២២ ខែសីហា ឆ្នាំ​២០១៣  ​។​
            ក្នុង​កម្មវិធី​នោះ​លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញា​បាន​មាន​ប្រសា​ស​ន៍ថា​ ធ្វើយ៉ាងណា​ត្រូវតែ​ខំប្រឹងប្រែង​ទប់ស្កាត់​ពលករ​និង​ណែនាំ​ពន្យល់​ពួ​ល​ គាត់​អោយ​ពី​ការ​លួច​ឆ្លងដែន បញ្ហា​ពិសេស​នោះ​គឺ​ត្រូវ​ទប់ស្កាត់​គ្រឿងញៀន បញ្ហា​ជួញដូរ​ផ្លូវភេទ ធ្វើយ៉ាងណា​ទប់ស្កាត់​អោយបាន លោ​ល​បន្តទៀតថា ជាពិសេស​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​មាន​ដូច​មន្ត្រី​កាំកុងត្រូល​ត្រូវ​ ត្រួតពិនិត្យ​ទំនិញ​ដែល​នាំចូល​មកកាន់​ប្រទេស​គឺ​មើល​និង​ត្រួតពិនិត្យ​ អោយបាន​ខ្ចប់​ខ្ចួ​ន​បំផុត រឿង​ដែល​គួរគត់សំគាល់​នោះ ​គឺ​បញ្ហា​សាច់មាន់​ដែរ​ខូចគុណភាព រីឯ​ប៉ូលិស​ការពារ​ព្រំដែន​ទាំងបី​ស្ថាប័ន​ត្រូវធ្វើ​ណា​នែ​ណាំ​ពលករ​ ឆ្លងដែន​ថា ​មុន​និង​សំរេច​ឆ្លងដែន​គួរ​ពិចារណា​ច្បាស់លាស់ និង​ទប់ស្កាត់ ជាពិសេស​នោះ​ គឺ​ទប់ស្កាត់​ពលករ​ឆ្លងដែន និង​ទំនិញ​ខុសច្បាប់ ទំនិញ​ខូចគុណភាព លោក​បន្ថែម​ទៀត​ថា ​មន្ត្រី​គ្រប់​ស្ថាប័ន​ទាំងអស់​ដែរ​ខំប្រឹងប្រែង​កន្លងមកនេះ មាន​ស្នាដៃ​ល្អ ​ដែល​ខំ​បំពេញ​ភា​កិច្ច​ល្អ​ពី​មុន​មក​៕​​
ចិន្តា​
kkn-s11
kkn-s10
kkn-s9
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII