ខេត្តព្រះវិហារ ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង១០និង១៥នាទី ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ស៊ី គិរី ស្នងការនគរបាលខេត្តព្រះវិហារ ។ លោកវរសេនីយ៍ត្រី សាយ ដេត អធិការនគរបាលស្រុករវៀង បានដាក់កំលាំងឃ្លាំមើល និងស៊ើបអង្កេតករណីប្រើប្រាស់ និងលក់់ ចែកចាយគ្រឿងញៀនខុសច្បាប់ក្នុងភូមិសា ស្ត្រ ស្រុករវៀង ក៏បានសុំគោលមកលោកស្នងការនគរបាលខេត្ត ដើម្បីធ្វើការបង្ក្រាប ករណីលក់ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។ ទទួលបានព័ត៌មានភ្លាមលោកស្នងការ នគរបាល ខេត្ត បានសុំគោលការណ៍ទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ហើយបន្ទាប់ពីទទួលបានគោលការណ៍ពីលោកព្រះរាជអាជ្ញា លោកស្នងការបានចេញបទបញ្ជាអោយ លោកអធិការនគរបាលស្រុករវៀង ដឹកនាំកំលាំងចុះបង្ក្រាប និងចាប់ឃាត់ខ្លួនជនល្មើស និងវត្ថុ តាងបានទាន់ពេល ។ ជនល្មើសទាំងនោះមានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ ង៉ែត ពុទ្ធា ភេទប្រុស អាយុ២៣ឆ្នាំ ស្រុកកំណើត ភូមិផ្សារស្លាបឡែង ឃុំស្វាយរំពា ស្រុកបសែត ខេត្តកំពង់ស្ពឺ ។
២-ឈ្មោះ ឈួន សុខលេង ភេទប្រុស អាយុ២៦ឆ្នាំ ស្រុកកំណើត ភូមិរលួស ឃុំរលួស ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។
៣-ឈ្មោះ ហ៊ុល សំណាង ភេទស្រី អាយុ២៣ឆ្នាំ ស្រុកកំណើត ភូមិផ្សារស្លាបឡែង ឃុំស្វាយរំពា ស្រុកបសែត ខេត្តកំពង់ស្ពឺ ។
ជនល្មើសទាំង ០៣នាក់ ត្រូវសមត្ថកិច្ចនគរបាលបានធ្វើការចាប់ឃាត់ខ្លួននៅចំណុច ខ្ទម បឹងទន្លេម្រេច ភូមិអូរពោធិ៍ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ និងបានឆែកឆេរឃើញថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ចំនួន ១១កញ្ចប់តូច និងសំភារៈសំរាប់ជក់ថ្នាំញៀន ។ ពេលបញ្ជូនមក ដល់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត កំលាំងការិយាល័យ ជំនាញ បានសាកសួរ និងធ្វើតេស្តទឹកនោមលើជនល្មើសទាំង ៣នាក់ពិតជាបានប្រើប្រាស់ លក់ និងចែកចាយគ្រឿងញៀនប្រាកដមែន ។
បច្ចុប្បន្នជនល្មើស និងវត្ថុតាងសមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿង តាម នីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត ៕
នគរបាលជាតិ ·
នគរបាលជាតិ ·
