ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 27, 2013

ភាគី​សហ​អាមេរិក​បាន​លើក​ពេល​កិច្ចប្រជុំ​ជាមួយ​រុស្ស៊ី​ស្តីពី​បញ្ហា​ស៊ី​រី


(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  27-08-2013, 3:57 pm) |  ដោយ ថ្មីៗ

សហរដ្ឋអាមេរិក ​បាន​លើក​ពេល​កិច្ចប្រជុំ​ដែល​បាន​គ្រោងទុក​ជាមួយ​រុស្ស៊ី​លើ​វិបត្តិ​ស៊ី​ រី នេះ​បើតាម​ការបញ្ជាក់​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ដោយ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រ​ សូង​ការបរទេស​អាមេរិក​ដែល សុំ​មិន​បញ្ចេញ​ឈ្មោះ។

ការពិគ្រោះ​យោបល់​កំពុងតែ​ដំណើរការ​ដើម្បី​នាំយក​ចម្លើយ​សមស្រប​មួយ​លើ​ ការវាយប្រហារ​ដោយ​អាវុធ​គីមី​នៅ​ស៊ី​រី​កាលពី​ថ្ងៃ២១សីហា​កន្លងទៅ។ « យើង​បានសម្រេច​លើក​ពេល​នៃ​ជំនួប​របស់​អនុរដ្ឋមន្ត្រី Wendy Sherman និង​អគ្គរដ្ឋទូត Robert Ford ជាមួយនិង​ប្រតិភូ​រុស្ស៊ី​ដែល​បានគ្រោង​ទុក​ក្នុង​សប្ដាហ៍​នេះ​នៅ​ទី​ ក្រុងឡាអេ» បញ្ជាក់​ដោយ​មន្ត្រីជាន់ខ្ពស់​ដដែល។

លោក​បន្តថា ភាគី​ទាំងពីរ​និង​សិក្សា​ពី​គម្រោង​ថ្មី​មូ​យ​លើ​ការប្រជុំ​នេះ។ លោក​បាន​សង្កត់ធ្ងន់​លើ​ភាពចាំបាច់​ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​ជាស​កល និង​យូ​អង្វែង​នៃ​វិបត្តិ​ស៊ី​រី។
ជម្រើស​មូ​យ​ដែល​រុស្ស៊ី​សោកស្ដាយ បញ្ជា​ក់ដោយ​អនុរដ្ឋមន្ត្រី​ក្រ​សូង​ការបរទេស​រុស្ស៊ី លោក Guennadi Gatilov ថ្ងៃ​អង្គារ។ «ពិតជា​គួរ​ឲ្យ​សោកស្ដាយ​ដែល​សម​ភាគី​អាមេរិក​បាន​លុបចោល​ជំនួប​ទ្វេរ​ភាគី​ រវាង​រុស្ស៊ី​និង​អាមេរិក ពិភាក្សា​លើ​បញ្ហា​ពាក់ព័ន្ធ និង​សន្និសីទ​អន្តរជាតិ​មួយ​ស្ដីពី​បញ្ហា​ស៊ី​រី» នេះ​ជា​អ្វីដែល​លោក​បាន​សរសេរ​ក្នុង​គណនី Twitter របស់លោក៕

ប្រែ​សម្រួល​ដោយ ជា រតនា
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII