រុស្ស៊ី-បស្ចិមលោក-ស៊ីរី -
អត្ថបទចុះផ្សាយនៅថ្ងៃ អង្គារ 27 សីហា 2013 -
ព័ត៌មានទើបកែប្រើលើកចុងក្រោយ ថ្ងៃ អង្គារ 27 សីហា 2013
ប្រមុខការទូតរុស្ស៊ី Sergueï Lavrov
REUTERS/Sergei Karpukhin
ចំណុចគោលៗនៃសេចក្តីថ្លែងការណ៍របស់លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Serguei Lavrov គឺដូចតទៅ៖
ទី១- បើកងកម្លាំងបស្ចិមលោកធ្វើអន្តរាគមន៍យោធានោះមែន ដោយឃ្វាងការគាំទ្រជាឯកច្ឆ័ន្ទពីខាងក្រុមប្រឹក្សាសន្តិសុខអ.ស.ប. នោះគឺមានន័យ ជា
ការរំលោភបំពានយ៉ាងកម្រោលបំផុតលើច្បាប់អន្តរជាតិ។ ទាក់ទងនឹងលេសដែលថា កងទ័ពរដ្ឋាភិបាលស៊ីរីបានប្រើអាវុធគីមីស្អីណា តាមសំដីលោក Lavrov នោះ លោកខាងលិចឥតបានបង្ហាញជូនក្រុមប្រឹក្សាសន្តិសុខនោះឡើយ នូវភស្តុតាងអ្វីណាដែលថាអាវុធនោះពិតជាប្រើមែន ដោយភាគីរដ្ឋអំណាចស៊ីរី។ តាមប្រមុខការទូតរុស្ស៊ី សម្រាប់បស្ចិមលោក គ្រាន់តែអំណះអំណាងគេ គឺគ្រប់គ្រាន់ទៅហើយ ដើម្បីសន្និដ្ឋានថា អាជ្ញាធរស៊ីរីជាប់ពិរុទ្ធក្នុងរឿងនេះ។
ទី២- ការចោទប្រកាន់ដោយបស្ចិមលោក ទៅលើភាគីម្ខាងនៅស៊ីរី ថាបានប្រើអាវុធគីមី គឺវាផ្ទុយនឹងសេចក្តីថ្លែងការណ៍រួម ចេញដោយជំនួបកំពូលនៃ៨ប្រទេសមានឧស្សាហកម្ម លូតលាស់ជាងគេ ហៅថាG-8 នៅឯប្រទេសអង់គ្លេស កាលពីខែមិថុនាកន្លងទៅ ដ្បិតក្នុងសេចក្តីថ្លែងការណ៍រួមនោះ មាននិយាយថា “ដំណឹងណាក៏ដោយ ស្តីអំពីការប្រើអាវុធគីមី ត្រូវតែទទួលនូវការស៊ើបអង្កេតយ៉ាងដិតដល់ជាមុនសិន”។
ទី៣- តបនឹងសំនួរBBC តើរុស្ស៊ីនឹងចាត់វិធានការយ៉ាងណាដែរ ប្រសិនបើបស្ចិមលោកធ្វើ អន្តរាគមន៍យោធាមែន ទៅលើកងទ័ពលោកប្រធានាធិបតីស៊ីរី ជាមិត្តដ៏ជំនិតរបស់រុស្ស៊ី លោក Lavrov ឆ្លើយថា រុស្ស៊ីគ្មានបំណងច្បាំងទល់នឹងប្រទេសណាឡើយ។
ប្រមុខការទូតរុស្ស៊ីក៏ព្រមានថា អន្តរាគមន៍យោធារបស់លោកខាងលិចទៅក្នុងប្រទេសស៊ីរី នឹងហែហមទៅដោយផលវិបាកមិនចេះចប់មិនចេះហើយ ដូចករណីប្រទេស Iraq កាលពី ១០ឆ្នាំមុន ដែលរហូតមកទល់ឥឡូវ ១ថ្ងៃៗ មានមនុស្សធ្លាក់ខ្លួនស្លាប់ទាំងសិបៗនាក់ ដោយមកពីភេរវកម្មបំផ្ទុះគ្រាប់បែក ក្នុងប្រទេសនេះ។
ថ្ងៃនេះ ទីក្រុងម៉ូស្គូក៏សំដែងការសោកស្តាយចំពោះការដែលក្រសួងការបរទេស អាមេរិកាំង លើកទៅពេលក្រោយទៅវិញ ជំនួបដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃស្អែក ទី២៨ សីហា នៅក្រុង La Haye ជាមួយពួកអ្នកការទូតរុស្ស៊ី ដើម្បីពិភាក្សាបញ្ហារៀបចំកោះប្រជុំសន្និសីទអន្តរជាតិ លើកទី២ នៅក្រុង Geneve ស្តីអំពីប្រទេសស៊ីរីក្រោមឈ្មោះថា “Geneve ទី២”។ លើកពេលនេះ តាមការពន្យល់នៃភាគីអាមេរិក ពីព្រោះត្រូវរង់ចាំការស៊ើបអង្កេតជុំវិញរឿងប្រើអាវុធគីមីនៅស៊ីរី៕