ប្រទេសចិន ៖ ជាធម្មតាមនុស្សទូទៅកើតមក
គឺមានបេះដូងរបស់ពួកគេស្ថិតនៅផ្នែកទ្រូងខាងធ្វេង ។
ប៉ុន្តែសម្រាប់បុរសជនជាតិចិនម្នាក់នេះ
ពិតជាចម្លែកណាស់ដែលបេះដូងរបស់គាត់បែរជា
ស្ថិតនៅខុសទីតាំងធម្មតាបែបនេះទៅវិញនោះ
ហើយជាភ័ព្វសំណាងត្រូវបានវេជ្ជបណ្ឌិតផ្តល់ការវះកាត់ឲ្យប្រសើរឡើងវិញ
បន្ទាប់ពីបុរសចម្លែករូបនេះត្រូវបានផ្តល់អំណោចជាង ៣
ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។ ដំណើរការវះកាត់នេះត្រូវប្រើពេលវេលាជិត
១១ ម៉ោង ប៉ុន្តែជាលទ្ធផលបេះដូងរបស់គាត់
ត្រូវបានរំកិលត្រង់ឡើងលើដោយមិនផុតពីចុងដង្ហើម ។
យុវជន Huang Rongming អាយុ ២៤ ឆ្នាំ កើតមកជួបជីវិតអភ័ព្វ
ត្រូវបេះដូងលេចលយពីខាងក្រោម
ស្រទាប់ស្តើង នៃស្បែកពោះរបស់គាត់ ។
វេជ្ជបណ្ឌិតបានរំពឹងថា ជំងឺដ៏កម្រនេះ នឹងសម្លាប់គាត់
ខណៈក្រុមគ្រួសារក៏ក្រីក្រពុំមានលទ្ធភាពលៃលកប្រាក់កាសសម្រាប់ចំណាយ
ទៅលើប្រតិបត្តិការវះកាត់
ដើម្បីឲ្យជីវិតគាត់វិលមកលក្ខខណ្ឌប្រក្រតីវិញបាន ។ Huang
បានលាក់បាំងអការដ៏កម្ររបស់គាត់រយៈពេល ២៤ ឆ្នាំមកហើយ
ប៉ុន្តែជាចុងក្រោយគាត់ត្រូវបានជួយសង្គ្រោះជីវិតដោយសប្បុរសជន
បន្ទាប់ពីគ្រូពេទ្យម្នាក់បានបញ្ចុះបញ្ចូលឲ្យ Huang
ប្រាប់រឿងរ៉ាវរបស់គាត់ទៅប្រព័ន្ធផ្សាយព័ត៌មាន
ហើយឲ្យស្នើសុំសម្រាប់ការបរិច្ឆាគ ចំពោះការវះកាត់នេះ ។
រឿងនេះក៏បានលេចឮជាសាធារណៈ ហើយក្នុងរយៈពេល ៦ ថ្ងៃប៉ុណ្ណោះ
មានសប្បុរជនផ្តល់អំណោយប្រហែល ៩,៨០០ ដុល្លារអាមេរិក ។ បន្ទាប់ទៀត
មានសប្បុរសជនម្នាក់ដែលមិនប្រាប់ឈ្មោះរបស់គាត់ បានផ្តល់ឲ្យ Huang
នូវទឹកប្រាក់ ២៤,៥០០ ដុល្លារអាមេរិក សម្រាប់ថ្ងៃវះកាត់នេះ ។
ក្រុមវេជ្ជបណ្ឌិតបានធ្វើការវះកាត់ Huang យ៉ាងស្មុគ្រស្មាញ
និងជោគជ័យ នៅក្នុងខែមេសា ។ Huang បានប្រាប់ China Daily ថា
“វាពិតជាសុបិន្តមួយក្លាយជាការពិតមែន! ។
ខ្ញុំនឹងមានជីវិតធម្មតាដូចអ្នកដទៃវិញហើយ!” ។
សូមបញ្ជាក់ថា បញ្ហាបេះដូងស្ថិតនៅខុសទីតាំងតាំងពីកំណើតរបស់ Huang
គឺជាលក្ខខណ្ឌដ៏កម្រមួយ ដែលបានកើតឡើងមកលើទារកពីចន្លោះ ៥ ទៅ ៨
នាក់ប៉ុណ្ណោះ ក្នុង ១ លានកំណើត។ លោក Dong Niaguo
ប្រធានផ្នែកវះកាត់ជំងឺបេះដូង នៅមន្ទីរពេទ្យមិត្តភាព Wuhan
បាននិយាយថា “វាគឺអព្ភូតហេតុដ៏អស្ចារ្យ ដែលគាត់នៅតែមានជីវិត” ។
ក្រុមគ្រូពេទ្យវះកាត់ ត្រូវរំកិលបេះដូងរបស់ Huang
ឡើងចូលទៅក្នុងទ្រូងរបស់គាត់ ហើយស្រោបវាក្នុងសំបកប្លាស្ទីក ។
Huang បានចែករំលែកថាៈ
“ខ្ញុំបានលង់ស្នេហ៍ទៅលើនារីម្នាក់ខ្លាំងណាស់ ប៉ុន្តែ
វាបានបញ្ចប់ទៅវិញ ដោយសារតែគ្រួសាររបស់ខ្ញុំ គិតថា វាគឺខុសឆ្គង
ដែលចែករំលែកស្នេហារ៉ូម៉ែនទិច 'គ្មានអនាគត'
ទៅស្ត្រីវ័យក្មេងម្នាក់បែបនេះ ហើយណាមួយទៀត បើនាងដឹងថា
យើងស្ថិតក្នុងលក្ខខណ្ឌបែបនេះ តើនាងនឹងមានអារម្មណ៍បែបណាទៅ!” ។
បន្ទាប់ពីពោះត្រូវសំបែត, មុខងារបេះដូងក៏ដំណើរការល្អឡើងវិញ
ហើយសុខភាពក៏ធម្មតា ជាទីបញ្ចប់ Huang
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត
ចំពោះសណ្តានចិត្តដ៏ល្អរកគ្មានរបស់បងប្អូនសប្បុរសជនទាំងអស់
ដែលបានជួយឲ្យជីវិតរបស់គាត់ បានត្រលប់មកស្ថានភាពធម្មតាវិញ ៕




