Written by បុរសស៊ីវិល័យ // May 26, 2013 // កម្សាន្ត - កីឡា & សុខភាព, សុខភាពសំរស់&ភេទ // No comments
អ្នកស្រាវជ្រាវពីសកលវិទ្យាល័យ ប៊ើរកឺឡី (Berkeley)
ក្នុងរដ្ឋកាលីហ្វ័ញ៉ា ក៏បានធ្វើការវិភាគសារជាតិ
ដែលមាននៅក្នុងក្រេមលាបបបូរមាត់ ចំនួន 32 ផលិតផល
ដែលមានដាក់លក់នៅតាមហាងលក់ទំនិញធំៗ ឬនៅតាមហាងលក់គ្រឿងសម្អាងនានា និងជាពិសេសទៅលើផលិតផល ដែលសុទ្ធសឹងតែមានឈ្មោះល្បីនោះថែមទៀតផង។
ជាលទ្ធផល ដែលបានចេញមកយ៉ាងច្បាស់ ពី 60% នៃផលិតផលទាំងនោះ គឺគេរកឃើញមានសារធាតុលោហៈចំនួន 9 ដែលមានជាតិពុល ដូចយ៉ាងជាតិអាលុយមីញ៉ូម ជាតិសំណរ ឬជាតិក្រូមនោះជាដើម។
អ្នកទទួលខុសត្រូវនៃការស្រាវជ្រាវនេះមួយរូប លោកស្រី កាតារីន ហាមម៉ុង (Katharine Hammond) បាននិយាយថា ប្រសិនបើការប្រមូលផ្ដុំលោហធាតុទាំងនោះ មានកម្រិតខ្សោយនៅក្នុងផលិតផល ដែលយកមកសិក្សាវិភាគទាំងនោះក៏ពិតមែន តែលោហធាតុមួយចំនួន បានបង្ហាញនូវកម្រិតប្រតិកម្មរបស់ខ្លួន សម្រាប់អ្នកប្រើប្រាស់ ទៅថ្ងៃមុខវែងឆ្ងាយតទៅទៀត។
ការស្រាវជ្រាវនោះថែមទាំងបានរកឃើញទៀតថា ការប្រើប្រាស់ផលិតផលក្រេមលាបបបូរមាត់នេះខ្លាំងជ្រុល វានឹងកាន់តែមានគ្រោះថ្នាក់ ជាពិសេសទៅលើកុមារ៕
ប្រែសម្រួល៖ ស្រីពេជ្រ (o_O)
© រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស៊ីវិល័យ

