តាមធម្មជាតិរបស់មនុស្ស ប្រុសតែងមានចំណង់ផ្លូវភេទច្រើនជាងមនុស្សស្រី ។ ប៉ុន្តែហេតុ ពេលខ្លះមាន ស្ត្រីមួយចំនួន បែជាអាចមានអារម្មណ៍នេះ ច្រើនជាងមនុស្សប្រុសទៅវិញ។ តើបណ្តាលមកពីមូលហេតុអ្វី?
ទាំងអស់នេះជារឿងដែលមនុស្សគ្រប់រូបគួយល់ដឹងឲ្យបានច្បាស់។ ខាងក្រោមនេះ គឺជាមូលហេតុ ដែលធ្វើអោយស្ត្រីចូលចិត្តអារម្មណ៍រួមភេទ ច្រើនជាងបុរស ៖

១. ធ្វើឱ្យគេមានក្តីសុខ៖ ក្នុងចំណោម ហេតុផលទាំងអស់ទាក់ទងនឹងសិច មានតែភាពស្រណុកសុខស្រួលទេ ដែលសំខាន់ជាងគេលើអ្វីៗទាំងអស់។ ការរួមភេទដ៏ត្រឹមត្រូវ គឺជាការបំពេញតម្រូវការផ្នែករូបកាយ នេះជារឿងធម្មតាទេសម្រាប់អ្នកធ្លាប់រួមភេទ។ សិចជាតម្រូវការសំខាន់បំផុត សម្រាប់មនុស្សម្នាក់ៗ។
២. ធ្វើឱ្យមានអារម្មណ៍ល្អ និងវិជ្ជមាន៖ ជាការពិត ការរួមរ័ក្សដ៏ត្រឹមត្រូវមានន័យថា អ្នកកំពុងរីករាយនឹងការរួមរ័ក្សដោយទទួលបានភាពស្រណុកសុខស្រួលរៀងៗ ខ្លួន។ វាធ្វើឱ្យស្ដ្រីមានអារម្មណ៍ល្អចំពោះខ្លួនឯង ថែមទាំងបន្ថែមការឱ្យតម្លៃចំពោះខ្លួនឯងទៀតផង។ លើសពីនេះសិចមានអានុភាពអាចព្យាបាលអាការរោគមួយចំនួនបានផងដែរ។ ការរួមរ័ក្សធ្វើឱ្យមានអារម្មណ៍វិជ្ជមាន និងធ្វើឱ្យកាន់តែមានទំនុកចិត្ដបន្ថែមទៀតសម្រាប់ស្ដ្រី។
៣. បង្កើតឱ្យមានភាពស្និទ្ធស្នាល៖ រាងកាយដែលក្ដៅរោលរាលខ្លាំង បញ្ចេញសារធាតុអ័រម៉ូន Oxytocin ដែលគេស្គាល់ថា ជាអ័រម៉ូនបញ្ចេញមកក្នុងរួមកាយ តាមរយៈការរួមរ័ក្ស។ ការរួមភេទជាគ្រឿងផ្សំដ៏សំខាន់ សម្រាប់ធ្វើឱ្យទំនាក់ទំនងស្នេហា មានភាពជាប់លាប់ ហើយវាក៏ជួយធ្វើឱ្យដៃគូស្នេហា អាចរក្សាបានទំនាក់ទំនងនឹងគ្នា រឹងមាំទៀតផង។ ហេតុដូច្នេះ គេអាចនិយាយបានថា ស្ដ្រីរួមរ័ក្សជាមួយដៃគូបុរសកាន់តែច្រើនដង មានន័យថា កាន់តែកាត់បន្ថយអំពើផិតក្បត់ ទៅមានស្រីថ្មីរបស់ភាគីបុរស បានកាន់តែច្រើន។
៤. បន្ធូរបន្ថយអារម្មណ៍តប់ប្រមល់ ឬ Stress ៖ សិចមិនមែនត្រឹមតែធ្វើឱ្យសុខស្រួលប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងធ្វើឱ្យធូរស្បើយស្ងប់ក្នុងអារម្មណ៍។ ជាឧទាហរណ៍ នៅពេលស្ដ្រីមានអារម្មណ៍តប់ប្រមល់ពេញមួយថ្ងៃ នៅកន្លែងធ្វើការ ការរួមរ័ក្សធ្វើឱ្យនាងធូរស្បើយក្នុងអារម្មណ៍ និងបន្ធូរបន្ថយអារម្មណ៍ ឱ្យស្រស់ស្រាយឡើងវិញ។ ដូចគ្នានេះដែរ សិចក៏ជួយបន្ធូរបន្ថយផ្លូវអារម្មណ៍ តាមរយៈការដកដង្ហើមវែងៗញឹកញាប់ និងការបបោសអង្អែល ហើយអ័រម៉ូនដែលបញ្ចេញ អំឡុងពេលដល់ចំណុចកំពូល ធ្វើឱ្យស្ដ្រីមានអារម្មណ៍ស្ងប់សុខស្រួលជាខ្លាំង។
៥. ពេលជួបគ្នាជាពេលដែលមានអារម្មណ៍៖ ពេលស្ដ្រីមានអារម្មណ៍ចម្លែកដូចជា មនុស្សចង់រួមភេទ ពីព្រោះនាងតែងតែគិតពីដៃគូបុរស ដែលខ្លួនបានរួមរ័ក្សជាមួយកាលពីពេលមុន។ ការមានអារម្មណ៍បែបនេះ ធ្វើឱ្យនាងចងចាំនឹកឃើញចង់រួមរ័ក្សទៀត។ ការរវើរវាយចង់រួមរ័កបែបនេះគឺជារឿងធម្មតា ប៉ុន្ដែវាហាក់បីដូចជារឿងចម្លែកសម្រាប់បុរសក្នុងការទទួលយកគំនិត ដែលថា ស្ដ្រីមានអារម្មណ៍ចង់រួមរ័កច្រើនជាងខ្លួនទៅវិញ៕

No comments:
Post a Comment