ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 20, 2013

Note III នឹង​ត្រូវ​បញ្ចេញ​ទៅ​លើ​ទីផ្សារ​ក្នុង​ខែកញ្ញា ប៉ុន្តែ​ Galaxy Gear នឹង​ត្រូវ​ដាក់លក់នៅ​ខែបន្ទាប់

ដោយ មានមតិ 0 20 ខែ​សីហា 2013
កាល​ពី​សប្ដាហ៍​មុន​ប្រភព​ពី​គេហទំព័រ Androidauthority បាន​ឲ្យដឹងថា​ Samsung Galaxy Gear & Galaxy Note III នឹង​ត្រូវ​បង្ហាញ​​នៅ​ថ្ងៃតែ​មួយ មិន​ត្រឹម​តែប៉ុណ្ណោះ​ប្រភព​​ពី Bloomberg ក៏​បាន​អះអាង​ថា​ Samsung Galaxy Gear ពិតជា​នឹង​ត្រូវបង្ហាញ​នៅ​ខែក្រោយ ។
បើ​ទោះ​បី​ជា​កាល​បរិច្ឆេទនៃ​ការ​​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​​​ Galaxy Note III និង Galaxy Gear ត្រូវ​បាន​អះអាង​ដោយ​ប្រភពល្បីៗ​ថា​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី០៤ កញ្ញា ក្ដីក៏​ថ្ងៃ​ចេញលក់​ផលិតផល​របស់​ Samsung ទាំង​ពីរម៉ូដែល​នេះ​​មិន​ទាន់ត្រូវ​បាន​បង្ហើប​នៅ​ឡើយ​ដែរ ។ ដោយឡែក​​​បើ​យោង​តាម​​​ប្រភព​ពី​គេហទំព័រ SamMobile ដែល​ចុះផ្សាយ​កាល​ពី​ថ្ងៃ​ម្សិល​ បាន​​អះអាង​ថា​ខ្លួន​បាន​ទទួល​សារ​ពី​ប្រភព​ដែល​សុំមិន​បញ្ចេញ​ឈ្មោះថា​​ Galaxy Note III នឹង​ត្រូវ​បញ្ចេញ​ទៅ​លើ​ទីផ្សារ​នាខែកញ្ញា ដោយឡែក​​ Galaxy Gear វិញ​នឹង​​មាន​វត្តមាន​នៅ​លើទីផ្សារ​នា​ខែតុលា ។
សូម​បញ្ជាក់​៖ ​ប្រភពដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ក្រុមហ៊ុន​ Samsung នឹង​​មិន​ផលិត​ Galaxy Note III ដែល​មាន​អង្គផ្ទុកទិន្នន័យ​ជាប់ម៉ាស៊ីន​ទំហំ 16 GB នោះ​ទេ ។ ប្រភព​ខាង​លើ​មិន​ទាន់បាន​បញ្ជាក់​ពី​ទីផ្សារ​ចេញ​លក់ដំបូង និង​ តម្លៃ​របស់​ឧបករណ៍ចល័ត​ទាំង​ពីរ​នោះ​ទេ សម្រាប់​ព័ត៌មាន​បន្ថែម​ សូមប្រិយមិត្តរង់ចាំ​តាមដាន​ជា​មួយ​ពពក ៕
រូបភាព​ធ្លាប់​លេច​ចេញ​ដែលគេ​អះអាង​ថា​ជា​ផ្នែក​ខាង​មុខ​របស់ Galaxy Note 3



ខាង​ក្រោម​នេះ​ជា​រូបភាព​គំរូ Galaxy Note 3

រូបភាព​ដែល​បាន​លេច​និងអះអាង​ថា​ជា​ Galaxy Note 3 (Note 3 Vs Note 2)

តើ​ប្រិយមិត្ត​​ពេញ​ចិត្ត​រូបភាព​គំរូប​មួយ​ណា? សូម​បញ្ចេញ​មតិ​ក្នុង​ប្រអប់ខាង​ក្រោម៖
ប្រភព
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII