ខេត្តកំពង់ចាម ៖ ស្ថានីយជញ្ជីងថ្លឹងរថយន្តនៅ
ថ្នល់ទទឹង របស់លោក ហេង ផល្លា ដែលមានទីតាំងនៅតាមកំណាត់ផ្លូវជាតិលេខ៧
ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មានតួនាទីត្រួតពិនិត្យ
ផាកពិន័យលើរថយន្តដឹកជញ្ជូនលើសទម្ងន់ជាការបង្ការទប់ស្កាត់កុំឲ្យ
ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញបំផ្លាញផ្លូវស្ពាន។
ប៉ុន្តែការអនុវត្តជាក់ស្តែងលោក ហេង ផល្លា
មិនដែលឈឺក្បាលវិលមុខអ្វីឡើយ
ចំពោះការដឹកជញ្ជូនលើសទម្ងន់ដូចដែលប្រជាពលរដ្ឋបានរិះគន់ថា
ទីតាំងជញ្ជីងថ្លឹងរថយន្តនៅស្ថានីយថ្នល់ទទឹងរបស់លោក ហេង ផល្លា
គ្រាន់តែជាប៉ុស្តិ៍ជជុះមួយក្នុងការប្រមូលលុយយកទៅធ្វើមានធ្វើបាន
ផ្ទាល់ខ្លួនប៉ុណ្ណោះ ។
នៅពេលបើកបរឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងដែល
គ្រប់គ្រងដោយលោក ហេង ផល្លា គឺរថយន្តដឹកជញ្ជូនទំនិញទាំងតូចទាំងធំ
ទោះជាផ្ទុកលើសទម្ងន់
ឬមិនលើសទម្ងន់សុទ្ធតែត្រូវតម្រង់ជួរគ្នាហើយអ្នកបើកបររថយន្ត
ឬព្រូរថយន្តត្រូវកាន់លុយយកទៅបង់ជូនមន្ត្រីសាធារណការដែល
ប្រចាំការនៅចំណុចជញ្ជីងថ្លឹងរថយន្តនោះ
ហើយសម្រាប់ឈ្មួញធំៗគេបានទំនាក់ទំនងដោយផ្ទាល់
ជាមួយលោក ហេង ផល្លា
សម្រាប់បង់លុយដុំប្រចាំខែ។
សម្រាប់មន្ត្រីសាធារណការដែលប្រចាំការនៅចំណុចជញ្ជីងថ្លឹងរថយន្ត
ថ្នល់ទទឹងនោះធ្វើអ្វីៗតាមតែបទបញ្ជារបស់លោក ហេង ផល្លា
ដែលជាមេកើយប៉ុណ្ណោះ
ហើយរាល់ការបង់លុយរបស់អ្នករកស៊ីដឹកជញ្ជូនទំនិញច្បាស់ណាស់ដែលថា
វាហូរចូលតែហោប៉ៅផ្ទាល់ខ្លួនរបស់លោក ហេង ផល្លា
មិនបានជាប្រយោជន៍នៃចំណូលថវិកាជាតិនោះទេ ។
អ្នករកស៊ីដឹកជញ្ជូនទំនិញបានបង្ហើបឲ្យដឹងថា
នៅតាមបណ្តាស្ថានីយថ្លឹងរថយន្តដូចជានៅចំណុចស្ថានីយថ្នល់ទទឹង
របស់លោក ហេង ផល្លា
គឺគេកំណត់ឲ្យបង់លុយក្នុងមួយគ្រឿងចាប់ពី១០ម៉ឺនទៅ២២ម៉ឺនរៀល
នេះសម្រាប់តែរថយន្តដឹកជញ្ជូនលើសទម្ងន់បន្តិចបន្តួចប៉ុណ្ណោះ។
ក្នុងករណីដឹកលើសទម្ងន់ច្រើនលើសលប់ហើយមិនមានការទំនាក់ទំនងជាមួយលោក
ហេង ផល្លា ដោយផ្ទាល់ទេនោះ
ត្រូវគេចាប់ថ្លឹងរថយន្តហើយធ្វើការផាកពិន័យដោយអួតអាងពីការអនុវត្ត
ច្បាប់ដែលក្នុងរថយន្តខ្លះត្រូវបង់ប្រាក់ដល់ទៅ១ពាន់ឬ២ពាន់
ដុល្លារអាមេរិកក៏មាន ហើយគេមិនច្បាស់ទេថា
តើប្រាក់ពិន័យបែបនេះត្រូវបង់ចូលជាថវិកាជាតិ ឬក៏យ៉ាងណានោះទេ
ព្រោះពេលបង់លុយនោះមានតែកិច្ចសន្យាមួយស្តីពីការឈប់ដឹកលើសទម្ងន់
តទៅទៀត។ហើយនៅពេលយប់ លោក ហេង ផល្លា
បានអោយបុគ្គលិកក្រោមបង្គាប់ដាក់ប៉ុសិ្តជជុះនៅតាមដងផ្លូវជាតិ
ស្ថិតនៅភូមិស្លាបក្តោងផ្លូវទៅស្រុកអូរាំងឪកាក់ឡានយកលុយតាម
ទំនើងចិត្ត។
មន្ត្រីនៅមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ចាមបាន
រៀបរាប់ថាកាលពី ហេង ផល្លា
នៅធ្វើជាមន្ត្រីកំពង់ផែកំពង់ចាមគឺជាមនុស្សមិនសូវត្រូវគេទេព្រោះ
ហេង ផល្លា
គឺជាមនុស្សឡេមឡឺមរញ៉ាំរញ៉ូវមិនសូវស្តាប់បង្គាប់មេកើយហើយករណីមាន
កាណូតដឹកធ្យូងដឹកអុស
រឺទូកចាមដឹកត្រីបើកឆ្លងកាត់កំពង់ផែកំពង់ចាម
មិនជំរាបគឺត្រូវបាន ហេង ផល្លា
ប្រើធម័ក្តៅចាប់ផាកពិន័យតាមអំពើចិត្ត។ហើយបុណ្យសក្តិបានឡើងជា
ប្រធាន ស្ថានីយជញ្ជីងថ្លឹងរថយន្តនៅថ្នល់ទទឹងហេង
ផល្លាក្អេងក្អាងពើងទ្រូងអួតអាងថាមិនមែនជាផលបុណ្យប្រធានមន្ទីរសា
ធារណះការនិងដឹកជញ្ជូនខេត្តកំពង់ចាមរឺរដ្ឋមន្ត្រីក្រសូងសាធារណះ
ការនិងដឹកជញ្ជូនជាអ្នកតែងតាំងទេគឺសាលាខេត្តជាអ្នកជប់អោយឡើង
តាមជើងខោប៉ុណ្ណោះ ។ដូចនេះចង់មិនចង់ ហេង ផល្លា មិនស្តាប់លោក សុខ
ស្រ៊ុន ប្រធាន
មន្ទីរសាធារណះការនិងដឹកជញ្ជូនខេត្តកំពង់ចាមរឺលោកត្រាំ
អ៊ីវតឹករដ្ធមន្ត្រីក្រសូងសាធារណះការនិងដឹកជញ្ជូនផង។
មន្ត្រីសាលាស្រុកត្បូងឃ្មុំម្នាក់បានបង្ហើបឲ្យដឹងថា
ទាំងការដឹកជញ្ជូនលើសទម្ងន់
និងមិនលើសទម្ងន់ឲ្យតែឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្តរបស់លោក
ហេង ផល្លា សុទ្ធតែចូលទៅបង់លុយដោយគ្មានការយោគយល់
ហើយវាជាអាជីពមួយដែលលោក ហេង ផល្លា
អាចប្រមូលលុយពីទីតាំងស្ថានីយនៅចំណុចថ្នល់ទទឹងយកទៅធ្វើមាន
ធ្វើបានផ្ទាល់ខ្លួនជាយូរឆ្នាំមកហើយ
គប្បីក្លាយជាប្រធានបទមួយដែលអង្គភាពប្រឆាំងអំពើពុករលួយរបស់លោក ឱម
យ៉ិនទៀង ចាត់វិធានការស៊ើបអង្កេតស្រាវជ្រាវជាបន្ទាន់
ដើម្បីនាំយកមន្ត្រីខិលខូចពុករលួយទៅផ្តន្ទាទោសតាមច្បាប់។
ជាគោលការណ៍រដ្ឋាភិបាលបានឯកភាពឲ្យមានការបង្កើតស្ថានីយជញ្ជីងថ្លឹង
រថយន្តដើម្បីត្រួតពិនិត្យនិងទប់ស្កាត់សកម្មភាពដឹកជញ្ជូនលើសទម្ងន់
បង្ការកុំឲ្យមានការខូចខាតផ្លូវស្ពាន
ប៉ុន្តែការអនុវត្តជាក់ស្តែងមិនមានប្រសិទ្ធភាពនោះទេ
ក៏ព្រោះតែក្រុមមន្ត្រីនៅតាមស្ថានីយថ្លឹងរថយន្តទាំងនោះពុករលួយ
ស្រេកឃ្លានតែផលប្រយោជន៍យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន៕


