សប្បុរសធម៌។ អ្នក គ្រូដែលមានឈ្មោះពិតថា Olivia Sprauer តែដាក់ឈ្មោះលើរូបសិចស៊ីរបស់ខ្លួនថា Victoria James រូបនេះ បានថតរូបថ្មីៗដែលកាន់តែសិចស៊ីជាងមុនទៀត ពោលគឺនាងបានលែងល្វែងខាងលើរបស់ខ្លួនតែម្ដង ដោយគ្រាន់តែយកដៃបិទបាំងបន្តិចប៉ុណ្ណោះ។ នាង Sprauer បានប្រាប់បណ្ដាញសារព័ត៌មានថា នាងមានផែនការបរិច្ចាគប្រាក់ដែលបានមកពីការលក់រូបថតសិចស៊ីរបស់ ខ្លួន ដែលចាប់ផ្ដើមដាក់លក់ពីឥលូវ រហូតដល់ថ្ងៃទី៧ ខែមិថុនា ទៅឲ្យជនរងគ្រោះពីខ្យល់ព្យុះនៅទីក្រុង Oklahoma។ ដោយសារតែភាពល្បីល្បាញរបស់នាងនៅលើបណ្ដាញអ៊ីនធឺណិត អ្នកគ្រូបង្រៀនវ័យ២៦ឆ្នាំ បានទទួលការទាក់ទងទិញរូបថតរបស់នាងថ្មីនេះជាបណ្ដើរៗហើយ។
ប្រភពពី www.ssn-news.com


