ភ្នំពេញ ៖ របាំងថ្មចែកទ្រូងផ្លូវមួយកន្លែង
ស្ថិតនៅចំណុច មុខហាង ហេងហេង តាមបណ្តោយផ្លូវព្រះមុនី វង្ស
ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ត្រូវខូចខាត
ដោយសារបុរសជនជាតិវៀតណាម ៣នាក់ បើករថយន្តមួយគ្រឿង ម៉ាកមែកសឺដែស
បុករះយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ២៣ និង៣០ នាទីយប់ ថ្ងៃទី៣០ ខែសីហា
ឆ្នាំ២០១៣ ។
យោងតាមប្រភពព័ត៌មាន ពីសាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេត ឃើញ បុរសជនជាតិវៀតណាម៣នាក់ បើកបររថយន្តមួយគ្រឿង ម៉ាកមែកសឺដែស
ពណ៌កាប់ស្តាំង ពាក់ ស្លាកលេខ បាត់ដំបង 2A-2264 ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅ ជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូត ជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវ បាក់អស់ចំនួន មួយកង់ រីឯរថយន្តរងការខូតខាត ផ្នែកខាងមុខស្ទើរតែទាំងស្រុង ។
ក្រោយពេលកើតហេតុសមត្ថកិច្ច និងនគរបាលមូលដ្ឋានសហការ ជាមួយនគបាលជំនាញ ចុះមកអន្តរា គមន៍វាស់វែងដកហូតរថយន្ត និងអ្នកបើករថយន្តបង្កទៅកាន់ការិយាល័យជំនាញ រង់ចាំដោះស្រាយនៅ ពេលក្រោយ ៕