- Tuesday, 27 August 2013 16:28
- សុខ ធារ៉ា
ការគ្រោងធ្វើសមយុទ្ធរួមគ្នារវាងប្រទេសយក្សតំបន់អាស៊ីទាំងពី នេះ គឺធ្វើឡើងដើម្បីពង្រឹងនូវសមត្ថភាពយោធារបស់ប្រទេសនីមួយៗឲ្យកាន់តែ ប្រសើរ។
អស់រយៈពេល៥ឆ្នាំទៅហើយដែលឥណ្ឌា និងចិន បានផ្អាកការធ្វើសមយុទ្ធយោធារួមគ្នាដើម្បីប្រឆាំងនឹងអំពើរ ភេរវកម្ម ហើយការព្រមព្រៀងគ្នារវាងប្រទេសទាំងពីដើម្បីបន្តធ្វើសម យុទ្ធនេះ គឺជាការពង្រឹងទំនាក់ទំនងឡើងវិញ។
ការព្រមព្រៀងឲ្យមានការបើកធ្វើសមយុទ្ធរួមគ្នានេះ គឺធ្វើឡើងក្រោយពីមានដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិ ឥណ្ឌាទៅកាន់ប្រទេសចិនកាលពីខែកក្ដដាកន្លងទៅ។
បើតាមសេចក្តីថ្លែងការរបស់ក្រសួងការពារជាតិចិនឲ្យដឹងថា ការធ្វើសមយុទ្ធនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ ខែវិច្ឆិការឆ្នាំ ២០១៣ខាងមុខ ហើយភាគីនីមួយនឹងបញ្ជូនកម្លាំងរបស់ខ្លួនឲ្យចូលរូមប្រមាណ១០០ ទៅ១៥០នាក់។
បើទោះបីជា សមយុទ្ធលើកនេះ គឺមិនមែនធ្វើឡើងក្នុងលក្ខណៈទ្រង់ទ្រាយធំយ៉ាងណាក្តី តែវាជាសញ្ញានៃការកាត់បន្ថយនូវភាពតានតឹងនៅតាមតំបន់ព្រំដែនរវាង ឥណ្ឌា និង ចិនដែលកន្លងមក តែងតែមានបញ្ហាចម្រូងចម្រាស់ជាមួយគ្នាមិនចេះអស់នោះ។ ដូច្នេះវាជាផ្លូវមួយក្នុងការនាំឲ្យភាគីទាំងពីអាចចូលតុរចរចារ ជាថ្មីឡើងវិញដើម្បីដោះស្រាយបញ្ហា។
ក្រៅពីការបន្តធ្វើសមយុទ្ធយោធារួមគ្នានេះ ឥណ្ឌា និង ចិនក៏បានប្រកាសដែរថា ពួកគេគ្រោងនឹងធ្វើសមយុទ្ធដែនអាកាស និង សមុទ្ររួមគ្នាផងដែរ ដើម្បីពង្រឹងទំនាក់ទំនង។
សូមបញ្ជាក់ថា សមយុទ្ធរួមសម្រាប់ប្រឆាំងអំពើរភេរវកម្មរវាងឥណ្ឌា និងចិនត្រូវបានចាប់ធ្វើឡើងកាលពីឆ្នាំ២០០៧ ហើយបន្តនៅឆ្នាំ២០០៨។ ប៉ុន្តែក្រោយមកភាគីទាំងពីបានផ្អាក់ទៅវិញ ដោយសារតែបញ្ហានៃភាពតានតឹងរវាងគ្នា ដែលបង្កឡើងដោយសារតែជម្លោះនៅតាមតំបន់ព្រំដែន។
សូមបញ្ជាក់ថា កាលពីពាក់កណ្តាលខែមេសាកន្លងទៅ បណ្តាញ់សារព័ត៌មានរបស់ឥណ្ឌាបានចុះផ្សាយថា កងកម្លាំងរបស់ចិនបានចូលរំលោភក្នុងដែនដីរបស់ឥណ្ដា ដែលប្រការនេះ បានបង្កជាបញ្ហាផងដែរ។
ប៉ុន្តែខាងភាគីចិនបានច្រានចោលចំពោះការចោទប្រកាន់នេះ ហើយថាកងកម្លាំងរបស់ខ្លួនដើរល្បាតតែនៅក្នុងទឹកដីចិនតែប៉ុណ្ណោះ ពោលគឺមិនបានបំពានចូលទឹកដីឥណ្ឌាឡើយ៕(ដោយ អ៊ុន រស្មី)
