ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា
នៅម៉ោង៩ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣នេះ បាន ជួបពិភាក្សាការងារ
និងសំណេះសំណាល ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅវិមានសន្តិភាព។
ជំនួបនេះ ត្រូវបានគេពណ៌នាថា ជាជំនួបដ៏សំខាន់មួយ
និងជាលើកដំបូងរបស់មន្រ្តីជាន់ខ្ពស់ប្រទេស មហាអំណាចចិន ជាមួយកម្ពុជា
ស្របពេលកម្ពុជាកំពុងមានភាពតានតឹង ផ្នែកនយោបាយ នៅក្រោយពេលបោះឆ្នោត។
លោក វ៉ាង យី បានអញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី២០ ខែសីហា ហើយទស្សនកិច្ចរបស់លោក ក៏នឹងត្រូវបញ្ចប់ នៅថ្ងៃទី២១ ខែសីហា នេះដែរ។ បន្ទាប់ពីជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ហើយនោះ លោក វ៉ាង យី ក៏នឹងជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង នៅ ម៉ោង១១ ថ្ងៃដដែលនេះផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅមុនដំណើរមកដល់របស់លោក វ៉ាង យី បានឲ្យ ដឹងថា ដំណើរទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការបរទេសចិន រូបនេះ ធ្វើឡើងតបតាម ការអញ្ជើញរបស់លោកឧបនា យករដ្ឋមន្រ្តី ហោ ណាំហុង ដើម្បីចូលរួមប្រារឰខួបអនុស្សាវរីយ៍លើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូត រវាង កម្ពុជា-ចិន និងក៏ជា ឆ្នាំមិត្ដភាព កម្ពុជា-ចិន២០១៣ផងដែរ ។
ដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់ចិន លោក វ៉ាង យី ត្រូវបានគេពណ៌នាថា ជាដំណើរទស្សនកិច្ចលើកដំបូង របស់មន្រ្តី ការបរទេសលើទឹកដីកម្ពុជា ក្រោយពេលការបោះឆ្នោតបានបញ្ចប់ ហើយក៏ស្របពេលដែលភាពតាន តឹងផ្នែក នយោបាយ កំពុងកើតមានផងដែរ៕