ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 27, 2013

សង្វៀន ជល់មាន់ និងបៀ អាប៉ោងដ៏ធំ បើកលេងដោយសេរី នៅសង្កាត់​ បឹងសាឡាង

Tuesday, 27 August 2013 16:29 ដោយៈ ដើមអម្ពិល(DAP)ID-068
ភ្នំពេញ ៖ សង្វៀនជល់មាន់ បូករួមជាមួយល្បែងបៀ អាប៉ោងដ៏ធំមួយកន្លែងត្រូវ បានគេរាយការណ៍ថា បើកលេងដោយសេរីចាប់ពីម៉ោង ១២ថ្ងៃត្រង់ រហូតដល់ល្ងាច ដោយភ្នាល់ដាក់លុយ ជាច្រើនលានរៀល ស្ថិតនៅផ្ទះលេខ២៤ ផ្លូវលេខ ២៥៥ ក្រុមទី ១៤ ភូមិទី៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ពោលផ្ទះ ដែលបើកលេងល្បែងជល់មាន់ និងបៀអាប៉ោងខាងលើនេះ មានយី ហោ ធីប៊ីអេស សូឡា សូលូស៊ីន សេនធឺ ។

ប៉ុន្ដែ សង្វៀនជល់មាន់ដែលមានមាន់ចិញ្ចឹម នៅខាងក្រោយផ្ទះ ជាប់ប្រឡាយរាប់រយក្បាល នោះ
រហូតមកដល់ពេលនេះពុំមានអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌទួលគោកចុះ ទៅបង្ក្រាបនោះឡើយ ពោល បានអនុញ្ញាតឱ្យពួកគេអាចបើកលេង និងភ្នាល់ជាយូរខែ ឆ្នាំមកហើយ ។
យោងតាមប្រភពព័ត៌មានពីអ្នកដែល ធ្លាប់ចូលភ្នាល់ជល់មាន់ នៅក្នុងសង្វៀនជល់ មាន់ដ៏ធំនេះបានលួច បង្ហើបថា ការបើកលេងចាប់ផ្ដើមឡើង ពីថ្ងៃត្រង់រហូតដល់ ល្ងាចម៉ោង ៥ជារៀងរាល់ថ្ងៃ ដោយភ្នាល់ ដាក់ លុយរាប់លានរៀល ប៉ុន្ដែ គ្មានសមត្ថកិច្ច និងអាជ្ញាធរណាមួយចុះទៅបង្ក្រាបនិង ទប់ស្កាត់នោះឡើយ ពោលដោយសារតែពួកគេបានទទួលលាភសក្ការៈ បង់ជាខែ ឬ ជាថ្ងៃ ពីសំណាក់ម្ចាស់សង្វៀននេះ ។
ទីតាំងដែលពួកគេបើកលេងជល់មាន់ អមដោយល្បែង បៀ អាប៉ោងខាងលើនេះ គឺស្ថិតនៅខាងក្រោយផ្ទះ លេខ២៤នេះតែម្ដង ពោលអ្នកណាចង់ចូលទៅលេងអាចធ្វើ ដំណើរឆ្ពោះទៅកាន់ផ្ទះលេខ២៤នេះ ដែល មានយីហោរកស៊ីលក់ផ្ទាំងសិលា ហើយមានច្រកមួយនៅជាប់ផ្ទះចូលទៅក្នុងនោះ នឹងឃើញទីកន្លែងជល់ មាន់ និងបៀអាប៉ោង ជាក់ជាមិនខាន ។
សង្វៀនជល់មាន់ខាងលើនេះ គេសង្ឃឹមថា អភិបាលខណ្ឌទួលគោក លោក ឯក ឃុនដឿន និងអធិការ នគរបាលខណ្ឌទួលគោក លោក ហួត ចាន់យ៉ារ៉ាន់ នឹងចាត់ វិធានការដើម្បីគោរពតាមគោលការណ៍ភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់ល្បែងស៊ីសង នៅក្នុងទឹកដីរបស់ខ្លួន៕

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII