ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, August 28, 2013

ការប្តូរ​ម៉ោង​ការងារ​អាច​ប៉ះពាល់​ដល់​រដូវ និង​ការ​មាន​កូន​របស់​ស្ត្រី​

ត្រួតពិនិត្យដោយគ្រូពេទ្យ health.com.kh|ថ្ងៃទី14 កក្កដា ឆ្នាំ2013
     

​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា ការផ្លាស់ប្តូរ​ម៉ោង​ការងារ​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​រដូវ និង​ការ​មាន​កូន​របស់​ស្ត្រី ហើយ​ការជំនួស​ម៉ោង​ការងារ​នៅពេល​យប់​ជម្រុញ​ឪ​កាស​អោយ​មាន​ការ​រលូត​កូន​។​

​វេជ្ជបណ្ឌិត ជី​ល រ៉ាប៊ីន (Jill Rabin) ដែល​មក​ពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Long Island Jewish បាន​និយាយថា ការស្រាវជ្រាវ​បាន​គាំទ្រ​ដល់​ការ​សម្គាល់ថា ចំពោះ​ស្ត្រី​ដែល​កំពុង​ចង់​មាន​ផ្ទៃពោះ​, មាន​សុខភាព​ល្អ​គឺជា​រឿង​ប្រសើរ​។​
​
នៅ​ក្នុង​ការស្រាវជ្រាវ​ថ្មី​, អ្នកស្រាវជ្រាវ​ជនជាតិ​អង់គ្លេស​បាន​វិភាគ​លើ​ការស្រាវជ្រាវ​ទាំងអស់​ដែល​ ពាក់ព័ន្ធ​នឹង​ការផ្លាស់ប្តូរ​ម៉ោង​ការងារ និង​ប្រព័ន្ធ​បន្ត​ពូជ​ដែល​ត្រូវបាន​ផ្សារ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៩ ដល់​ឆ្នាំ​២០១៣​។ ការស្រាវជ្រាវ​ដែល​បានមក​ពី​ស្ត្រី​ជាង ១១៩.០០០​នាក់​បាន​បង្ហាញថា អ្នក​បាន​ធ្វើ​ការងារ​ផ្លាស់ប្តូរ​ម៉ោង​មាន​៣៣%​មាន​ហានិភ័យ​ខ្ពស់​នៃ​បញ្ហា ​វដ្ត​រូ​វ ហើយ​៨០%​មាន​ហានិភ័យ​ខ្ពស់​នឹង​បញ្ហា​មាន​កូន​ជាង​អ្នក​ដែល​ធ្វើ​ការងារ​ដែល ​មាន​ម៉ោង​ទៀងទាត់​។​
​
ដោយយោង​តាម​ការស្រាវជ្រាវ​បានអោយដឹងថា​, ការពន្យល់​ដែល​សម​ហេតុផល​មួយ​ចំពោះ​ការស្រាវជ្រាវ​នេះ​គឺថា ការរំខាន​នៃ​វដ្ត​នៃ​ខ្លួន (body’s circadian rhythm) នៃ​ការងារ​ប្តូរ​ម៉ោង​អាច​ប៉ះពាល់​ដល់​មុខងារ​ជីវសាស្ត្រ​នៃ​ហ្សែ​ន​ដែល​ ត្រូវ​បាន​បង្ហាញថា​មានការ​ផ្សារភ្ជាប់​ជាមួយនឹង​ការផ្លាស់ប្តូរ​មុខងារ​ ជីវសាស្ត្រ​នេះ​។​
​
អ្នកស្រាវជ្រាវ​បាន​និយាយថា ការស្រាវជ្រាវ​បាន​បន្ថែម​លើ​ការស្រាវជ្រាវ​ពី​មុន​ដែល​បាន​រកឃើញថា ការងារ​ប្តូរ​វេន​គ្នា​អាច​មាន​ឥទ្ធិពល​ប៉ះពាល់​លើ​ការ​មាន​ផ្ទៃពោះ​ទៅ​ ថ្ងៃក្រោយ​។ វេជ្ជបណ្ឌិត លីន​ដេន ស្តុក​ឃើ (Linden Stocker) ដែល​មកពី​សាកលវិទ្យាល័យ Southampton បាន​និយាយថា  ប្រសិនបើ​មាន​ការស្រាវជ្រាវ​បន្ថែម​នៅ​ថ្ងៃក្រោយ​, ការស្រាវជ្រាវ​ថ្មី​ទាំងនោះ​នឹង​រក​ពី​ការផ្សារភ្ជាប់​គ្នា​ចំពោះ​ស្ត្រី​ ដែល​ចង់​មាន​ផ្ទៃពោះ និង​ម៉ោង​ការងារ​។​
​
រ៉ាប៊ី​ន​បាន​យល់​ស្រប​ថា ការផ្លាស់ប្តូរ​នៅ​ខ្លួន​នៃ​ហ្សែ​ន​អាច​ធ្វើអោយ​ប៉ះពាល់​ដល់​មុខងារ​ ជីវសាស្ត្រ ដែល​រួមមាន​ទៅ​នឹង​ការផ្សារភ្ជាប់​គ្នា​ទៅ​នឹង​បញ្ហា​បន្ត​ពូជ​។​
​
អ្នកឯកទេស​មួយរូប​ទៀត​ក៏​បាន​និយាយថា ស្ត្រេ​សក៏អាច​ដើ​រតួនៅក្នុង​បញ្ហា​នេះ​ផង​ដែរ​។​
​
វេជ្ជបណ្ឌិត គី​សៀ ហ្គេ​ធើ (Kecia Gaither) ដែល​មកពី​សាកលវិទ្យាល័យ​មន្ទីរពេទ្យ និង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Brookdale បាន​និយាយថា ស្ត្រេ​ស មិន​ថា​មកពីណា​នោះ​ទេ អាច​ធ្វើអោយ​ថយចុះ​នូវ​វដ្ត​នៃ​ការផលិត​អរ​ម៉ូ​ន​ស្ត្រី ដែល​នេះ​នាំអោយ​មាន​លទ្ធផល​មិន​ល្អ​ទៅលើ​បញ្ហា​បន្ត​ពូជ​, ភាព​មិន​ទៀងទាត់​នៃ​រដូវ​, កូន​មាន​ទម្ងន់​មិន​គ្រប់​, មិន​មាន​កូន និង​បញ្ហា​កើត​កូន​មិន​គ្រប់​ខែ​។ គាត់​បាន​បន្ថែមថា ស្ត្រេ​សអាច​បង្ហាញ​ដោយ​ទម្រ​ង់​ផ្សេងៗ​គ្នា ដូចជា កង្វះ​ការ​គេង​ជាដើម​។​
​
ទោះជា​យ៉ាងណា​ក៏ដោយ​, មិន​គ្រប់​អ្នក​ទាំងអស់​គ្នា​នោះ​ទេ​អាច​ផ្លាស់ប្តូរ​ការងារ​របស់​ខ្លួន​នោះ ​ទេ​។ ស្ត្រី​នៅក្នុង​ស្ថានភាព​ការងារ​មួយ​គួរតែ​យកចិត្តទុកដាក់​ទៅលើ​រោគសញ្ញា​ មួយចំនួន​ដូចជា ភាព​មិន​ទៀងទាត់​នៃ​រដូវ​ដើម្បី​ការពារ​បញ្ហា​នៃ​ការ​មាន​កូន​នៅ​ថ្ងៃក្រោយ​ ។​
​
ជំ​ហ៊ាន​ដទៃ​ទៀត​ដែល​ស្ត្រី​អាចធ្វើ​ដើម្បី​បន្ថយ​ហានិភ័យ​របស់​ពួកគេ រួមមាន ទៅ​ជួប​គ្រូពេទ្យ​អំពី​បញ្ហា​នៃ​ការ​មាន​កូន​, បន្ថយ​ការ​ញ៉ាំ​ស្រា និង​កាហ្វេ ហើយ​អាច​រក​ពេលវេលា​ដើម្បី​សម្រាក​ពេល​ថ្ងៃ​អោយបាន​ទៀងទាត់​៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII