ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 27, 2013

គ្មាន​​​នរណា​​​ម្នាក់​​​ ចូល​​ចិត្ត​​កើត​មុន​​លើ​​ដង​ខ្លួន​​ទេ​ តែ​សូម​កុំ​កង្វល់​

Problem skin on female back
គ្មាន​នរណា​ម្នាក់​ចូល​ចិត្ត​កើតមុន​លើ​ផ្ទៃមុខ​ទេ ប៉ុន្តែ​វា​កាន់តែ​អាក្រក់​ជាង​ហ្នឹង​ទៅ​ទៀត​ បើ​អ្នក​កើតមុន​នៅលើ​ដងខ្លួន​របស់​អ្នក​។ អ្វី​ដែល​គួរ​ឲ្យ​ខកចិត្ត​ទៀត​នោះ ​គឺគ្មាន​ឱសថ​ណា​ព្យាបាល​មុន ​ជា​សះ​ដាច់​ជាទូទៅ​នោះ​ទេ​។ ទោះជា​យ៉ាងណា​ក៏ដោយ​ ក៏​កុំ​ប្រញាប់​ពិបាកចិត្ត​នោះដែរ ព្រោះថា​ ការខិតខំ​ប្រចាំថ្ងៃ និង​ការចំណាយ​ពេល​បន្តិច​បន្តួយ​រាល់ថ្ងៃ នោះ​អ្នក​និង​អាច​កាត់បន្ថយ ​អាការ​កើតមុន​លើ​
ដងខ្លួន​បាន​ច្រើន ​គួរសមដែរ​។​
​គន្លឹះ​នៃ​ការកាត់បន្ថយ​ការកើត​មុន​លើ​ដងខ្លួន​ ៖
ជំហាន​ដំបូង : អ្នក​ត្រូវ​លាង​សំអាតខ្លួន​ និង​ស្បែក​របស់​អ្នក ​ឲ្យបាន​ស្អាត​ជា​ប្រចាំ​។ ដំបូង​អ្នក​ត្រូវ​ជ្រើសរើស ប្រភេទ​សាប៊ូ​ដុស​ខ្លួន ​ដែល​ប្រឆាំង​នឹង​បាក់តេរី​ខ្ពស់​។ សាប៊ូ​ដុស​ខ្លួន​ដែល​មាន​ផ្ទុក​ជាតិ​ អាស៊ី​ដ glycolic និង​ជួយ​កាត់បន្ថយ​ការ​កើតមុន​។ ប្រសិនបើ​អ្នក​មាន​ការឈឺចាប់​ ដោយសារ​តែ​មុន​លើ​ដងខ្លួន​របស់​អ្នកនោះ អ្នក​គួរ​ជៀសវាង​ការប្រើប្រាស់​ផលិតផល​ទឹកអប់​ដែល​ខ្លាំងៗ​។
វា​ជា​រឿង​សំខាន់​ម្យ៉ាង​ដែរ​ចំពោះ ការ​ស្លៀក​សំលៀក​បំពាក់​ផលិត​ពី​សាច់​ក្រណាត់ ដែល​អាច​ឲ្យ​ខ្យល់​ធម្មជាតិ​ចេញចូល​បាន​។ វា​ធ្វើឲ្យស្បែក​របស់​អ្នក​ អាច​ដកដង្ហើម​បាន និង​ជួយ​ការពារ​កុំឲ្យ​បែកញើ​ស ​បាន​ថែម​ទៀត​ផង​។ ងូតទឹក​បន្ទាប់ ពី​អ្នក​ហាត់ប្រាណ​រួច វា​ជា​ចំណុច​សំខាន់​ ក្នុង​ការបង្ការ​ការកើត​មុន​លើ​ដងខ្លួន ពិត​ប្រាកដ​ណាស់​ជាធម្មតា ការលេចចេញ​កន្ទួល​ក្រហម ​ឬ​មុន គឺ​ព្រោះតែ​ការ​បែកញើស​ហួសប្រមាណ​។
គន្លឹះ​មួយ​ទៀត​ សំរាប់​កាត់បន្ថយ​ការកើត​មុន​លើ​ដងខ្លួន​នោះ ​គឺត្រូវ​ជ្រើសរើស​យក​ក្រែម​ណា​ ដែល​មាន​ផ្ទុក​សារធាតុ benzoyl peroxide ឬ​ក៏​ទៅ​កម្ម៉​ង់​ស្ប្រៃ​បាញ់​ខ្លួន ​ពិសេស​ផ្ទាល់​ខ្លួន​របស់​អ្នក​ ក៏​បានដែរ​។ ក្រៅពីនេះ​ទៀត​ អ្នក​អាច​ប្រើប្រាស់​ឱសថ​ ដែល​ធ្វើ​នៅ​ផ្ទះ​ខ្លួនឯង​ ក៏​បាន​ដែរ ​ដោយ​គ្រាន់តែ​លាយ​ប្រេង​អូ​លីវ​ចំនួន ​១/5 ​មី​ល្លី​មី​ត្រ ជាមួយនឹង​ចំនួន​ដូច​គ្នា​នៃ​ប្រេង កូឡេ​នដូ​លឡា (Calendula) និង​ប្រេង​ អាល់​ម៉ុន (Almond) រួច​ហើយ​បន្ថែម​ប្រេង​ ដើម​តែ (Tea tree) ចំនួន​២​ដំណ​ក់ និង​ប្រេង ឆា​ម​ម៉ូ​ម៉ា​យ​ (Chamomile) ចំនួន​១​ដំណ​ក់ លាយ​ច្របល់​បញ្ចូល​គ្នា​ដោយ​ប្រុងប្រយ័ត្ន ហើយ​លាប​វាឲ្យ​សព្វលើ​កន្លែងដែល​កើត​មុន​នោះ​ ជា​រៀងរាល់ថ្ងៃ​។
ជម្រុះ​ស្បែក​ចាស់​ជា​រៀងរាល់ថ្ងៃ វា​អាច​ជួយ​កាត់បន្ថយ​ ការ​កើតមុន​លើ​ដងខ្លួន​របស់​អ្នក​បាន​។ ជម្រុះ​ចោល​នូវ​កោសិកា​ដែល​ងាប់ៗ​ចោល​ ដោយ​ដុះលាង​ខ្លួន​ជាមួយ​ទឹក​ក្តៅ​ ឧណ្ហៗ​។ វា​ជួយ​បណ្តុះ​ស្បែក​ថ្មី​ ជួយ​ការពារ​ និង​ភ្ចិត​រន្ធ​ញើស តែ​អ្នក​ត្រូវ​ប្រាកដថា​ ទឹក​ក្តៅ​នោះ​មិន​ធ្វើឲ្យ​អ្នក​រលាក​ឡើយ ហើយ​ចូរ​អ្នក​កុំ​ភ្លេច ​ផ្តល់​សំណើមដល់​ស្បែក​របស់​អ្នក​រាល់ពេល​ដែល​ជម្រុះ​ កោសិកា​ស្បែក​ចាស់​ អស់ទាំងនោះ​។
បន្ថែម​ពី​នេះ​ទៀត​ ការ​ព្យាបាល​មុន ​ក៏​ទាមទារ​ឲ្យ​អ្នក​បរិភោគ​អាហារ ​ឲ្យមាន​តុល្យភាព ផងដែរ​។ អ្នក​ត្រូវ​តែមាន​ផែនការ​បរិភោគ​អាហារ​ ដែល​មាន​សារធាតុចិញ្ចឹម​សរីរាង្គ​ ដូចជា សារធាតុ​ប្រឆាំង​ប្រតិកម្ម​ អុកស៊ីដ​ antioxidants ដែលជាសារធាតុ​ម្យ៉ាង ​ដែល​ជួយ​ប្រឆាំង​ជំងឺមហារីក​។ Omega-3 គឺជា​អាស៊ីដ​ម្យ៉ាង​ ដែល​រាងកាយ​ត្រូវការ​ចាំបាច់ ដើម្បី​លូតលាស់​ និង​មាន​សុខភាព​ល្អ ជាពិសេស​ជាងនេះទៅទៀត​នោះ អ្នក​ត្រូវ​ពិសារ​ទឹក​ឲ្យបាន​ច្រើន​ តាម​ដែល​អាច​ធ្វើបាន​៕
ប្រែសម្រួល៖ អូនសុនីតា.​
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII