ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 27, 2013

សុដន់​​ស្រស់​ស្អាត​​សម្រាប់​នារី​ ជាមួយ​វិធី​ធ្វើ​លំ​ហាត់​ប្រាណ​​ ៤​ ប្រការ​

AAAADLiF0vcAAAAAANSaPg
សព្វថ្ងៃនេះ ដែល​ចាត់ទុកថា​ជា​សុដន់​ដ៏​ស្រស់ស្អាត​នោះ​គឺ​សុដន់​ដែលមាន​ទ្រទ្រង់​ ស័ក្តិសម​នឹង​ដងខ្លួន​កម្រើក​ចលនា ម្យ៉ាងវិញទៀត​សុដន់​គួរតែ​មាន​សភាព​មូល​ក្បំ​ជាមួយ​ភាព​រលាស់ នឹង​មាន​ទំហំ​សមល្មម​នឹង​រូបរាងកាយ​។ ចំណុច​សំខាន់​នៃ​ភាពស្រស់ស្អាត​របស់​សុដន់​គឺ​ទ្រទ្រង់​របស់​វា​។ កីឡា​
ដែល​អាច​ជួយ​ធ្វើឲ្យ​សុដន់​ស្អាត​គឺ កីឡា​ហែល​ទឹក ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ចេះ​ហែល​ទឹក​ក៏​មិន​ថ្វី​ដែរ អ្នក​អាច​ធ្វើ​លំ​ហាត់ប្រាណ​ផ្សេងៗ​ជំនួស​វិញ​ប្រកបដោយ​ប្រសិទ្ធិភាព​ ដូចគ្នា​ផងដែរ ចូរ​អ្នក​រីករាយ​យល់ដឹង​ពី​លំ​ហាត់ប្រាណ​ទាំងអស់​ដូច​ខាងក្រោម​៖
១. លំ​ហាត់ប្រាណ​រុញច្រាន​ :
​ចលនា​រុញច្រាន គឺជា​លំ​ហាត់ប្រាណ​សាមញ្ញ​បំផុត​សម្រាប់​ធ្វើ​ឱ្យ​សុដន់​របស់​អ្នក​ស្អាត​។ ឈរ​ឱ្យ​ត្រង់ ទល់មុខ​នឹង​ជញ្ជាំង រួច​យក​ដៃ​ទ្រោប​នឹង​ជញ្ជាំង រុញច្រាន​សង្កត់​នឹង​ជញ្ជាំង​នោះ​ឱ្យ​ខ្លាំង​តាម​ដែល​អាច​ធ្វើបាន ១០ វិនាទី រួច​សម្រាក​បន្ដិច ហើយ​គ្រវី​ដៃ​របស់​អ្នក ធ្វើ​យ៉ាង​ដូច្នោះ​ចំនួន​១០ ដង ដដែលៗ​ដូចគ្នា​។​
២. លំ​ហាត់ប្រាណ​កែងដៃ​ប៉ះគ្នា​ :
​ឈរ​ឱ្យ​ត្រង់​ខ្លួន ដៃ​បោះដៃ​របស់​អ្នក​ទៅ​ក្រោយ ដាក់​លើ​ត្រគាក រួច​ព្យាយាម​ប៉ះ​កែងដៃ​ទៅវិញទៅមក​(​បាតដៃ​ឆ្វេង​ប៉ះ​កែង​ដៃស្ដាំ បាតដៃ​ស្ដាំ​ប៉ះ​កែងដៃ​ឆ្វេង​) ចូរ​កុំ​ធ្វើ​លឿន​ពេក អ្នក​ត្រូវ​ធ្វើ​លំ​ហាត់ប្រាណ​យ៉ាង​ដូច្នេះ​យឺតៗ ដើម្បី​លាត​ពន្យឺត​សាច់ដុំ​ឱ្យបាន ១០ ទៅ ១៥ វិនាទី ធ្វើ​យ៉ាង​ដូច្នេះ ៨ ដង ។​
៣. លំ​ហាត់ប្រាណ​ដោយ​យក​បាតដៃ​ម៉ាស្សា​ :
​ស៊ក​ម្រាមដៃ​ចូលគ្នា​ដាក់​លើ​ដើមទ្រូង​របស់​អ្នក ហើយ​គាប​សុដន់​ទាំងសងខាង​ចូលគ្នា ធ្វើ​យ៉ាងនេះ​ពី ៣ ទៅ ៥ វិនាទី​។ ធ្វើ​ម្ដង​ហើយ​ម្ដងទៀត​ឱ្យបាន ៨ ទៅ ១០ ដង​។​
៤. ការបញ្ចប់​លំ​ហាត់ប្រាណ​ ធ្វើឱ្យ​សុដន់​ស្រស់ស្អាត ​ជាមួយ​ឥរិយាបថ​លំ​ហាត់ប្រាណ​មួយចំនួន :
​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការបញ្ចប់​លំ​ហាត់ប្រាណ​ធ្វើឱ្យ ​សុដន់​ស្អាត គឺ​មាន​កាយវិការ​មួយ​ចំនួន​ដែល​អ្នក​គួរ​ប្រតិ​ប​ត្ដិ​តាម​ដូច​ជា យក​សៀវភៅ​ដែល​មាន​កម្រាស់​ក្រាស់​មួយ​ក្បាល ដាក់​លើ​ក្បាល​របស់​អ្នក រួច​ដើរ​ចុះ​ឡើង​ក្នុង​ផ្ទះ​អ្នក​ឱ្យ​បាន ២ ទៅ ៣ នាទី ព្យាយាម​ទប់​សៀវភៅ​ដែល​នៅលើ​ក្បាល​នោះ​ឱ្យមាន​លំនឹង​។ ធ្វើ​យ៉ាង​ដូចនេះ វា​អាច​ជួយ​ឱ្យ​សាច់ដុំ​របស់​អ្នក​មាន​សភាព​ធូរស្រាល​យ៉ាង​មាន​ប្រសិទ្ធភាព​ ។ ប្រសិនបើ​អ្នក​មិន​អាច​ធ្វើបាន យ៉ាងហោច​ណាស់​អ្នក​គួរតែ​ព្យាយាម​ឈរ​ឱ្យ​ត្រង់​ជាមួយ​ការ​ដាក់​សៀវភៅ​នៅលើ​ ក្បាល​។​
ជា​ចុង​ក្រោយ​ ស៊ីវិល័យ​ គេហទំព័រ សូម​ជូនពរ​ឱ្យ​សុភាព​នារី​ទាំងឡាយ​ ទទួល​បាន​សុដន់​ស្រស់​ស្អាត​ទាំងអស់​គ្នា៕​

ប្រែសម្រួល ៖ សុនីតា o(o_O)o
© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ គេហទំព័រ ស៊ីវិល័យ​
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII