បន្ទាយមានជ័យ
៖ ប៉ូលិសសក្តិ៣នៅខេត្តកំពង់ឆ្នាំងម្នាក់
មានទីលំនៅខេត្តបន្ទាយមានជ័យបានលង់ទឹកស្លាប់
បន្ទាប់ពីរូបគាត់ចុះទៅជួយអ្នកលង់ទឹកនៅចំណុចប្រឡាយស្ពានក្រឡ
ភូមិ.ឃុំបន្ទាយនាង ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។
ហេតុការណ៍លង់ទឹកនេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣។
ប៉ូលិស
ស្រុកមង្គលបូរីបានអោយដឹងថា
ជនរងគ្រោះដែលស្លាប់ដោយសារលង់ទឹកមានឈ្មោះ ជន់ ហុងដា ភេទប្រុស
អាយុ៣៣ឆ្នាំ មានទីលំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ហើយជានគរបាលសក្តិ៣នៅខេត្តកំពង់ឆ្នាំង
និងជាអតីតនគរបាលស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
មូលហេតុដែលបណ្ដាលឲ្យជនរងគ្រោះលង់ទឹកស្លាប់នេះគឺដំបូងឡើយ
ជនរងគ្រោះជាមួយឈ្មោះ ប៊ី អាយុ១៦ឆ្នាំ មានទីលំនៅឃុំឫស្សីក្រោក
ស្រុកមង្គលបូរី បាននាំគ្នាទៅស្ទូចត្រីលេងនៅចំណុចកើតហេតុខាងលើ។
ពេលនោះស្រាប់តែផ្លែសន្ទូចដែលជនរងគ្រោះកំពុងស្ទូចជាប់នឹងសម្រាស់
ហើយឈ្មោះ ប៊ី ក៏ចុះក្នុងទឹកដោះផ្លែសន្ទូចនោះ រួចក៏លង់ទឹក។
ឃើញដូចនោះជនរងគ្រោះក៏លោតទៅជួយស្រាប់តែទឹកកួចបាត់ប្រហែលជា១
សន្ទុះក៏គេរកឃើញសពស្លាប់បាត់ទៅហើយ។ ចំណែកឯ ឈ្មោះ ប៊ី
ដែលលង់ទឹកដំបូងបែរជារួចខ្លួនផុតពីសេចក្ដីស្លាប់។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកមកធ្វើបុណ្យតាម
ប្រពៃណីនៅឃុំឫស្សីក្រោកស្រុកមង្គលបូរី។
គួរ
បញ្ជាក់ផងដែរថា
ប្រឡាយស្ពានតាផាន់អតីតជាកន្លែងលេងទឹកមួយនៅក្នុងស្រុកមង្គល
បូរីដែលសំបូរទៅដោយប្រជាពលរដ្ឋក្នុងស្រុកទៅស្ទូចត្រីនិងងូតទឹក
លេង
តែដោយទឹកចេះតែកួចសម្លាប់មនុស្សអស់ច្រើននាក់រៀងរាល់ឆ្នាំនៃ
ខែវស្សា នាំអោយបច្ចុប្បន្នគ្មានអ្នកទៅលេងព្រោះ
គេយល់ថាទីនោះមានជើងកប។
ជារៀងរាល់ខែវស្សាដែលមានទឹកឡើងច្រើនប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ
ដែលនិយមចូលចិត្តលេងទឹក
តែងត្រូវទទួលរងគ្រោះថ្នាក់បាត់បង់ជីវិតនិងលង់ទឹកស្ទើរស្លាប់រស់
តែនៅតែមានអ្នកទៅលេងទឹកដដែល ៕
អ.ពៅ

No comments:
New comments are not allowed.