ប្រាកដណាស់, ស្ត្រីអាចមានផ្ទៃពោះនៅពេលដំបូងដែលនាងបានរួមភេទ។ គ្រប់ពេលដែលនាងបានរួមភេទតាមទ្វារមាសជាមួយនឹងបុរស, នាងគឺមានហានិភ័យខ្ពស់នឹងមានផ្ទៃពោះ។ ទោះបីជាបុរសបញ្ចេញទឹកកាមក្រៅទ្វារមាសក៏ដោយ ប៉ុន្តែនៅជិតទ្វារមាសក៏ស្ត្រីអាចមានផ្ទៃពោះបានផងដែរ។
វាក៏អាចទៅរួចផងដែរក្នុងការកើតមានជំងឺកាមរោគគ្រប់ពេលដែល អ្នកបានរួមភេទ រួមមានទាំងការរួមភេទលើកដំបូងផងដែរ។ ជាការពិតណាស់, នៅពេលដែលមនុស្សមានការរួមភេទនៃប្រភេទណាក៏ដោយ (តាមទ្វារមាស, មាត់ ឬរន្ធគូថ), ពួកគេមានហានិភ័យក្នុងការឆ្លងជំងឺកាមរោគ។
ខាងក្រោមនេះជាមធ្យោបាយដើម្បីបន្ថយឪកាសនៃការមានផ្ទៃពោះ និងជំងឺកាមរោគៈ
តមនៃការរួមភេទៈ មធ្យោបាយតែមួយគត់ដើម្បីការពារការមានផ្ទៃពោះ និងជំងឺកាមរោគបាន១០០%គឺតមគ្រប់ការរួមភេទទាំងអស់។
ការប្រើប្រាស់ស្រោមអនាម័យៈ ប្រសិនបើអ្នកនឹងមានការរួមភេទ, ស្រោមអនាម័យគឺជាមធ្យោបាយល្អបំផុតដើម្បីការពារការមានផ្ទៃពោះ និងជំងឺកាមរោគ។ សូមនិយាយជាមួយនឹងដៃគូររបស់អ្នកជាមុន និងអោយគាត់ដឹងថា ស្រោមអនាម័យគឺចាំបាច់ ទោះបីជាប្រើវាក្នុងគោលបំនងក្នុងការពន្យារកំណើត ឬការពារការឆ្លងជំងឺក៏ដោយ។ ហើយសូមដាក់ស្រោមអនាម័យតាមខ្លួនរបស់អ្នកជានិច្ច។
ប្រសិនបើអ្នក និងដៃគូររបស់អ្នកបានធ្វើការរួមភេទដោយមិនបានការពារ ឬស្រោមអនាម័យរហែក, សូមទៅជួបនឹងគ្រូពេទ្យចំពោះតេស្តនៃការមានផ្ទៃពោះ និងតេស្តនៃជំងឺកាមរោគ។
ប្រសិនបើអ្នកធ្លាប់បានរួមភេទ ឬកំពុងតែគិតអំពីការរួមភេទ, សូមពិគ្រោះជាមួយនឹងគ្រូពេទ្យអំពីជម្រើសនៃការពន្យារកំណើត, តេស្តនៃជំងឺកាមរោគ និងមធ្យោបាយដើម្បីការពារជំងឺកាមរោគ៕
