ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 27, 2013

ភ្ញៀវ​ទេសចរណ៍​ជាតិ​.​អន្តរជាតិ​មក​ទស្សនា​ទឹកដី​ខេត្តកំពង់ឆ្នាំង​មានការ​កើនឡើង

M28-c-fullកំពង់ឆ្នាំង ​៖ ​ខេត្តកំពង់ឆ្នាំង​គឺជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ ​មាន​ធម្មជាតិ​ស្រស់បំព្រង​ដែល​ធ្វើ​អោយ​ភ្ញៀវ​ទេសចរណ៍​ជាតិ ​និង​អន្តជាតិ​មិន​អាច​ទៅ​ហួស​បាន។ តំបន់​ទេសចរណ៍​ដែល​ភ្ញៀវ​អន្តរជាតិ​ចាប់​អារម្មណ៍​នោះ​គឺ ដង​ទន្លេសាប​ ភ្នំ​នាង​កង្រី ផ្ទះ​បណ្ដែត​លើ​ទឹក​ និង​ការ​ធ្វើ​ស្មូនឆ្នាំង ​វត្ថុ​អនុស្សាវរីយ៍​ របស់​អ្នក​ស្រុកភូមិ​អណ្ដូង​ឫស្សី ក្រៅ​ពី​នោះ​នៅ​មាន​តំបន់​ទេសចរណ៍​នានា​ជាង​២០​កន្លែង​ផ្សេងៗ​ទៀត។

លោក ស៊ីវ រុន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​អោយ​អ្នក​យក​ព័ត៌មាន​យើង ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧ ​ខែ​សីហា​នេះ​ថា​ ខេត្តកំពង់ឆ្នាំង​មាន​តំបន់​ទេសចរណ៍​ចំនួន​២៤​ទីតាំង នៅក្នុង​ក្រុង​កំពង់ឆ្នាំង​មាន​សណ្ឋាគារ​៧​ ផ្ទះសំណាក់​៥ ភោជនីយដ្ឋាន​១២ អាហារដ្ឋាន​៥ ​កាណូត​ទេសចរណ៍​៦​គ្រឿង ម៉ូតូ​កង់​៣ ជាង​១០​គ្រឿង និង​រថយន្ត​ជាច្រើន​គ្រឿង​ទៀត សំរាប់​បំរើ​ការ​ក្នុង​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត។
តំបន់ ​ដែល​ភ្ញៀវ​ទេសចរណ៍​អន្តជាតិ​ចាប់អារម្មណ៍​ជាងគេ​នោះ​គឺ កន្លែង​ធ្វើ​ស្មូន​ក្អមឆ្នាំង​និង​វត្ថុ​អនុស្សាវរីយ៍ នៅ​ភូមិ​អណ្តូង​ឫស្សី​ ក្នុង​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ និង​តំបន់​ទេសចរណ៍​តាម​ដង​ទន្លេសាប មាន​តំបន់​ផ្ទះ​បណ្តែត​លើទឹក ​ការ​នេសាទ​ត្រី ។​ល។
លោក ស៊ីវ រុន អោយ​ដឹង​ទៀត​ថា តាម​របាយការណ៍​បូក​សរុប​របស់​មន្ទីរ​ទេសចរណ៍ ខេត្ត នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៣​នេះ ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ក្នុង​ខេត្ត មាន​ភ្ញៀវ​បរទេស​ចំនួន​១៨១៦​នាក់ ភ្ញៀវ​ជាតិ​ចំនួន​១២.៣៩២​នាក់​នៅ​ក្នុង​ខែកក្កដា កន្លង​មកនេះ​ភ្ញៀវ​បរទេស​មាន​ចំនួន​២៨៣​នាក់​ ភ្ញៀវ​ជាតិ​មាន​ចំនួន​២០៦៣​នាក់ គឺ​មាន​ចំនួន​កើនឡើង​៥,២១​ភាគរយ​ជាង​ខែ​មុន និង​ឆមាស​ឆ្នាំមុនៗ។
កំណើន ​ឡើង​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍ គឺ​អាស្រ័យ​ដោយ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព អាជ្ញាធរ​ស្រុក​ខេត្ត ក្រុមហ៊ុន​ទេសចរណ៍​ក្នុងស្រុក មគ្គុទ្ទេសក៍​ទេសចរណ៍​ នគរបាល​ ទេសចរណ៍ និង​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ទេសចរណ៍ អាជីវករ មានការ​រាក់ទាក់​ទទួលភ្ញៀវ​ទេសចរណ៍​បាន​ល្អ ធ្វើអោយ​ភ្ញៀវ​មាន​សន្តិសុខ​និង​សុ​វត្តិភាព​ក្នុង​ពេល​មក​ដើរលេង​កំសាន្ត​ បាន​យ៉ាង​រីករាយ។
អាជ្ញាធរ ​ខេត្ត​មន្ទីរ​ទេសចរណ៍​ខេត្ត ​សូម​អំពាវនាវ ​ដល់​ប្រជាពលរដ្ឋ​អាជីវក​ទាំង​អស់​នៅ​តាម​តំបន់​ទេសចរណ៍​ក្នុង​ ខេត្តកំពង់ឆ្នាំង​មេត្តា​ចូលរួម​លើកស្ទួយ​វិស័យ​ទេសចរណ៍​យើង​ធ្វើអោយ​ ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ នោះ​ទើប​ភ្ញៀវ​ទេសចរណ៍​របស់​យើង​ចូលចិត្ត ​ពួកគេ​និង​ផ្សព្វផ្សាយ​ដល់​មិត្តភក្ដិ​បង​ប្អូន​គេ មកលេង​កំសាន្ត​ក្នុង​ខេត្ត​យើង​ទៀត នោះ​ឆ្នាំងបាយ​ប្រជាពលរដ្ឋ​យើង​និង​មិន​ស្ងួត​ឡើយ៕
ថា​រិ​ទ្ធ
a
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII