ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 20, 2013

ចៅក្រមសម្រេច​ដោះ​លែង​យុវជន៤នាក់ ដែល​ជាប់​ចោទ​​ពី​​រឿង​ញុះញង់​​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ

កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 20 សីហា 2013 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 20 សីហា 2013

យុវជនដែលតុលាការសំរេចដោះលែង
យុវជនដែលតុលាការសំរេចដោះលែង
RFI-ចាន់ណា

ដោយ លី ម៉េងហួរ


ជាការ​សម្រេច ក្រោយពី​មេធាវី និង​ក្រុមគ្រួសារ​របស់​យុវជន​ទាំង ៤ នាក់ បានដាក់​ពាក្យសុំ​ធានា​​
យុវជន ដែល​ជាប់ចោទ​រឿង​ចែក​ខិតប័ណ្ណ​ញុះញង់ ឲ្យ​នៅក្រៅ​ឃុំ កាលពី​រសៀល​ថ្ងៃទី១៩ សីហា​ម្សិលមិញ។ យុវជន​ទាំង​៤នាក់ ដែលមាន​២​នាក់​ជានា​រី ជាប់ចោទ​ក្នុង​រឿង​ចែក​ខិតប័ណ្ណ​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ តាមរយៈ​គម្រោង​ជូន​ផ្កា ភ្ជាប់​នឹង​សារ​ទៅកាន់​កងកម្លាំង​ប្រដាប់អាវុធ។
រហូតដល់​ព្រឹក​ថ្ងៃទី២០ សីហា​នេះ ចៅក្រម​បានសម្រេច​តាម​សំណើ​របស់​មេធាវី និង​ក្រុមគ្រួសារ ឲ្យ​យុវជន​ទាំង ៤នាក់ បាន​រួច​ចេញពី​ពន្ធនាគារ តែ​ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ពោលគឺ​បទចោទប្រកាន់​លើ​យុវជន​ទាំងនោះ មិនត្រូវ​បាន​តុលាការ​លុបចោល​ទេ។

លោក អំ សំអាត ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​អង្គការសិទ្ធិមនុស្ស លីកាដូ បាន​ស្វាគមន៍​ការ​សម្រេច​​ដោះលែង​យុវជន​ទាំង៤នាក់។ ប៉ុន្តែ ​សកម្មជន​សិទ្ធិមនុស្ស​បាន​អំពាវនាវ​ដល់​តុលាការ ឲ្យ​​លើកលែង​​ការចោទប្រកាន់​ទាំងស្រុង ដ្បិត​អី​​យុវជន​ទាំង ៤​នាក់ មិនបាន​ប្រព្រឹត្ត​កំហុសឆ្គង ដូច​ការចោទប្រកាន់​ឡើយ។

សូម​រម្លឹកថា យុវជន ៤​នាក់ ក្នុងនោះ មាន​យុវជន ទួត ចន្ទ​បញ្ញា និង​យុវតី សុខ ដាលិស​ ត្រូវបាន​​ប៉ូលិស​ចាប់ខ្លួន កាលពី​ថ្ងៃទី១៥សីហា ឆ្នាំ២០១៣ ក្នុងពេល​ពួកគេ​ទៅយក​ផ្កា នៅ​ហាង​ម្តុំ​ផ្សារ​ថ្មី។ ចំណែក២នាក់​ទៀត ជា​ម្ចាស់​ហាង​ហ្វូ​តូ​កូ​ពី យីហោ ម៉េង​កៅ គឺ​យុវតី លឹម លី​ផេង និង​យុវជន ហ៊ី​វ បូ​រិ​ន បុគ្គលិក​ក្រុមហ៊ុន​អា​តូ​មិ​ក។ ហ៊ី​វ បូ​រិ​ន ទទួល​ការ​បញ្ជារទិញ​​តាម​គេហទំព័រ​ ដើម្បី​ឲ្យ​បោះពុម្ព និង​ទិញ​ផ្កា ១០០០ ទង ចែក​ដល់​កងកម្លាំងប្រដាប់អាវុធ ដែល​ត្រូវបាន​ដាក់ពង្រាយ​តាមផ្លូវ ក្រោយ​ការបោះឆ្នោត ក្នុង​បំណង​កុំ​ឲ្យ​កងកម្លាំង​ទាំងនោះ ប្រើប្រាស់​​ហិង្សា​​លើ​អ្នក​តវ៉ា បើសិន​ជាមាន​បាតុកម្ម​កើតឡើង។

ក៏ប៉ុន្តែ ​ប៉ូលិស​បាន​លើកឡើងថា យុវជន​ទាំង ៤​នាក់​នោះ ត្រូវ​ចាប់ខ្លួន​ពីបទ​ចោទប្រកាន់​រឿង​ផលិត និង​ចែកចាយ​ខិតប័ណ្ណ​ជាច្រើន​រយ​សន្លឹក ដែលមាន​ខ្លឹមសារ​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់អាវុធ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល។

កាលពី​ថ្ងៃទី១៧សីហា តុលាការ​បាន​ចោទប្រកាន់ និង​បញ្ជូន​យុវជន​ទាំង​៤​នាក់ ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ តាមច្បាប់​ព្រហ្មទណ្ឌ​មាត្រា​៤៩៤ និង​មាត្រា​៤៩។ ជា​បទចោទប្រកាន់​ដែល​ត្រូវ​ផ្តន្ទាទោស ដាក់ពន្ធនាគារ​ពី ៦ ខែ ទៅ​២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១លាន​រៀល ទៅ​៤​លាន​រៀល៕

tags: កម្ពុជា - សង្គម
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII