ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 27, 2013

សូនី​ត្រៀម​ចេញ​កាណុង​កាម៉េរ៉ា​២​ស៊េរី សម្រាប់​ទូរស័ព្ទ​ទំនើប

Published on Thu 15 Aug, 2013
ក្រុមហ៊ុនសូនី (Sony) នឹងចេញកាណុង (lenses) កាមេរ៉ាថ្មីសម្រាប់ភ្ជាប់ជាមួយ នឹងទូរស័ព្ទដៃវ៉ៃឆ្លាតយ៉ាង​អស្ចារ្យ​ក្នុងពេល​ឆាប់ៗ ប៉ុន្តែទទឹមនឹងរងចាំមើលយ៉ាងអន្ទះសារពីសំណាក់អ្នកប្រើប្រាស់នោះ ក៏មានការលេចធ្លាយ​នូវរូបភាពរបស់ពួកវា​មកមុន នៅលើគេហរទំព័រមួយ។ កាណុងទាំង២ស៊េរីនោះ មានឈ្មោះថា «ឌីអេសស៊ី ឃ្យូអ៊ិច១០» (DSC-QX10) និង «ឌីអេសស៊ី ឃ្យូអ៊ិច១០០» (DSC-QX100) ដែលវាអាចចាប់យករូបភាពកាន់តែច្បាស់ថែមទៀត នៅលើទូរស័ព្ទដៃ។

កាណុងចាប់រូបរបស់សូនី ដែលបំពាក់លើទូរស័ព្ទដៃ អ៊េចស្បេរីយ៉ា។ (រូបថត sonyalpharumors.com)
ការរចនារបស់វា ត្រូវបានរចនាឡើងស្រដៀងទៅនឹងកាមេរ៉ា រីកូ ជីអ៊ិចអរ (Ricoh GXR) ដែរ
ប៉ុន្តែទោះជាយ៉ាងណា ពួកគេ​ប្រើប្រាស់បានតែនៅលើទូរស័ព្ទដៃវ៉ៃឆ្លាតស៊េរីទំនើបៗតែប៉ុណ្ណោះ។ «ឃ្យូអ៊ិច១០» និង «ឃ្យូអ៊ិច១០០» នឹងត្រូវប្រើប្រាស់​ដោយភ្ជាប់ជាមួយទូរស័ព្ទដៃវ៉ៃឆ្លាត ហើយវាភ្ជាប់ទំនាក់ទំនងគ្នា (connectivity) ដោយប្រព័ន្ធគ្មានខ្សែ «វ៉ាយហ្វៃ» (WiFi) ឬ «អ៊ិនអេហ្វស៊ី» (NFC)។
ខណៈដែលឃើញមានលេចធ្លាយរូបភាពមក ជាជំហ៊ានដំបូងនេះ កាណុងទាំង២ស៊េរីនេះអាចប្រើប្រាស់បាន ដោយភ្ជាប់​នៅលើទូរស័ព្ទដៃវ៉ៃឆ្លាតស៊េរី «សូនី អ៊ិចផឺរៀ» (Sony Xperia)។ ប៉ុន្តែក៏មានពាក្យចរចាមអារ៉ាមផងដែរថា ពួកវាអាចនឹង​ប្រើប្រាស់បានទាំងនៅលើឧបករណ៏ ប្រព័ន្ធប្រតិបត្តិការណ៏ អេនដ្រយ (Android) និងឧបករណ៏ប្រព័ន្ធប្រតិបត្តិការណ៏ អាយអូអេស (iOS) របស់ក្រុមហ៊ុនអ័បផល (Apple) ផងដែរ។
«ឃ្យូអ៊ិច១០» នឹងអាចស្សូមបាន ១០តង់ ខណៈដែលវាមានកំរិតស្សូមពី ៤.៤៥មីលីម៉ែត្រ រហូតដល់ ៤៤.៥មីលីម៉ែត្រ និង​មានទំហំកាមេរ៉ា ១៨ម៉េហ្គាភិចស្យែល។ រីឯ «ឃ្យូអ៊ិច១០០»វិញ មានកាមេរ៉ា ទំហំ២០ម៉េហ្គាភិចស្យែល និងមាន​កែវ​របស់កាណុង (sensor) ទំហំ១អ៊ីញ។
គុណសម្បត្តិរបស់កាណុងទាំង២ស៊េរីនេះ វាអាចចាប់រូបភាពបានយ៉ាងច្បាស់ល្អ ជាងកាណុងផ្ទាល់របស់ទូរស័ព្ទដៃ។ ជា​ពិសេសវា អាចចាប់យករូបភាព ដែលមានរយះចំងាយឆ្ងាយៗ ដោយធ្វើការស្សូម (zoom) បានយ៉ាងច្បាស់ល្អ ដូចទៅនឹង​ពពួកកាមេរ៉ាអាជីព (Camera Professional) យ៉ាងដូច្នោះដែរ។
ទោះបីជាយ៉ាងណា ក្រុមហ៊ុនសូនីពុំទាន់ប្រកាសចេញជាផ្លូវការនៅឡើយទេ។ ប៉ុន្តែពួកគេមានគម្រោងនឹង​ប្រកាសជា​ផ្លូវ​ការនៅក្នុងព្រឹត្តិការណ៏ អាយអេហ្វអេ (Sony’s IFA) នៅខែក្រោយជាមួយនឹងផលិតផលថ្មីៗមួយចំនួនទៀត។
មនោរម្យព័ងអាំងហ្វូ នឹងលើកយកមកបង្ហាញជូនបន្ថែមទៀត នៅពេលដែលពួកគេត្រូវបានប្រកាសជាផ្លូវការ៕
សូមទស្សនារូបភាពបន្ថែម៖


----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII