ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, August 21, 2013

ថ្ងៃសែនក្បាលទឹក ឆេះផ្ទះពីរកន្លែង ទាំងព្រឹក

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣ ដែលជា ថ្ងៃបុណ្យសែនក្បាលទឹករបស់ជនជាតិចិន បានបង្កឲ្យមាន គ្រោះអគ្គិភ័យចំនួន២កន្លែងហើយ បណ្តាលមកពីភ្លើងទានធូបសែនកុងម៉ា តែមិនបានបង្កឲ្យមានការខូចខាតធ្ងន់ ធ្ងរនោះទេ ព្រោះត្រូវបានពន្លត់ទៅវិញទាន់ពេលវេលា។
ហេតុការណ៍ទី១ បានកើតឡើងនៅម៉ោង៩ព្រឹក នៅផ្ទះសំណាក់ ហេង ហេង
Photo by DAP-NEWSតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ការឆាបឆេះនេះ បណ្តាលមកពីម្ចាស់ផ្ទះដុត
ទៀនធូបសម្រាប់ សែនកុងម៉ា ក្នុងបន្ទប់ជាន់ទី១ ហើយចុះមកក្រោម។ លុះមួយសន្ទុះក្រោយមកទើបមាន ឲ្យអណ្តាតភ្លើងឆាបឆេះ ឡើងតែម្តង។
ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋាន និងនគរបាល ការិយាល័យពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ បានឲ្យរថយន្តពន្លត់អគ្គិ ភ័យចេញទៅអន្តរាគមន៍ភ្លាមៗផងដែរ ដោយសារភ្លើងទើបផ្តើមឆេះនោះ ម្ចាស់ផ្ទះសំណាក់បាញ់ពន្លត់ដោយខ្លួន ឯងអស់ទៅវិញទៅ។
មួយករណីទៀត បានកើតឡើងនៅម៉ោងប្រមាណជា ១០ និង៤៥នាទីថ្ងៃដដែល លើផ្ទះលក់ទូរស័ព្ទមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ ១៨២ ទល់មុខហាងលក់នំអប្សរា ក្នុងសង្កាត់ផ្សារអូរឬស្សីទី២ ខណ្ឌ៧មករា ដែល មូលហេតុក៏បណ្តាលមកពីការអុជធូបសែនកុងម៉ាដូចគ្នាដែរ។
ក្រោយកើតហេតុភ្លាមៗ ក្រុមកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ និងអាជ្ញាធរមូលដ្ឋាន ក៏បានចេញអន្តរាគមន៍ភ្លាមៗ ផងដែរ តែរហូតដល់ម៉ោង ១១ភ្លើងមិនទាន់រលត់នៅឡើយទេ៕

Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII