ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Sunday, August 25, 2013

គ្រោះទឹកជំនន់​នៅ​ប្រទេស​ចិន​អ្នកស្លាប់​កើន​ដល់ ៧៦​នាក់ និង​៨៨​នាក់​ផ្សេងទៀត​កំពុង​បន្ត​បាត់​ខ្លួន

​គ្រោះទឹកជំនន់​នៅ​ប្រទេស​ចិន​អ្នកស្លាប់​កើន​ដល់ ៧៦​នាក់ និង​៨៨​នាក់​ផ្សេងទៀត​កំពុង​បន្ត​បាត់​ខ្លួន
​ប្រទេស​ចិន ៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ បាន​រាយការណ៍​ថា ក្រុមមន្ត្រី​ប្រចាំ ទីក្រុង​ភាគ​ឦសាន នៃ​ប្រទេស​ចិន បានរៀបចំ​បង្កើត​សេវា សង្គ្រោះបន្ទាន់ សម្រាប់​ជនរងគ្រោះ ព្រមទាំង​
ប្រារព្ធ ពិធី​កាន់ទុក្ខ ដល់​ប្រជាជន​ទាំងអស់ ដែល​បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​ទឹកជំនន់ យ៉ាង​អាក្រក់ ស្រដៀង​ស៊ូណាមិ នាំ​ឲ្យ​ចំនួន​អ្នកស្លាប់​កើនឡើង ចាប់ពី ១៣​នាក់ ទៅដល់ ៧៦​នាក់ តែ​ក្នុង​រយះពេល​ដ៏​ខ្លី​។ ​ចំនួន​មនុស្ស​ ស្លាប់​រហូតដល់ ៧៦​នាក់ គឺជា​ចំនួន​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ ស្រប​ពេលដែល មនុស្ស ៨៨​នាក់​ផ្សេងទៀត កំពុង​បន្ត​បាត់​ខ្លួន នៅឡើយ​។ សារព័ត៌មាន​ស៊ីន​ហួរ​បាន ផ្សព្វផ្សាយ ថា គ្រោះទឹកជំនន់​វាយប្រហារ​នៅ​តំបន់ ភាគ​ឦសាន ជា​គ្រោះទឹកជំនន់​ទ្រង់ទ្រាយ ធំ​បំផុត​មិន​ធ្លាប់មាន​ជាច្រើន​ទសវត្ស កន្លងមក​។ តំបន់​ដែល​រង​ផលប៉ះពាល់​ខ្លាំង ជាងគេ​បំផុត គឺ​នៅក្នុង​ខេត្ដ Liaoning ដែល​ខ្យល់ព្យុះ​បក់បោក​ឆ្លងកាត់​នៅ​ថ្ងៃទី ១៥ រហូតដល់​១៧​សីហា ធ្វើឱ្យ​ទឹក​តាម ដង​ទន្លេ​នានា​លិច​ហៀរ​ច្រាំង ។​​កម្លាំង ទាហាន​ប្រមាណ​ជាង​៣.០០០​នាក់​បាន បញ្ជូនទៅ​ជួយ​ប្រជាពលរដ្ឋ​ទប់ស្កាត់​នឹង គ្រោះធម្មជាតិ​នោះ ។ គួរបញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃទី​២៤ ខែសីហា នេះ​អាជ្ញាធរ ភូមិសាស្ត្រ​របស់​ចិន បានចេញ​សេចក្តី​ព្រមាន មួយ​ទាក់ទង​ទៅនឹង ព្យុះភ្លៀង​បន្ថែមទៀត ដែល​នឹង​អាច​វាយប្រហារ ក្នុង​តំបន់​ភាគ​ត្បូង​ប្រទេស រហូត ដល់​ព្រឹក​ថ្ងៃទី​២៥ ខែសីហា​។ ខេត្ត​ដែល​នឹងត្រូវ​ទទួល រងគ្រោះ​នោះ​មានដូចជា យូ​ណាន​, តំបន់​ស្វយ័ត​ហ្គ័​ង​ស៊ី​ហ្សួ​ង​, និង តំបន់​មួយចំនួនទៀត របស់​ខេត្ត ជាង​ស៊ូ ដែល​កម្រិត​ទឹកភ្លៀង ត្រូវបាន​គេ​ព្យាករណ៍​ថា នឹងមាន​រហូត​ទៅដល់ ៣០០​មី​លី​ម៉ែត្រ​ឯណោះ​។​​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​កាលពី ថ្ងៃទី​១៩ សីហា បាន​បង្កើន​ការប្រកាសអាសន្ន ដល់​កម្រិត​ទី​៣ ចំពោះ​ស្ថានភាព​ទឹកជំនន់ ដែល​កើតឡើង​នៅ​ខេត្ដ Liaoning ។ គ្រាន់តែ​នៅក្នុង​ខេត្ដ​នេះ​មាន​ពលរដ្ឋ​រហូត ដល់ ៧៦​នាក់​ស្លាប់​និង​ជាង ៨០​នាក់​បាត់​ខ្លួន ។ ក្នុងពេល​ជាមួយគ្នានេះ តំបន់​ភាគ ខាងត្បូង​ប្រទេស​ចិន​ដែល​រង​ការ​វាយ ប្រហារ​ដោយ​ខ្យល់ព្យុះ Utor បង្កឱ្យមាន គ្រោះទឹកជំនន់ និង​បាក់​ដី​ផងដែរ សម្លាប់​មនុស្ស​១០​នាក់ ៕
 628x471
ប្រភពពីwww.techno2day.biz
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII