ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត
សាវឿន បានចេញបទបញ្ជាឲ្យមន្រ្តីនគរបាលថ្នាក់ លើបញ្ឈប់ជាបន្ទាន់
រាល់ការកាត់ប្រាក់បៀវត្ស របស់មន្រ្តីនគរបាលក្រោមឱវាទទាំងអស់
ក្នុងការងារជួយសង្គម ឬការងារមនុស្សធម៌។
នាយឧត្តមសេនីយ៍ នេត សាវឿន តាមរយៈលិខិតណែនាំរបស់ខ្លួន ដែលចេញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០ ១៣ បានណែនាំដល់ប្រធានសេនាធិការ ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន អង្គភាព និងស្នងការ ដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យ
និងបញ្ឈប់ជាបន្ទាន់រាល់ការកាត់កងប្រាក់បៀវត្សរបស់ មន្រ្តីក្រោមឱវាទទាំងអស់ក្នុងការងារជួយសង្គម ឬការងារមនុស្សធម៌។ លើកលែងតែការបង់វិភាគទានប្រចាំខែ សម្រាប់សមាគមមិត្តនគរបាលតែប៉ុណ្ណោះ ដើម្បីជួយឧបត្ថម្ភគ្នាទៅវិញទៅមកស្របតាមលក្ខន្តិកៈសមាគម ដែល បានសម្រេចក្នុងមហាសន្និបាតសមាគម។
អគ្គស្នងការនគរបាលជាតិ ក៏បានព្រមានផងដែរថា ចំពោះមន្រ្តីនគរបាលណា ដែលមិនអនុវត្តន៍តាមណែនាំនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខបទបញ្ជា វិន័យ និងច្បាប់ជាធរមាន។
នៅក្នុងសេចក្តីណែនាំនោះ នាយឧត្តសេនីយ៍ នេត សាវឿន ក៏បានណែនាំ ដល់ប្រធានសេនាធិការ ប្រធាននាយក ដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន អង្គភាព និងស្នងការ ដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ ចំពោះសុខភាព ជីវភាពរស់នៅរបស់មន្រ្តីនគរបាលក្រោមឱវាទ ក្នុងករណីជួបការលំបាកក្នុងជីវភាពរស់នៅ ឬជំងឺ ឈឺស្កាត់ត្រូវរិះរកគ្រប់វិធានការ ដើម្បីជួយទ្រទ្រង់ជីវភាព និងចាត់ប្រតិភូ ដើម្បីសាកសួរសុខទុក្ខសាម៉ីខ្លួន និងក្រុម គ្រួសារ។
នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានជំរុញឲ្យមន្រ្តីនគរបាលចុះជួយដកស្ទូងជូនប្រជាពលរដ្ឋ ដែលគ្មានបង្អែក និងឲ្យត្រៀមកម្លាំង មធ្យោបាយសម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលជួបប្រទះគ្រោះមហន្តរាយនានា ក៏ដូចជា គ្រោះធម្មជាតិ ទឹកជំនន់ និងគ្រោះរាំងស្ងួត។
បទបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន ត្រូវបានមន្រ្តីនគរបាលនៅក្រោមឱវាទ សម្តែងនូវការសាទរ និងសប្បាយរីករាយយ៉ាងខ្លាំង។ បទបញ្ជានេះ ក៏ត្រូវបានគេមើលឃើញផងដែរថា ជាកំណែទម្រង់ថ្មីមួយទៀតនៅក្នុងជួរមន្រ្តីនគរបាលជាតិ ក្រោយពេលបោះឆ្នោតនាអាណត្តិទី៥នេះ៕