កំពង់ធំ
៖
ប្រជានេសាទក្រីក្របានតស៊ូជីវិតពុះពារគ្រប់ឧបសគ្គដើម្បីជីវភាព
គ្រួសារក្រោមលំហអាកាសក្នុងផ្ទៃបឹងទន្លេសាប
ដោយការផ្សងព្រេងជំនះនូវភាពភ័យខ្លាច
ជំនះនូវឧបសគ្គដើម្បីជីវិតគ្រួសាររស់នៅបានសុខសាន្ត។មួយរស់នៅភូមិដូនស្តើង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានជ្រើសរើសយកអាជីពអុំទូករើសខ្យងយកមកលក់ដើម្បីរកចំណូលដែលបាន មកពីធម្មជាតិក្នុងការចិញ្ចឹមជីវិតក្រុមគ្រួសារដែលត្រូវបានគេ ប្រទះឃើញមានប្រជាពលរដ្ឋជាច្រើននាក់នាំគ្នារើសខ្យងទន្លេ ក្នុងនោះក៏មានឈ្មួញបើកកាណូតដើររកទិញទើបបានជាធ្វើឲ្យប្រជា នេសាទដែលរស់នៅក្នុងបឹងទន្លេសាបបាននាំគ្នារើសខ្យងយកមកលក់ ដើម្បីរក ប្រាក់ចំណូលដល់ក្រុមគ្រួសារ។
បង
ស្រីម្នាក់កំពុងតែធ្វើសកម្មភាពចែវទូករើសខ្យងក្នុងទិដ្ឋភាពគួរ
ឲ្យមានការព្រួយបារម្ភចំពោះកូនតូចៗដែលអង្គុយលើទូកដ៏តូចមួយនៅ
កណ្តាលវាលលំហដែលប្រឈមនឹងភ្លៀងខ្យល់ព្យុះ
និងអាកាសធាតុក្តៅជាពិសេសកូនតូចៗប្រឈមនឹងធ្លាក់ទឹកបានដោយងាយ។
បងស្រីបានឲ្យដឹងថា គាត់មានកូនពីរនាក់
ជារៀងរាល់ថ្ងៃតែងតែធ្វើដំណើរជាមួយកូនពីរនាក់នេះមកចែវទូករើស
ខ្យង ដោយដាំបាយមកជាមួយ ហើយដុតខ្យងឲ្យកូនហូប
ក្រោយមកក៏ឲ្យកូនអង្គុយនៅលើទូកទាំងពីរនាក់ចំណែកបងស្រីចែវ
ទូកបន្តិចម្តងៗសំឡឹងមើលខ្យងបណ្ដើរងាកមើលកូនគាត់ទាំងពីរបណ្ដើរ
ព្រោះខ្លាចងងុយដេកធ្លាក់ទឹក បងស្រីបានបញ្ជាក់ថា
ក្នុង១ថ្ងៃរើសខ្យងបានចាប់ពី២៥ទៅ៣០គីឡូក្រាម
លក់បានក្នុង១គីឡូក្រាមក្នុងតំលៃ៥០០រៀល
ស្មើនឹង១៥០០០រៀលក្នុងមួយថ្ងៃ។ បងស្រីបានបន្តថា
ទោះជាការចែវទូករើសខ្យងនេះបានធ្វើឲ្យជីវិតរបស់គ្រួសារគាត់
ប្រឈមមុខនឹងអន្តរាយក្តីតែសម្រាប់ជីវិតអ្នកទន្លេវាជារឿងធម្មតា
សម្រាប់ក្មេងៗប្រុសស្រីសុទ្ធតែដឹងពីវិធីការពារខ្លួនរបស់គេ ។
ក្នុង
នោះដែរលោក ប៉ែន វណ្ណរិទ្ធ
នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំបានប្រគល់ថវិកាជូនដល់គ្រួសារ
មួយចំនួន និងបានផ្តាំផ្ញើដល់គ្រួសារបងស្រីថា
សូមឲ្យមានការប្រុងប្រយ័ត្នដោយសារតែអាកាសធាតុមិននឹងនអាចនឹងមាន
ខ្យល់ព្យុះបក់បោក
ឬកូនតូចហាលថ្ងៃវាស់ល្ងាចអាចនឹងមានជំងឺឈឺស្កាត់បាន
សូមឲ្យថែរក្សានូវសុខភាពកូនចៅឲ្យមានសុវត្ថិភាពខ្ពស់ចៀសវាងអាច
មានគ្រោះថ្នាក់បាន៕
ប៊ុន រដ្ឋា
ព័ត៌មានអន្តរជាតិ
រដ្ឋអាជ្ញាចិនទាមទារអោយកាត់ទោសលោកបូស៊ីឡៃអោយបានធ្ងន់ធ្ងរ
ថ្ងៃអង្គារ ទី27 សីហា ឆ្នាំ2013 ម៉ោង13:30
ការ
ជំនុំជំរះអ្នកនយោបាយចិនលោក បូ ស៊ីឡៃ បានបញ្ចប់នៅក្នុងថ្ងៃច័ន្ទ
ទី២៦ ខែសីហា ឆ្នាំ២០១៣
ដោយរដ្ឋអាជ្ញាបានជំរុញអោយធ្វើការកាត់ទោសអោយបានធ្ងន់ធ្ងរពីបទ
សម្លាប់មនុស្ស និង
រឿងអាស្រូវពុករលួយដែលបានធ្វើអោយញ័ររញ្ជួយគណបក្សកុម្មុយនិស្តចិន
។ស៊ូដង់ខាងត្បូងអនុម័តគម្រោងច្បាប់ប្រេងរង់ចាំការយល់ព្រមរបស់ប្រធានាធិបតី
ថ្ងៃអង្គារ ទី27 សីហា ឆ្នាំ2013 ម៉ោង11:40
តំណាងរាស្ត្រ
ជាន់ខ្ពស់ម្នាក់បាននិយាយនៅថ្ងៃច័ន្ទថា
សភារបស់ប្រទេសស៊ូដង់ខាងត្បូងបានអនុម័តលើគម្រោងច្បាប់ប្រេងដែលគេ
រង់ចាំជាយូរក្រោយពីការពិភាក្សាប៉ុន្មានឆ្នាំមក
និងរង់ចាំការយល់ព្រមនាចុងក្រោយរបស់ប្រធានាធិបតីលោក សាល់វ៉ាគៀរ
ប៉ុណ្ណោះ។មេដឹកនាំលោកខាងលិចត្រិះរិះពីការតបតយោធានៅក្នុងប្រទេសស៊ីរី
ថ្ងៃអង្គារ ទី27 សីហា ឆ្នាំ2013 ម៉ោង11:08
ពួក
មេដឹកនាំលោកខាងលិចកំពុងពិភាក្សាថាតើនឹងធ្វើការតបតដោយយោធាមួយ
ទៅនឹងការវាយប្រហារដោយអាវុធគីមីដែលគេចោទប្រកាន់កាកពីសប្ដាហ៍មុន
នៅក្នុងប្រទេសស៊ីរីនោះឬទេ។
ប្រទេសបារាំងនិងប្រទេសអាល្លឺម៉ង់ដែលបានបដិសេធមិនគាំទ្រការចូល
លុកលុយប្រទេសអ៊ីរ៉ាក់ឆ្នាំ២០០៣នោះបានលើកឡើងនៅថ្ងៃច័ន្ទថា
គេអាចចូលរួមចំណែក។ ប្រទេសរុស្ស៊ីបាននិយាយថា
ការធ្វើអន្តរាគមន៍ណាមួយបែបនេះនឹងរំលោភច្បាប់អន្តរជាតិ។បុរសជនជាតិចិនម្នាក់ត្រូវឪពុកម្តាយឃុំខ្លួនក្នុងបន្ទប់ថ្មអស់រយៈពេល៣០ឆ្នាំ
ថ្ងៃច័ន្ទ ទី26 សីហា ឆ្នាំ2013 ម៉ោង16:05
លោក Dong Hai អាយុ
៤៦ឆ្នាំត្រូវបានគេឃុំខ្លួននៅក្នុងបន្ទប់ថ្មទំហំ៥ម៉ែត្រការ៉េ
អស់រយៈពេល៣០ឆ្នាំមក ហើយដោយសារតែគាត់មានបញ្ហាខួរក្បាល។អព្ភូតហេតុចម្លែកក្មេងប្រុសត្រូវភ្លើងឆេះដោយមិនដឹងពីមូលហេតុ
ថ្ងៃច័ន្ទ ទី26 សីហា ឆ្នាំ2013 ម៉ោង16:00
ដូចគ្នានឹងស្ត្រីជាម្តាយគ្រប់រូបអ៊ីចឹងដែរ នាង Rajeshwari Karnan សប្បាយចិត្តណាស់ ពេលដែលនាង ផ្តល់កំណើតបានកូនប្រុសម្នាក់។ខ្មោចទារព្រលឹងស្លាប់១៣ថ្ងៃហើយនៅអាចរស់ឡើងវិញ
ថ្ងៃច័ន្ទ ទី26 សីហា ឆ្នាំ2013 ម៉ោង15:46
ការិយាល័យស៊ើបអង្កេត Medical Examiner’s Officeបាន
ដាក់ផែនការមួយដើម្បីរកមូលហេតុឲ្យបានច្បាស់ថា
អ្នកណាឲ្យពិតប្រាកដ ដែលគេបានបញ្ចុះនៅក្នុងផ្នូររបស់នាង
Sharolyn Jackson។ព័ត៌មានជាតិ
ស្ត្រីចាំបាច់ត្រូវពង្រឹងសមត្ថភាពខ្លួនឯងដើម្បីមានលទ្ធភាព គ្រប់គ្រាន់ក្នុងដំណើរការអភិវឌ្ឍន៏សេដ្ឋកិច្ច-សង្គម
ថ្ងៃអង្គារ ទី27 សីហា ឆ្នាំ2013 ម៉ោង15:22
ភ្នំពេញ
៖
រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកស្ដ្រីគឺជាឆ្អឹងខ្នងក្នុងការអភិវឌ្ឍន៏
សង្គម តែទន្ទឹមនិងនេះស្រី្ដក៏ត្រូវតែមានសមត្ថភាព
ស្ដ្រីក៏ត្រូវផ្លាស់ប្ដូរអាកប្បកិរិយាក្នុងសង្គម
ដើម្បីស្ដ្រីខ្លួនឯងមានលទ្ធភាពគ្រប់គ្រាន់
ក្នុងការចូលរួមយ៉ាងសកម្មក្នុងដំណើរការកសាងសង្គមជាតិ។Samsung ពង្រីកសាខាចែកចាយបន្ត ជាមួយវត្តមានដៃគូថ្មីគឺ KTH
ថ្ងៃអង្គារ ទី27 សីហា ឆ្នាំ2013 ម៉ោង15:19
Samsungជាក្រុមហ៊ុនឈានមុខគេមួយនៅលើពិភពលោកបានបន្តបង្កើតសាខាចែកចាយដ៏រឹងមាំនៅកម្ពុជាតាម រយៈហាងទំនើបរបស់ខ្លួន។ Samsungបានបើកសម្ពោធហាងទំនើបSamsung KTHសាខាអូឡាំពិក នៅថ្ងៃទី 26 សីហា ក្នុងគោលបំណងពង្រីកហាងបន្ថែមទៀតនាបំណាច់ឆ្នាំនេះ។ លោកGwihan Lee នាយកក្រុមហ៊ុនអេឡិចត្រូនិក Samsungប្រចាំប្រទេសកម្ពុជា និងឡាវ បានមានប្រសាសន៍ថា”មានតែ Samsung ប៉ុណ្ណោះ
ដែលជោគជ័យក្នុងការបង្កើតបទពិសោធន៍ផ្នែកបច្ចេកវិជ្ជាដ៏ល្អ
ទាំងផលិតផលទូរសទ្ទ
និងផលិតផលប្រើប្រាស់អេឡិចត្រូនិកក្នុងប្រទេសកម្ពុជា
ហើយយើងមានបំណងរក្សាភាពរីកចម្រើននេះ ដោយការបើកសម្ពោធហាងទំនើប
Samsungបន្ថែមនៅឆ្នាំនេះ និងឆ្នាំ 2014 ខាងមុខ។ដូចនេះ ប្រជាជនកម្ពុជានឹងមានភាពងាពស្រួល ក្នុងការទទួលបានបទពិសោធន៍ពិតពីបច្ចេកវិជ្ជាចុងក្រោយបំផុតរបស់ Samsung” ។ឆ្នាំនេះកម្ពុជាអាចនាំចេញអង្ករបានពី៣៥ទៅ៤០ម៉ឺនតោនទៅក្រៅប្រទេស
ថ្ងៃអង្គារ ទី27 សីហា ឆ្នាំ2013 ម៉ោង15:11
ភ្នំពេញ
៖ លោកបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់
និងនេសាទបានមានប្រសាសន៍នៅក្នុងសិក្ខាសាលាបញ្ចប់គំរោងបង្ហាញ
បច្ចេកវិទ្យាដើម្បីបង្កើនផលិតភាពជុំវិញបឹងទន្លេសាបកាលពីព្រឹក
ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣
នៅសណ្ឋាគារសូហ្វីតែលភ្នំពេញឲ្យដឹងថាការនាំចេញអង្កររបស់
កម្ពុជានឹងកើនឡើងដល់៣៥ទៅ៤០ម៉ឺនតោននៅក្នុងឆ្នាំ២០១៣នេះ។បណ្តុះបណ្តាលជំនាញទេសចរណ៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងប្រទេសកម្ពុជា
ថ្ងៃអង្គារ ទី27 សីហា ឆ្នាំ2013 ម៉ោង15:05
កែប
៖
ដើម្បីធ្វើឲ្យវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាកាន់តែមាន
ប្រសិទ្ធភាពខ្ពស់នោះ
គប្បីយើងទាំងអស់គ្នាចេះស្វែងយល់អំពីបរិស្ថាននិងសង្គម
ហើយបរិយាកាសដែលស្ថិតជុំវិញយើងក៏ត្រូវតែចេះច្នៃប្រឌិតជាលក្ខណៈ
ទាក់ទាញប្រកបដោយភាពស្រស់ស្អាតនិងការចាប់អារម្មណ៍សំរាប់មនុស្សទូទៅ
។បើករថយន្តដឹកមាន់លឿនពេកក្រឡាប់៤ត្រឡប់របួសមនុស្ស៣នាក់និងងាប់មាន់៤០ក្បាល
ថ្ងៃអង្គារ ទី27 សីហា ឆ្នាំ2013 ម៉ោង15:02
ភ្នំពេញ
៖ តៃកុងស្ទាវម្នាក់បានបើកឡានលឿនដូចហោះ
មកដល់ផ្លូវកោងទាញចង្កូតក្រឡាប់៤ត្រឡប់
ហើយងើបផ្ងារដូចដើមវិញបណ្ដាលឲ្យរបួសមនុស្ស៣នាក់និងងាប់មាន់អស់
៤០ ក្បាល។ ចំណែកតៃកុង ពុំមានរបួសទេ។