
រូបភាពត្រេកត្រអាល កូនស្រីរបស់លោករដ្ឋមន្ដ្រី របស់ប្រទេសញូស៊ីឡែន John Key គឺ Stephanie Key ដែលមានអាយុ ២០ឆ្នាំ ត្រូវបានលេចផ្សាយជាសាធារណៈ កាលពីពេលថ្មីៗនេះ។
អ្វីដែលកាន់តែល្បីរន្ធឺនោះ គឺ រូបអាក្រាតល្វែងលើ ដែលនាងពាំផ្លែស្ដូប៊ីរី ខណៈពេល
ដៃម្ខាងកាន់កាំភ្លើងនោះ ដែលជាមួយគ្នានោះ នាងក៏បានថតរូបស្រាត ដែលនៅលើដើមទ្រូងរបស់នាង បានគ្របដោយស៊ូស៊ី និងដាក់ត្រីមឹកគ្របពីផ្នែកខាងក្រោម។ តាមអ្នករាយការណ៍ពីញូស៊ីឡេន បានធ្វើការសម្ភាសន៍ពីអ្នកថតរូបជំនាញម្នាក់នៅក្នុងប្រទេសនេះ មានឈ្មោះថា Chris Sisarich បានឲ្យដឹងថា លោកបានធ្វើការកោតសរសើរ ទៅលើភាពប៉ិនប្រសប់របស់នាងជាខ្លាំង តែនៅក្នុងនោះ អ្នកជំនាញនេះបានសារភាពដូចគ្នាថា នាងក៏គួរតែគិតពីប្រវត្ដិរូបរបស់ខ្លួនផងដែរ មុននឹងសម្រេចចិត្ដធ្វើបែបនេះ ព្រោះតែនាងនឹងអាចទទួលរងនូវការរិះគន់យ៉ាងខ្លាំង និងឪពុកនាងផ្ទាល់ ក៏នឹងអាចរងនូវភាពអាម៉ាស់ដូចគ្នា។
ម្យ៉ាងវិញទៀតកញ្ញា Stephanie Key គឺជានិស្សិតម្នាក់ដែលសិក្សាខាងផ្នែកសិល្បះ នៅប៉ារីស ដែលក្នុងនោះ នាងតម្រូវឲ្យមានការច្នៃប្រឌិតជាខ្លាំង ទៅលើការថតរូប ដើម្បីធ្វើការផ្សព្វផ្សាយទៅលើការតាំង ពិព័ណ៌ម៉ូតនៃផ្នែកឌីស្សាញនៅប៉ារីស សម្រាប់ខែក្រោយនេះ៕


