ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 27, 2013

អនុសាខា កាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ផ្ដល់អំណោយ ដល់ប្រជាពលរដ្ឋ ក្រីក្រចំនួន ៣៥គ្រួសារ

កោះកុង ៖ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣នេះ  អនុសាខាកាកបាទ ក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង បាននាំអំណោយ ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ចំនួន៣៥គ្រួសារ ស្ថិតនៅក្នុងសង្កាត់ទាំង៣ រួមមាន សង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ។ ការនាំអំណោយទៅចែកជូន ដល់ប្រជាពលរដ្ឋ ក្រីក្រទាំង៣៥គ្រួសារខាងលើនេះ ដឹកនាំដោយ លោក ធូ វិបុល អភិបាល ក្រុងខេមរភូមិន្ទ លោក ហាក់ ឡេង អនុប្រធាន អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ និងតំណាងចៅ សង្កាត់ទាំង៣ ព្រមទាំង សមាជិកសមាជិកា អនុសាខាកាក បាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ មួយចំនួនទៀតផង។
 Photo by DAP-NEWS
អំណោយ ដែលអនុសាខាកាកបាទ ក្រហមកម្ពុជា បាននាំជូនដល់ ប្រជាពលរដ្ឋក្រីក្រខាងលើនេះ
ទទួលបានក្នុងមា្នក់ៗ រួមមាន អង្ករចំនួន២០គីឡូក្រាម  មីម៉ាម៉ា ចំនួន២កេះតូច ទឹកត្រី ចំនួន៦ដប ទឹកស៊ីអ៊ីវ ចំនួន២ដប ប៊ីចេង ចំនួន១កញ្ចប់ និងថវិកា ចំនួន២ ម៉ឺនរៀល ជាថវិកាផ្ទាល់របស់ លោក ប៊ុន លើត អភិបាល ខេត្ដកោះកុង។
នៅក្នុងពិធីចែកអំណោយដល់ ប្រជាពលរដ្ឋក្រីក្រទាំង ៣៥គ្រួសារ នេះ លោក ហាក់ ឡេងបានមានប្រសាសន៍ថា អំណោយទាំងនេះ គឺជាសិល្បៈចែករំលែក របស់អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ បានមកពីសម្បុរសជននានា ដែលបានផ្ទល់ជូនអនុសាខាដើម្បីចែក ជូនបងប្អូន ជួបប្រទះនូវការខ្វះខាត នៅក្នុងជីវភាពគ្រួសារ ។
អនុសាខាកាកបាទ ក្រហមកម្ពុជា ក្រុងតែងយកចិត្ដទុកដាក់ ចំពោះប្រជាពលរដ្ឋយើងខ្លាំងណាស់ដោយមិនប្រកាន់ ពូជសាសន៍ ឬពណ៌សម្បុរ មិនប្រកាន់នូវ គណបក្សនយោបាយណាមួយឡើយ ។ ជាពិសេស មានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ជាប្រធានកាកបាទ ក្រហមកកម្ពុជា ដែលលោកតែងតែ យកចិត្ដទុកដាក់គ្រប់ ពេលវេលាទោះនៅ ទីណាក៏ដោយ ។
លោក ធូ វិបុល អភិបាលក្រុងខេមរភូមិន្ទ បានមានប្រសាសន៏ថា លោកព្រមទាំងសមាជិក សមាជិកា ទាំងអស់មាន សេចក្ដីត្រេកអរ ឥតឧបមាដែលបានមកចូលរួមក្នុង ពិធីចែកអំណោយ មនុស្សធម៌របស់ អនុសាខាកាកបាទ ក្រហមកម្ពុជាក្រុងខេមរភូមិន្ទ នាថ្ងៃនេះ។ អំណោយទាំងនេះគឺស្ថិតក្នុង មនោសញ្ចេនា និងមានឈាមជ័រជា មហាគ្រួសារខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ នេះឆ្លុះបញ្ចាំងឱ្យឃើញ អំពើទឹកចិត្ដ សណ្ដោសប្រណី និងគោលការ មនុស្សធម៌របស់ កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន យកចិត្ដទុកដាក់ និងនាំយកអំណោយទៅចែកជូន ប្រជាពលរដ្ឋគ្រប់ទីកន្លែង នៅពេលប្រជាពលរដ្ឋ ជួបប្រទះនូវទុក្ខលំបាកដោយប្រការណាមួយ ។
លោកបានបញ្ជាក់ថា លោកនិងខិតខំស្វែង រកអំណោយពីសប្បុរសជន មកទៀតដើម្បីចែកបងប្អូនយើង បន្ដទៀតមិនឱ្យបងប្អូនយើង ដាច់បាយស្លាប់ឡើយ ហើយមិនប្រកាន់និន្នាការ គណបក្សនយោបាយ ណាមួយឡើយ ឬប្រកាន់ពូជសាសន៍ឡើយ ។ ប្រជាពលរដ្ឋទាំង ៣៥ គ្រួសារបាន កោតសសើរ ថ្នាក់ដឹកនាំគ្រប់លំដាប់ថា្នក់ ដែលបានយកចិត្ដទុកដាក់ ទៅលើប្រជាពលរដ្ឋក្រីក្រ កំពុងជួបប្រទះនូវភាពកង្វះខាត នៅក្នុងជីវភាពគ្រួសារ ទោះបីមិនបានគ្រប់គ្រាន់ ក៏ដោយតែបានដោះស្រាយក្នុងជីវភាព គ្រួសារបានមួយគ្រាដែរ៕

Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII