ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, August 14, 2013

សង្គម​ស៊ីវិល អំពាវនាវ​ដល់​អ្នកនយោបាយ​ទាំងពីរ កុំ​យក​ប្រជាពលរដ្ឋ ជា​ឧបករណ៍ ល្បែង​នយោបាយ​

ភ្នំពេញ: ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​សង្កេត​តាមមើល​ការបោះឆ្នោត បាន​អំពាវនាវ​ដល់​មេដឹកនាំ​គណបក្សនយោបាយ​ទាំងពីរ ដែលមាន​អាសនៈ​នៅក្នុង​សភា ត្រូវ​រក​ដំណោះស្រាយ​ជាមួយគ្នា​ដោយ​សន្តិវិធី កុំ​យក​ប្រជាពលរដ្ឋ ធ្វើជា​ឧបករណ៍​ល្បែង​នយោបាយ​។​
​លោក ហង្ស ពុទ្ធា ប្រធាន​អង្គការ​និក​ហ្វិ​ក
​លោក ហង្ស ពុទ្ធា ប្រធាន​អង្គការ​និក​ហ្វិ​ក កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៣ បាន​មានប្រសាសន៍​បញ្ជាក់​យ៉ាងនេះ​ថា ក្រោយ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៨ ខែកក្កដា​មក​នោះ គណបក្សនយោបាយ​
ទាំងពីរ បានបង្ហាញ​នូវ​លទ្ធផល​រៀងៗ​ខ្លួន (​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​) ហើយ​ការបង្ហាញ​តួលេខ​នោះ មាន​ភាពមិន​ត្រូវរ៉ូវ​គ្នា ហើយ​គណបក្សនយោបាយ​ទាំងពីរ​បាន​ព្យាយាម​ជួបចរចា​គ្នា​ចំនួន ២ លើក គឺ​ជំនួប​លើក​ទី​១ នៅក្រោម​ឆ័​ត្រ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) តែ​មិនបាន​សំរេច ហើយ​ជំនួប​ទី​២ នៅក្រៅ​ឆ័​ត្រ​របស គ​.​ជ​.​ប (៩​សីហា​នៅ​វិមាន​រដ្ឋសភា​) ប៉ុន្តែ​ពុំទាន់​បាន​លទ្ធផល​ជា​ផ្លែផ្កា​នៅឡើយ​ទេ​។​
​    ​
​លោក ហង្ស ពុទ្ធា បាន​មានប្រសាសន៍​បន្តថា អង្គការ​សង្គម​ស៊ីវិល ត្រូវបំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​ការកំណត់​របស់ គ​.​ជ​.​ប គឺ​អង្គការ​សង្គម​ស៊ីវិល​ជា​អ្នកសង្កេតការណ៍​បោះឆ្នោត ប៉ុន្តែ​នៅពេល​ក្រោយ​ការបោះឆ្នោត​ហើយ មាន​ភាពមិន​ត្រូវរ៉ូវ​គ្នា រវាង​គណបក្ស ដែល​ចូលរួម​ប្រកួតប្រជែង ដោយ គ​.​ជ​.​ប នោះ​គឺ​អង្គការ​សង្គម​ស៊ីវិល​ត្រូវ​ចូល​ល​រួម ដើម្បី​ស្វែងយល់​ព័ត៌មាន​នោះ ពន្យល់​ប្រជាពលរដ្ឋ ពីព្រោះ​អង្គការ​សង្គម​ស៊ីវិល​ចង់បង្ហាញ​តម្លាភាព ដោយ​ប្រកាន់​ភាព​អ​ព្យា​ក្រិ​ត្យ​នៅក្នុង​ការបោះឆ្នោត​។​
​
​
​លោក ហង្ស ពុទ្ធា បាន​មានប្រសាសន៍​បន្តថា យោងតាម​ច្បាប់​រយៈពេល ៧២ ម៉ោង ក្រោយពី​ការប្រកាស​លទ្ធផល​បឋម​គណបក្សនយោបាយ​ត្រូវដាក់​ពាក្យបណ្តឹង តែ​មកដល់ពេលនេះ​គិត​តាម​នីតិវិធី​ផុតពេល​ដាក់ពាក្យ​បណ្តឹងតវ៉ា​ហើយ ប៉ុន្តែ​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បង្ហាញ​នូវ​បញ្ហា ដែល​ខ្លួន​បាន​រកឃើញ​ផ្តល់​ទៅ គ​.​ជ​.​ប ហើយ គ​.​ជ​.​ប ត្រូវ​ដោះស្រាយ​បញ្ហា​មិន​ប្រក្រតី​ទាំងនោះ ឲ្យ​បាន​អស់ ទោះបី​មិនមាន​ពាក្យបណ្តឹង ក៏ដោយ​ត្រូវតែ​ដោះស្រាយ ដើម្បី​បញ្ចប់​នូវ​ភាព​ពុះកញ្ជ្រោល​នៅក្នុង​សង្គម​។​
​    ​
​លោក ហង្ស ពុទ្ធា បាន​មានប្រសាសន៍​បន្តទៀតថា ប​ប្រសិនបើ​មានការ​ធ្វើបាតុកម្ម គឺ​រដ្ឋាភិបាល​ត្រូវ​ប្រឈម​បញ្ហា ២ ធំៗ គឺ​.​បញ្ហា​ទី​១ រដ្ឋាភិបាល​ត្រូវ​រក្សា​ការពារ​បាតុកម្ម ដែល​អហិង្សា បញ្ចេញមតិ សេរីភាព និង​ស្របច្បាប់​។ បញ្ហា​ទី​២ គឺ​រដ្ឋាភិបាល​ត្រូវធ្វើ​ការតបត​បង្ក្រាប​បាតុកម្មហិង្សា​នោះ ដើម្បី​ការពារ​ស្ថិរភាព​សន្តិសុខ​សង្គម​។​
​    ​
​លោក ហង្ស ពុទ្ធា បាន​មានប្រសាសន៍ ដោយ​អំពាវនាវ​ដល់​មេដឹកនាំ​គណបក្សនយោបាយ​ទាំងពីរ ត្រៀម​មាន​អាសនៈ ក្នុង​សភា​នីតិកាល​ទី​៥ បន្ត​ការជួបពិភាក្សា​ជាមួយគ្នា​ទៀត ដើម្បី​ស្វែងរក​ដំណោះស្រាយ ហើយ​កុំ​យក​ប្រជាពលរដ្ឋ ជា​ឧបករណ៍​ល្បែង​នយោបាយ ហើយ​ការធ្វើ​បាតុកម្ម ត្រូវ​ប្រកាន់​ភ្ជាប់​ក្រមសីលធម៌​គោរព​ច្បាប់ ធ្វើបាតុកម្ម ដោយ​អហិង្សា កុំ​ធ្វើជា​បាតុករ​ហិង្សា​៕​ – See more at: http://www.cen.com.kh/localnews/show_detail/19?token=MTZmOWEzZG#sthash.QBIbwSnz.dpuf
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII