ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 27, 2013

ស្ត្រី​ចាំបាច់​ត្រូវ​ពង្រឹងសមត្ថភាព​ខ្លួនឯង​ដើម្បី​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ដំណើរការ​អភិវឌ្ឍ​ន៏សេដ្ឋកិច្ច​-​សង្គម

news27-08-2013-f-fullភ្នំពេញ ​៖ រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ស្ដ្រី​គឺជា​ឆ្អឹងខ្នង​ក្នុង​ការ​អភិវឌ្ឍ​ន៏ ​សង្គម តែ​ទន្ទឹម​និង​នេះ​ស្រី្ដ​ក៏​ត្រូវ​តែ​មាន​សមត្ថភាព ស្ដ្រី​ក៏​ត្រូវ​ផ្លាស់ប្ដូរ​អាកប្បកិរិយា​ក្នុង​សង្គម ដើម្បី​ស្ដ្រី​ខ្លួនឯង​មានលទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការ​ចូល​រួម​​យ៉ាងសកម្ម​ក្នុង​ដំណើរ​ការ​កសាង​សង្គមជាតិ​។​
នេះ ​បើ​តាម​ប្រសាសន៍​បញ្ជាក់​របស់​លោក​ស្រី ឃួន គឹម​នី ប្រធាន​គណៈកម្មាធិការ ពិគ្រោះ​យោបល់​
កិច្ចការ​ស្ដ្រី និង​កុមារ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​បញ្ជ្រាប​យេនឌ័រ និង​ការស្វែងរក​ការ​គាំទ្រ​ច្បាប់​នៅ​សាលា​រាជធានី​ភ្នំពេញ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៣​។ ក្នុង​អង្គ​សិក្ខាសាលា​ដែល​ស្ដ្រី​មាន​តួនាទី​ក្នុង​អង្គភាព​សាលា​រាជធានី​ ភ្នំពេញ មន្ទីរ​កិច្ចការ​នារី និង​អង្គភាព​ពាក់​ព័ន្ធ​ចូលរួម​ប្រមាណ​ជាង​៥០០​នាក់​នោះ លោកស្រី ឃួន គឹម​នី បាន​លើក​ឡើង​បន្ត​ថា​​ រាជ​ដ្ឋា​ភិ​បាល​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​លើកស្ទួយ​សិទ្ធិ និង​តួនាទី​របស់​ស្ដ្រី តាមរយៈ​ការ​បន្ដ​អនុវត្ដ​នូវ​ផែ​ក​ការ​យុទ្ធសាស្ត្រ​នារី​រតនៈ ដោយ​ផ្ដល់​ឱ្យ​ស្ដ្រី​ស្មើ​និង​ត្បូង​មានតម្លៃ ក្នុង​គោលបំណង​ផ្ដល់​ជូន​ស្ដ្រី​ខ្មែរ​នូវ​តម្លៃ និង​ក្ដី​ស​ង្ឃឹ​ង​ក្នុង​ជីវិត ដោយ​ផ្ដោត​ទៅលើ​បញ្ហា​យេនឌ័រ​ក្នុង​ដំណើរការ​អភិវឌ្ឍ​ន៏​សង្គម សេដ្ឋកិច្ចជាតិ​។ គោលបំណង​ដ៏​សំខាន់​មួយទៀត​នោះ​គឺ​រាជរដ្ឋាភិបាល និង​ខិតខំ​ពង្រឹង និង​ពង្រីក​ឱ្យ​មាន​គុណភាព​ទៅលើ​ការ​កសាង​សមត្ថភាព​ស្ដ្រី និង​ការ​កែប្រែ​អាកប្បកិរិយា​ក្នុង​សង្គម ដើម្បី​ឱ្យ​ស្ដ្រី​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការចូលរួម​យ៉ាងសកម្ម ក្នុង​ដំណើរ​ការ​កសាង​ប្រទេស និង​ដើម្បី​ចូលរួម​ចំណែក​ដ៏​សំខាន់​មួយទៀត​នោះ គឺ​ការ​យក​ចិ​ត្ដ​ទុកដាក់​បង្កើន​សមាមាត្រ នៃ​ការចូលរួម​របស់​ស្ដ្រី​ឱ្យ​បាន​ច្រើន​ជា​អតិបរមា​តាម​ដែល​អាច​ធ្វើ​ទៅ​ បាន​ក្នុង​ស្ថានភាព​ជាតិ​គ្រប់​ជាន់ថ្នាក់ តាំងពី​ថ្នាក់​កណ្ដាល​រហូតដល់​ថ្នាក់​មូលដ្ឋាន​។
ជាក់ស្ដែង ​កម្លាំង​ស្ដ្រី​ដែល​បាន​ចូលរួម​ក្នុង​វិស័យ​សេដ្ឋកិច្ច សង្គម​នៅ​គ្រប់​ក្រសួង​មន្ទីរ និង​នៅ​តាម​ស្ថាប័ន​រដ្ឋ និង​ឯកជន​ជាច្រើន​ទៀត​កំពុង​ត្រូវ​បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ដើម្បី​ បំពេញ​បន្ថែម​ក្នុង​វិស័យ​សេដ្ឋកិច្ច​នេះ​នា​ពេល​បច្ចុប្បន្ន​នេះ​៕
សុង​យោ
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII