ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, August 21, 2013

ក្រុម​ស្ទាវ​កាង​នៅ​ក្លឹប​បាសាក់​ប៉ាឡេស​ស្ទាក់​វាយ​អ្នក​ដំណើរ​របួស​២​នាក់​

rith-21-08-13-c-fullកណ្ដាល​ ​៖​ ​ស្ទាវ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៦​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី ​បាន​បង្ក​ការ​វាយតប់​គ្នា​នៅ​ក្លឹប​បាសាក់​ប៉ា​ឡេស​ រួច​ចេញ​មក​ក្រៅ​ស្ទាក់​វាយ​អ្នកដំណើរ​២​នាក់​បណ្ដាល​អោយ​របួស​ធ្ងន់​។​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ ថ្ងៃ​ទី​២០ ​ខែ​សីហា ​ឆ្នាំ​២០១៣ ​ត្រង់​ចំណុច​មុខ​កា​រ៉ា​ស់​សាំង​តូ​តា​ល់​ ភូមិ​ដើម​គរ​ សង្កាត់​ដើម​មៀន​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​។​
លោក​ វ៉ា វង់​ហេង ​អនុ​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ក្រុង​តាខ្មៅ​បាន​អោយ​ដឹង​ថា​ យុវជន​ត្រូវ​បាន​ឃាត់​ខ្លួន​ឈ្មោះ​ ប៉ុច វិសាល អាយុ​១៩​ឆ្នាំ ​មុខរបរ​លេង​ភ្លេង​ចិន​ ស្នាក់​នៅ​ក្នុង​វិហារ​ចិន​ភូមិ​ដើម​មៀន​ សង្កាត់​ដើម​មៀន​ ក្រុង​តាខ្មៅ​។​
​ជន ​រងគ្រោះ​មាន​២​នាក់​គឺ​ម្នាក់​ឈ្មោះ​ ទេព សុធា​រិ​ទ្ធ ​ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ ​មុខ​របរ​សិស្ស​ មាន​ទី​លំនៅ​ភូមិ​ដើម​គរ ​សង្កាត់​ដើម​មៀន​ ក្រុង​តាខ្មៅ​ ម្នាក់​ទៀត​ឈ្មោះ​ មឿ​ន សុ​បញ្ញា​ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​ដើម​គរ​ដែល​មាន​មុខរ​បរ​បុគ្គលិក​ណា​ហ្គា​វើ​ល​។​
​លោក ​ វ៉ា ​វង់​ហេង​ ​បាន​បន្ដ​ថា​ ជន​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​ចេញ​ពី​ភ្នំពេញ​មក​តាខ្មៅ​ ហើយ​ក៏​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ចេញ​ពី​រាំ​នៅ​ក្លឹប​បាសាក់​ប៉ា​ឡេស​ស្ទាក់ ​វាយ​នៅ​ត្រង់​ចំណុច​មុខ​កា​រ៉ា​ស់​សាំង​តូ​តា​ល់​(​ចំណុច​ព្រះ​នរាយ​)​។ ​ក្រោយ​ពី​ធ្វើ​សកម្មភាព​ហើយ​ក្រុម​ជន​បង្ក​បាន​បំបែក​គ្នា​រត់​គេច​ខ្លួន​ ដោយ​ឡែក​ជន​សង្ស័យ​ឈ្មោះ​ ប៉ុច ​វិសាល​ បាន​រត់​ចូល​ទៅ​ក្នុង​ក្លឹប​បាសាក់​ប៉ា​ឡេស​ ត្រូវ​កង​សន្តិសុខ​ស្គាល់​ក៏​សហការ​មួយ​នគរបាល​តាខ្មៅ​ធ្វើការ​ឃាត់​ខ្លួន​ តែ​ម្ដង​។​
​សាក្សី ​បាន​និយាយ​ថា​ នៅ​ម៉ោង​ប្រហែលជា​២​រំលង​អា​ធ្រា​ត្រ​មានការ​ឈ្លោះ​ប្រកែក​និង​វាយ​តប់​គ្នា ​នៅក្នុង​ក្លឹប​បាសាក់​ប៉ា​ឡេស​ដោយ​ពួក​ក្មេងស្ទាវ​២​ក្រុម មូលហេតុ​រាំ​កាច់​កុង​គ្នា​បន្ទាប់មក​ពួកគេ​បាន​ចេញ​ពី​ក្លឹប​វាយតប់​គ្នា​ នៅ​ខាង​មុខ​ម្ដងទៀត ហើយក៏​ឃើញ​រត់​ប្រសេចប្រសាច​មក​ផ្លូវជាតិ​បាត់​ខ្លួន​អស់​ទៅ​។​
​លុះ ​ប្រហែលជា​២០​នាទី​ក្រោយមក​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្កុប​ពី​ជិះ​គ្នា​២​ នាក់​មកពី​ភ្នំពេញ​ដល់​ត្រង់​មុខ​កា​រ៉ា​ស់​សាំង​តូ​តា​ល់​ក៏​ស្រាប់​តែ​មាន ​ក្មេង​ស្ទាវ​មួយ​ក្រុម​ស្ទាក់​ផ្លូវ​ហើយ​ធ្វើ​សកម្មភាព​ មាន​ដុំ​ថ្ម​ ដំបង ​និង​ដាវ​ស៊ាំ​ម៉ូ​រ៉ៃ​កាប់​វាយ​ទៅ​លើ​អ្នក​ជិះ​ម៉ូតូ​២​នាក់​នោះ​បណ្ដាល​ អោយ​របួស​ជា​ទំងន់​។ ​ក្រោយ​ពេល​ធ្វើ​សកម្មភាព​ហើយ​ពួក​គេ​បាន​គេច​ខ្លួន ​ខ្លះ​រត់​ទៅ​ចូល​ក្នុង​ក្លឹប​បាសាក់​ប៉ា​ឡេស​វិញ​ត្រូវ​បាន​សមត្ថកិច្ច​ ឃាត់​ខ្លួន​បាន​ម្នាក់​។ ​ជន​សង្ស័យ​ឈ្មោះ​ ប៉ុច វិសាល​ បាន​សារ​ភាព​ថា​ ខ្លួន​និង​បក្ខ​ពួក​ពិត​ជា​បាន​ស្ទាក់​វាយ​ជន​រងគ្រោះ​មែន​ ព្រោះ​ពួក​គេ​ទាំង​ពីរ​នាក់​បាន​មក​វាយ​ក្រុម​គេ​មុន​នៅ​មុខ​ក្លឹប​៕​
​មុន្នី​
កែ​ចុងក្រោយ​នៅ ថ្ងៃពុធ ទី21 សីហា ឆ្នាំ2013 ម៉ោង15:19
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII