ទីក្រុងវ៉ាស៊ិនតោន ( 27/08/13 ) : ប្រេសិតពិសេសសហរដ្ឋអាមេរិកសម្រាប់ប្រទេសកូរ៉េខាងជើងលោក Robert King
នឹងបំពេញទស្សនកិច្ចផ្លូវការក្នុងតំបន់អាស៊ីបូព៌ាចាប់ពីថ្ងៃសុក្រ
នេះក្នុងគោលបំណងស្វែងរកសុវត្ថិភាពក្នុងការដោះលែងបុរសជនជាតិកូរ៉េ
សញ្ជាតិអាមេរិកម្នាក់ដែលបានជាប់ឃុំខ្លួននៅក្នុងកូរ៉េខាងជើង។

លោក King ត្រូវបានទទួលការអញ្ជើញឲ្យធ្វើទស្សនកិច្ចពីប្រទេសកូរ៉េខាងជើងហើយលោក បាន
ប្រើប្រាស់ដំណើរទស្សនកិច្ចនេះក្នុងការស្វែងរកសេរីភាពជូនលោក Kenneth Bae ដែលជាជនជាតិកូរ៉េមានសញ្ជាតិអាមេរិកអាយុ 45 ឆ្នាំដែលត្រូវបានដាក់ទោសកាលពីខែវិច្ឆិកាឆ្នាំមុនឲ្យជាប់គុកចំនួន 15 ឆ្នាំ។បច្ចុប្បន្នទណ្ឌិតរូបនេះត្រូវបានស្នាក់នៅមន្ទីរពេទ្យជា បណ្តោះអាសន្នដោយសារបញ្ហាសុខភាពជាច្រើន។
លោក Jay Carney អ្នកនាំពាក្យសេតវិមានបាននិយាយថាពួកយើងគឺនៅបារម្ភជាចំបងទៅលើ ស្ថានភាពសុខភាពរបស់លោក Bae ដែលត្រូវបានដាក់ទោសហើយពួកយើងស្នើរសុំឲ្យកូរ៉េខាងជើងគួរតែផ្តល់ ការលើកលែងទោសណាមួយដល់រូបគេហើយអនុញ្ញាតិឲ្យធ្វើមាតុភូមិនិវត្ត ជាមួយនឹងលោកប្រេសិតពិសេស Robert King មកអាមេរិកវិញ៕