ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 20, 2013

ចៅហ្វាយក្រុង ដូនកែវ អ៊ូច ភា រងការរិះគន់ថា អសមត្ថភាព ទុកឲ្យទឹកស្អុយ ហូរកណ្ដាលក្រុង

តាកែវ៖ ក្រុមប្រជាពលរដ្ឋរស់នៅក្នុងក្រុងដូនកែវ ជាពិសេសអ្នករស់នៅក្នុងសង្កាត់រកាក្នុង ម្ដុំវិមានឯករាជ្យ បាននាំ គ្នារិះគន់យ៉ាងចាស់ដៃលើអភិបាលក្រុងដូនកែវ លោក អ៊ូច ភា កូនប្រសារលោកអភិបាលខេត្តតាកែវ ស្រី បេន ថា ជាមន្រ្តីអសមត្ថភាព បណ្តែតបណ្ដោយឲ្យទឹកស្អុយហូរចេញពីលូ កាត់តាមចញ្ចើមផ្លូវកណ្ដាលក្រុង ជះក្លិនស្អុយជា ទីបំផុត។

ស្រ្តីម្នាក់ឈ្មោះ ដា មានមុខរបបលក់ទឹកក្រឡុកនៅតាមចិញ្ចើមផ្លូវជិតវិមានឯករាជ្យ បានប្រាប់ទាំងខឹងសម្បាថា ទឹកស្អុយហូរចេញពីលូនេះ
ហូរយូរថ្ងៃហើយមិនឃើញមានមន្រ្តីក្រុងដូនកែវណាម្នាក់ ចុះមកមើលនោះទេ ធ្វើដូចជា មិនមានរឿងអ្វីកើតឡើងអីចឹង បើទោះបីប្រជាពលរដ្ឋក្ដៅក្រហាយរឿងទឹកសម្អុយនេះ យ៉ាងណាក្តី។
អ្នកស្រីសង្កត់ធ្ងន់ថា «មន្រ្តីក្រុងដូនកែវ ជាពិសេសលោកចៅហ្វាយក្រុង អ៊ូច ភា ប្រហែលជាមានបញ្ហាដួងនេត្រា ហើយ បានជាមើលមិនឃើញទឹកស្អុយហូរកណ្ដាលក្រុង?»។
សម្រាប់អ្នកស្រី ដា រឿងកំប៉ិចកំប៉ុកនេះហើយ ដែលធ្វើឲ្យប្រជាជនមួយចំនួនកន្លងទៅ មានការថ្នាំងថ្នាក់ជាមួយ អាជ្ញាធ ហើយបាននាំគ្នាទៅបោះឆ្នោតឲ្យបក្សប្រឆាំង ជាហេតុធ្វើឲ្យខេត្តតាកែវគណបក្សប្រជាជនកម្ពុជាបាត់កៅអី សភាអស់ ២អាសនៈ។
ដោយឡែកបុរសម្នាក់ជាមន្រ្តីរាជការ ដែលបានមកទទួលទានអាហារថ្ងៃត្រង់នៅជិតវិមានឯករាជ្យ បានថ្លែងធ្វើដូច ជាងឿងឆ្ងល់ថា តើមន្រ្តីក្រុងដូនកែវ ពិតជារវល់ណាស់មែនទេ បានជាមិនមកស្ដារលូកុំឲ្យហូរលើចិញ្ចើមផ្លូវ កណ្ដាលក្រុង ដែលជាហេតុធ្វើឲ្យជះក្លិនស្អុយបែបនេះទៅវិញ?
បើតាមមន្រ្តីរាជការរូបនេះ ស្ថានភាពទឹកស្អុយហូរកណ្ដាលក្រុងបែបនេះ វាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យមុខមាត់ក្រុងដូនកែវថែមទៀតផង ជាពិសេសលោកអភិបាលក្រុងដូនកែវ អ៊ូច ភា ត្រូវតែទទួលខុសត្រូវមុនគេ ចំពោះបញ្ហាទឹកស្អុយនេះ ព្រោះលោកជាចៅហ្វាយក្រុង ដែលរាជរដ្ឋាភិបាលតែងតាំងឲ្យមកបម្រើរាស្រ្តមិនមែន តែងតាំងមកឲ្យរាស្រ្តស្អប់នោះទេ។ បើលោកអភិបាលក្រុងមិនអាចធ្វើ ការបម្រើរាស្រ្តបាន គួរលាលែងពីតំណែងទៅធ្វើជាគ្រូបង្រៀនដូចមុនទៅ។
ពាក់ព័ន្ធការរិះគន់នេះ ដើមអម្ពិលមិនអាចសុំការអត្ថាធិប្បាយពីលោក អ៊ូច ភា អភិបាលក្រុងដូនកែវ បានទេ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣៕

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII