បន្ទាប់ពី
Nokia ជោគជ័យលើ Smartphone
កំពូលខ្លាំងខាងកាមេរ៉ារហូតគេដាក់រហស្សនាមឱ្យថា ជាកាមេរ៉ាយក្ស
Lumia 1020 រួចមក ឥឡូវមានព័ត៌មានក្ដៅៗទៀតហើយថា
ក្រុមហ៊ុនទូរសព្ទហ្វាំងឡង់នេះ
មានគម្រោងចេញទាយាទថ្មីមួយម៉ូដែលទៀតមានឈ្មោះថា Lumia 1520។

Lumia 1520 ត្រូវគេរំពឹងថា
នឹងមានអេក្រង់ touchscreen ទំហំ ៦អ៊ីញ។ យោងតាមរបាយការណ៍ចុង
ក្រោយនេះ បានឱ្យដឹងថា Smartphone ថ្មីនេះនឹងមានលេខកូដ Bandit ឈ្មោះពេញថា Lumia 1520។
ទោះជាយ៉ាងណាក្រុមហ៊ុន Nokia
ពុំបានអះអាងយ៉ាងណានៅឡើយទេ
ចំណែកលក្ខណៈសម្បត្តិលម្អិតក៏នៅពុំទាន់លាតត្រដាងនៅឡើយដែរ។
តែបើយោងតាមចចាមអារ៉ាមកន្លងទៅ បានលើកឡើងថា
ក្រុមហ៊ុនគ្រោងធ្វើព្រឹត្តិការណ៍មួយនៅចុងខែកញ្ញាខាងមុខ
ដែលគេរំពឹងថា វត្តមានផ្លូវការ Smartphone Lumia 1520
ក៏នឹងសម្ពោធពេលនោះដែរ។
ចុចត្រង់នេះ ដើម្បីតាមដានព័ត៌មានជុំវិញ Nokia …
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ softpedia
ប្រភព & រូបភាព៖ softpedia
