ឥណ្ឌា -
អត្ថបទចុះផ្សាយនៅថ្ងៃ ចន្ទ 19 សីហា 2013 -
ព័ត៌មានទើបកែប្រើលើកចុងក្រោយ ថ្ងៃ ចន្ទ 19 សីហា 2013
ទូររថភ្លើងដុតបំផ្លាញដោយក្រុមអ្នកកាន់សាសនាហ៊ីនឌូ ក្រោយគ្រោះថ្នាក់
ខណៈនេះ អ្នកបើកបររងរបួសធ្ងន់កំពុងមានស្ថានភាពស្ទើរស្លាប់
ស្ទើររស់។
នេះក៏ដោយសារតែកំហឹងរបស់ក្រុមអ្នកស្វែងបុណ្យសាសនាហ៊ីនឌូផង
និងក្រុមប្រជាជនរស់ក្នុងតំបន់កើតហេតុផង។
អ្នកទទួលខុសត្រូវប៉ូលិសម្នាក់ដែលបានរៀបចំសណ្តាប់ធ្នាប់នៅកន្លែងកើត ហេតុឲ្យដឹងថា ចំនួនអ្នកស្លាប់ និងរងរបួសអាចមានច្រើនជាងនេះ។ ក្រៅពីការវាយលើអ្នកបើកបររថភ្លើងយ៉ាងចាស់ដៃរហូតដល់ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ហ្វូងមនុស្សក៏បាននំាគ្នាដុតបំផ្លាញទូររថភ្លើងចំនួន ៦ទូរ ព្រមទំាងកម្ទេចស្ថានីយរថភ្លើងនោះ។
យោងតាមអ្នកទទួលខុសត្រូវអយស្ម័យយានម្នាក់បានឲ្យដឹងថា ក្រុមអ្នកស្វែងបុណ្យសាសនាហ៊ីនឌូដែលបានដើរឆ្លងកាត់ផ្លូវរថភ្លើងទំាង នោះមិនបានដឹងពីការមកដល់នូវរថភ្លើងលើផ្លូវទី៣នៅស្ថានីយនោះ ទេ។ រីឯប្រធានក្រុមប្រឹក្សាជាតិផ្នែកអយស្ម័យយានបានបញ្ជាក់ថា នៅឯស្ថានីយនោះ មានចំនួន ៣ផ្លូវ និងដែលក្នុងពេលកើតរឿងនោះ មានរថភ្លើងចំនួនពីរខ្សែកំពុងចតនៅទីនោះស្រាប់ រីឯមួយខ្សែទៀតដែលបានបើកចូលស្ថានីយដោយជាន់ហ្វូងអ្នកកាន់សាសនា ហ៊ីនឌូ ក៏មានការអនុញ្ញាតឲ្យចូលចតក្នុងស្ថានីយនោះដែរ។
យ៉ាងណាក៏ដោយ ឧប្បត្តិហេតុនេះបានជម្រុញឲ្យលោកនាយករដ្ឋមន្រ្តីម៉ាន់មូហាន់ ស៊ីញចេញមុខអំពាវនាវឲ្យរក្សាភាពស្ងប់ស្ងាត់ ដើម្បីឲ្យក្រុមជួយសង្រ្គោះអាចធ្វើការរបស់ខ្លួនប្រកបដោយ ប្រសិទ្ធិភាព។
គួរជម្រាបជូនថា នៅឥណ្ឌា ប្រព័ន្ធអយស្ម័យយានត្រូវបានគ្រប់គ្រងដោយរដ្ឋ និងដែលបានដឹកជញ្ជូនអ្នកដំណើរប្រមាណជា ១៨លាន ៥សែននាក់ក្នុងមួយថ្ងៃៗ។ រថភ្លើង គឺជាមធ្យោបាយធ្វើដំណើរមួយយ៉ាងសំខាន់នៅឥណ្ឌាដែលមានប្រជាជនរស់នៅ ១ ២០០លាននាក់។ តែបញ្ហាសន្តិសុខផ្លូវដែកនៅបន្តចោទជាបញ្ហាដដែល។ ជារៀងរាល់ឆ្នំា គ្រោះថ្នាក់រថភ្លើងមានប្រមាណជា ៣០០លើកដោយការបើកបុកគ្នា ឬមួយក៏បរធ្លាក់ផ្លូវ និងដែលពេលខ្លះបានសម្លាប់មនុស្សយ៉ាងច្រើន។
តាមរបាយការណ៍ផ្លូវការចេញផ្សាយក្នុងឆ្នំា ២០១២ ឲ្យដឹងថា មានមនុស្សស្លាប់ជិត ១៥ ០០០នាក់ក្នុងមួយឆ្នំាៗដោយសារតែការដើរឆ្លងកាត់ផ្លូវរថភ្លើង។ គឺជាតួលេខមួយដែលរដ្ឋាភិបាលបានចាត់ទុកថាជា « ការសម្លាប់រង្គាល »៕