ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 20, 2013

២​នាក់​ប្ដី​ប្រពន្ធ​ប្រើ​ស្ទីល​បោក​ថ្មី​ជួល​រថយន្ដ​ទំនើបៗ​​រាប់រយ​គ្រឿង​ទៅ​លក់​និង​បញ្ចាំ​រួច​បិទទ្វារ​ផ្ទះ​រត់​បាត់​

ភ្នំពេញ​ ៖​ មានរឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​មិន​ ធ្លាប់​ជួប​ប្រទះ​និង​ប៉ះ​ទៅ​លើ​បញ្ហា​នេះ​ ដែល​ករណី​នោះ​ បុរស​ ស្ដ្រី​២​នាក់​ប្ដី​ប្រពន្ធ​ វ័យក្មេង​បាន​រៀបចំ​គម្រោង​យ៉ាង​ល្អិត​ល្អន់ ​រួច​ប្រើ​ស្ទីល​បោក​ថ្មី​ដើរ​ជួល​រថយន្ដ​ គ្រប់​ប្រភេទ​រាប់រយ​គ្រឿង​ពី​ជន​រង​គ្រោះ​ មិន​តិច​ជាង​១០០​នាក់​យក​ទៅ​លក់​និង​ បញ្ចាំ​ហើយ​ទីបំផុត​អ្នក​ទាំង​២​បាន​បញ្ចាំ​ ផ្ទះ​ដែល​ខ្លួន​កំពុង​រស់នៅ​រួច​វេច​បង្វេច​រត់​ បាត់​ពី​លំនៅ​ឋាន​ធ្វើ​ឱ្យ​ម្ចាស់​រថយន្ដ​ជា​ ជន​រង​គ្រោះ​នាំ​គ្នា​ឆ្លេឆ្លា​ព្រលឹង​ចុង​សក់​ គ្រប់ៗ​គ្នា​ ដោយសារ​តែ​រថយន្ដ​របស់​ ពួក​គាត់​ត្រូវ​បាន​ជន​ពីរ​នាក់​ប្ដី​ប្រពន្ធ​បោក​ យក​ទៅ​លក់​និង​បញ្ចាំ​អស់​ ។​
img_1503
​ករណី​ខាងលើ​នេះ​បាន​ភ្ញាក់ផ្អើល​ឡើង​ នៅ​ក្នុង​ឃុំ​អរិយ​ក្សត្រ​ ស្រុក​ល្វាឯម​ ខេត្ដ​ កណ្ដាល​រួច​បន្ដ​ទៅ​
កាន់​កន្លែង​ផ្សេងៗ​ ទៀត​ជា​ច្រើន​ ជា​ពិសេស​នៅ​រាជធានី​ ភ្នំពេញ​ដែល​ធ្វើ​ឱ្យ​សមត្ថកិច្ច​ឈឺក្បាល​ វិលមុខ​លើ​ករណី​ដែល​មិនសូវ​ធ្លាប់​ មាន​មួយ​នេះ​ ។​
​ក្នុង​ការ​ជួល​រថយន្ដ​ពី​ជន​រង​គ្រោះ​ស្ដ្រី​និង​ប្ដី​ចិត្ដសឿង​ពីរ​ នាក់​ខាងលើ​នេះ​បាន​ ប្រើ​ស្ទីល​ធ្វើ​កិច្ចសន្យា​លាយលក្ខណ៍​ អក្សរ​បាន​យ៉ាង​ល្អ​និង​ម៉ត់ចត់​ដែល​ធ្វើ​ឱ្យ​ ម្ចាស់​រថយន្ដ​មាន​ទំនុកចិត្ដ​យ៉ាង​ខ្លាំង​ ហើយដោយ​ចង់បាន​ការ​ស៊ី​ខ្ពស់​ផង​នោះ​ ធ្វើ​ឱ្យ​ខាត​ទាំង​ចុង​ទាំង​ដើម​ ។​
​ករណី​ស្ទីល​បោក​សម័យ​ថ្មី​ដែល​យក​ រថយន្ដ​រាប់រយ​គ្រឿង​ពី​ជន​រង​គ្រោះ​ សូ​ម្បី​តែ​កាត​គ្រី​ក៏​ប្រគល់​ទៅ​ឱ្យ​ពីរ​នាក់​ ប្ដី​ប្រពន្ធ​កំពូល​បោក​ថ្មី​នេះ​ លទ្ធផល​ចុង​ ក្រោយ​ជន​រង​គ្រោះជា​ម្ចាស់​រថយន្ដ​បាន​ នាំ​គ្នា​ទៅ​ដល់​លំនៅ​ឋាន​ពីរ​នាក់​ប្ដី​ប្រពន្ធ​ នោះ​ តែ​ឃើញ​ផ្ទះ​ចាក់សោ​រួច​សួរនាំ​ អ្នក​ជិត​ខាងគេ​ឆ្លើយ​ថា​ ផ្ទះ​នោះ​ដាក់​ បញ្ចាំ​ក្នុង​ធនាគារ​បាត់​ទៅ​ហើយ​ រួច​ដឹក​អីវ៉ាន់​ចេញ​អស់​ទៀត​ ទើប​ម្នាក់ៗ​ ភ្ញាក់ខ្លួន​គក់​ទ្រូង​ថា​ចាញ់បោក​គេ​ហើយ​ រួច​នាំ​គ្នា​ទូរស័ព្ទ​ខ្វាត់ខ្វែង​ដើម្បី​ចេញ​ដើរ​ រក​ តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ​វ័យក្មេង​នេះ​ មិន​ ដឹង​នៅ​ទីណា​ឡើយ​ ។​
​បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ បន្ទាប់​ពី​ដឹង​ថា​ចាញ់បោក​អ្នក​ជួល​រថ​ យន្ដ​យក​ទៅ​លក់​នោះ​ ទើប​គេ​ដឹង​ថា​ នៅ​ ព្រឹក​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០១៣​ម្ចាស់​  រថយន្ដ​ជា​ជន​រង​គ្រោះ​រាប់រយ​នាក់​មាន​ ខ្លះ​ជា​មន្ដ្រីរាជការ​ខ្លះ​មានមុខរ​បរជា​អ្នក​ រកស៊ី​រហូត​ដល់​ថ្នាក់ឧត្ដម​សេនីយ៍​ ក៏​ត្រូវ​ បាន​ចាញ់បោក​ផង​ដែរ​ ។​
​តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​ប្រាប់​ថា​ ពីរ​នាក់​ប្ដី​ប្រពន្ធ​វ័យក្មេង​ដែល​ប្រើ​ស្ទីល​ បោក​ថ្មី​មិន​ដែល​ជួប​នៅ​ក្នុង​សតវត្សរ៍​ថ្មី​ នេះ​ ១-​ឈ្មោះ​ កែវ​ ស្រី​និ​ត​ អាយុ​២៣​ឆ្នាំ​ ជា​ប្រពន្ធ​ និង​បុរស​ជា​ប្ដី​ឈ្មោះ​ អ៊ុយ​ សុ​ឃុន​ រស់នៅ​ផ្ទះ​លេខ​៦៥​ ក្រុម​ទី​១៤​ សង្កាត់​ ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ ហើយ​ អ្នក​ទាំង​២​បាន​ដើរតួ​នាទី​ជា​ម្ចាស់​ក្រុមហ៊ុន​ ឈ្មោះ​GMTG​ GROUP​មាន​បណ្ដាញ​ នៅ​ក្រៅប្រទេស​ដែល​ធ្វើ​ឱ្យ​ម្ចាស់​រថយន្ដ​ ជឿជាក់​រហូត​ដល់​អស់ទ្រព្យ​ពី​ខ្លួន​ហើយ​ ក្រុមហ៊ុន​នេះ​ទៀត​សោត​ គ្មាន​ចុះបញ្ជី​ នៅ​ក្រសួងពាណិជ្ជកម្ម​នោះ​ទេ​ ។​
​បើ​តាម​ជន​រង​គ្រោះជា​ម្ចាស់​រថយន្ដ​បានឱ្យ​ដឹង​ថា​ ពួក​គាត់​ម្នាក់ៗ​ហួសចិត្ដ​មិន​គួរ​ណា​ចាញ់បោក​ក្មេង​បែប​នេះ​សោះ​ មាន​អ្នកខ្លះ​អស់​រថយន្ដ​៣​គ្រឿង​ ខ្លះ​២​គ្រឿង​រហូត​ដល់​១០​គ្រឿង​តាម​គ្រប់​ស៊េរី​ រថយន្ដ​ទៀត​ផង​ ។​
​ទីតាំង​ដែល​គេ​ដឹង​ថា​ពីរ​នាក់​ប្ដី​ប្រពន្ធ​យក​រថយន្ដ​ទៅ​ដាក់បញ្ចាំ​ នោះ​ ពេល​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ​ត្រួតពិនិត្យ​គឺ​ នៅ​ក្នុង​ដី​ឡូត៍​របស់​ក្រុមហ៊ុន​7NG​ស្ថិត​ នៅ​ក្នុងភូមិ​-​ឃុំ​អរិយ​ក្សត្រ​ ស្រុក​ល្វាឯម​ ខេត្ដកណ្ដាល​ ទីតាំង​លក់​រថយន្ដ​មួយ​ ចំនួន​ទៀត​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ដ​ មួយ​ចំនួន​ ។​
​នៅ​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០១៣​ជន​រង​គ្រោះ​រាប់​សិប​នាក់​ដោយ​ម្នាក់ៗ​បាន​ ស្វះស្វែង​តាម​រក​រថយន្ដ​របស់​ខ្លួន​នៅ​ តាម​ទីតាំង​នានា​ដែល​គេ​រក្សា​ទុក​នោះ​ ។​ ដោយឡែក​នៅ​រសៀល​ម៉ោង​១​និង​៤០​នាទី​ថ្ងៃ​ដដែល​ ម្ចាស់​រថយន្ដ​ប្រមាណ​ ជា​៦០​ទៅ​៧០​នាក់​បាន​នាំ​គ្នា​មក​ប្រមូល​ ផ្ដុំ​នៅ​មុខ​ទីតាំង​ដី​ឡូត៍​ដ៏​ធំ​ស្កឹមស្កៃ​របស់​ ក្រុមហ៊ុន​លី​ហួរ​ ស្ថិត​នៅ​តាម​បណ្ដោយ​ ផ្លូវ​លេខ​៥៩៨​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ ឫស្សី​កែវ​ក្នុង​គោលបំណង​សុំ​ឱ្យ​ម្ចាស់​ទី​ តាំង​ចូល​មើល​រថយន្ដ​តើ​រថយន្ដ​របស់​ គេ​មាន​រក្សា​ទុក​នៅ​ទីនោះ​ដែរ​ឬ​ យ៉ាង​ ណា​?​ ប៉ុន្ដែ​សកម្មភាព​នេះ​ត្រូវ​បាន​សមត្ថ​ កិច្ច​នៅ​ទីនោះ​ក្រោម​បញ្ជា​របស់​អ្នក​ គ្រប់គ្រង​មិន​អនុញ្ញាត​ឱ្យ​ជន​រង​គ្រោះជា​ ម្ចាស់​រថយន្ដ​ចូល​ទៅ​ខាងក្នុង​ទាំង​ហ្វូង​ ពិនិត្យ​មើល​តាម​សម្រួល​នោះ​ឡើយ​ ព្រោះ​តំបន់​ដី​ឡូត៍​នេះ​មានការ​យាមកាម​ យ៉ាង​តឹងរ៉ឹង​ណាស់​ ៕

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII