ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 27, 2013

រថយន្ត​​៣​គ្រឿង​បុក​គ្នា​លើ​ផ្លូវ​ជាតិ​លេខ​៤​រង​របួស​ធ្ងន់​និង​ស្រាល​ជាច្រើន​នាក់

M27-s-fullកំពង់ស្ពឺ ​៖ ​រថយន្ត​ចំនួន​៣​គ្រឿង ​បាន​បើក​បុក​គ្នា​បន្តបន្ទាប់​ ​ធ្វើ​ឲ្យ​ក្រឡាប់ និង​ធ្លាក់​ផ្លូវ​ចូល​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ដែល​ជិះ​ក្នុង​ឡាន​រង​របួស​ធ្ងន់​ និង​ស្រាល​ជាច្រើន​នាក់។
ករណី ​គ្រោះថ្នាក់​ចរាចរ​រថយន្ត​បុក​បន្ត​គ្នា​នេះ បាន​កើតមានឡើង កាលពី​វេលា​ម៉ោង​១៥ នាទីរសៀល​ ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៣​នេះ ស្ថិត​លើផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​ភូមិ​វល្លិ​ស ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។ ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​ ពុំទាន់​មាន​របាយការណ៍​ជាក់លាក់​ស្តីពី​ ​មនុស្ស​ស្លាប់​នៅឡើយ​ទេ គ្រាន់តែ​ដឹងថា​មាន​អ្នករងរបួស​ជា​ច្រើន​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត។

មន្ត្រី​ប៉ូលិស​ចរាចរ ស្រុក​សំរោង​ទង បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ដែល​រងគ្រោះ​បុក​គ្នា​ទាំង​៣​គ្រឿង​នោះ ទី​១​​. ​ម៉ាក​លុច​ស៊ី​ស ​RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2H.5328 អ្នកបើកបរ​មិនទាន់​ស្គាល់ឈ្មោះ​មាន​ជិះ​គ្នាច្រើន​នាក់ ទី​២.​ម៉ាក ​លុច​ស៊ី​ស ពណ៌​ពងមាន់​អ្នក​រួមដំណើរ​មិនដឹង​ចំនួន​ រថយន្ត​ទាំង​២​គ្រឿង​ធ្វើដំណើរ​មកពី​ទិសខាងកើត​ទៅ​លិច។ ប៉ូលិស​បន្ត​ថា ចំណែក​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​ហ៊ី​ណូ ពណ៌​ខ្មៅ សណ្តោង​រ៉ឺម៉ក​ដឹក​ថ្ម ពាក់​ស្លាក​លេខ​ភ្នំពេញ 3A.8634 អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា។
សាក្សី ​បាន​រៀបរាប់​ប្រាប់​ថា មុន​ពេល​កើតហេតុ​ពួកគាត់ បានឃើញ​រថយន្ត​ម៉ាក​លុចស៊ីស​ចំនួន​២​គ្រឿង ដោយ​រថយន្ត​ពណ៌​ខ្មៅ​បើក​ក្រោយ និង​ពណ៌​ពងមាន់​បើកមុខ មកពី​ទិសខាងកើត​ទៅ​លិច ខណៈ​ពេលនោះ​រថយន្ត​លុច​ស៊ី​ស​ពណ៌​ខ្មៅ​បាន​បើក​ឡើង​វ៉ា ស្រាប់​តែ​មាន​រថយន្ត​សណ្តោងរ៉ឺម៉ក​​ដឹក​ថ្ម មកពី​លិចទៅ​កើត​បញ្ច្រាស​គ្នា​មកដល់​បាន​បុក​គ្នា​ពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ​រថយន្ត​លុច​ស៊ី​ស ពណ៌​ខ្មៅ​ក្រឡាប់​ផ្ងារជើង​ខូចខាត​ទាំងស្រុង និង​រថយន្ត​លុច​ស៊ី​ស​មួយគ្រឿង​ទៀត​ខូចខាត​មធ្យម។ ប្រភព​បន្ត​ថា​ ចំណែក​រថយន្ត​សណ្តោង​រ៉ឺម៉ក​បែក​កង់​ធ្លាក់​ស្នាម​ភ្លោះ​ ជ្រុល​ចូលទៅ​រោង​បញ្ចូល​អាគុយ​ទើប​ទៅមុខ​លែង​​រួច។
សាក្សី ​បាន​បន្ត​ថា ក្រោយពេល​គ្រោះថ្នាក់​ ជនរងគ្រោះ​ជាច្រើន​នាក់ ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ ដើម្បី​ជួយសង្គ្រោះ​ជាបន្ទាន់​ភ្លាមៗ ហើយ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មកដល់​ធ្វើ​ចរាចរ និង​វាស់វែង​តាម​នីតិ​វិធី​ច្បាប់។ ចំពោះ​អ្នក​រងគ្រោះថ្នាក់​មិនទាន់​ដឹង​ចំនួន​ពិត​នៅឡើយ​ទេ ព្រោះ​ស្ថានភាព​ច្របូកច្របល់​ពេក។
សមត្ថកិច្ច ​ប៉ូលិស​បាន​បញ្ជាក់​ថា យើង​មិនទាន់​ទទួល​បាន​របាយការណ៍​ច្បាស់លាស់​ពី​ចំនួន​មនុស្ស​ប៉ុន្មាន​នាក់​ រង​របួស​នៅឡើយ​ទេ ព្រោះ​អ្នករបួស​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​អស់​មុន​ពេល​សមត្ថកិច្ច​មកដល់។
បច្ចុប្បន្ន ​ប៉ូលិស​សំពុង​តែ​ចុះ​ធ្វើការ​វាស់វែង​ ត្រង់​ចំណុច​កើត​ហេតុ​ដើម្បី​រៀបចំ​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​រង់ចាំ​ ការ​ដោះស្រាយ​គ្នា​តាម​នីតិ​វិធី៕
រដ្ឋ​ឋានៈ​
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII