ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 20, 2013

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២០​ ខែសីហា​កើតឡើង​១១​លើក​ស្លាប់​០៤​នាក់​របួសធ្ងន់​ស្រាល​១៩​នាក់​

T-08-21-13-g-fullភ្នំពេញ ៖ កាល​ពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៣​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង​នៅ​ទូទាំង​ប្រទេស ១១​លើក (​យប់ ០៥​លើក​) បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ០៤​នាក់​(​ស្រី ម្នាក់​) និង​ទទួលរង​របួសស្រាល ០៩​នាក់​(​ស្រី​០៣​នាក់​) របួសធ្ងន់ ១០​នាក់ (​ស្រី ០៣​នាក់​) នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​នាយកដ្ឋាន​សណ្ដាប់​ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។

របាយការណ៍ ​ខាងលើ​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ទាំង​១១​លើក បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៨​គ្រឿង ក្នុង​នោះ​ម៉ូតូ ១២​គ្រឿង រថយន្ត​ធុន​ធំ ០១​គ្រឿង រថយន្ត​ធុន​តូច ០៤​គ្រឿង យាន​ផ្សេងៗ ០១​គ្រឿង និង​ថ្មើរជើង ម្នាក់។
យោង​តាម ​ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​ស​ណ្តាប់​ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរ គឺ​បណ្ដាល​មក​ពី​ល្បឿន ០៦​លើក មិន​គោរព​សិទ្ធិ ០២​លើក ស្រវឹង ០២​លើក កត្តា​ផ្លូវ ០១​លើក ក្នុង​នោះ​ជិះ​ម៉ូតូ​គ្រោះថ្នាក់​មិន​ពាក់មួក ១០ នាក់ (​យប់ ០៣​នាក់ )៕
រ៉ា​វុ​ទ្ធ
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII