ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, August 7, 2013

រថយន្ត​ក្រុង​ដឹក​ឈើ​គ្រញូង​រាប់​តោន​បើក​បុក​ដើម​ប្រេង​ខ្យល់​បាក់​ រួច​ធ្លាក់​ចូល​ស្រែ

M08-i-fullកំពង់ឆ្នាំង ​៖ ​រថយន្ត​ក្រុង​អត់​មាន​ដឹក​មនុស្ស​មួយ​គ្រឿង​ បាន​ដឹកឈើ​គ្រញូង​រាប់​តោន​បើក​បុក​ដើម​ប្រេង​ខ្យល់​បាក់​ហើយ​ធ្លាក់​ស្រែ ខណៈ​ពេល​ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ប៉ុស្តិ៍​សន្តិសុខ​លេខ​៥០០​ ធ្វើការ​ប្រដេញ​តាម​ក្រោយ​រួចមក។
ហេតុការណ៍ ​នេះ​បាន​កើត​ឡើង​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៣​និង​៤៤ ស្ថិត​ក្នុងភូមិ​ជន្លាត់ដៃ ឃុំ​
ស្វាយ ស្រុក​សាមគ្គី​មានជ័យ កាលពី​ម៉ោង​២​និង​៤០​នាទី​យប់ ថ្ងៃទី​៨ ខែ​សីហា ​ឆ្នាំ​២០១៣។
សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្នាក់ការ​៥០០​បាន​អោយ​ដឹង​ថា ​រថយន្តក្រុង​នោះ​ពាក់​ស្លាក​លេខ បាត់ដំបង​ 3A-1767 ពណ៌ ​ស គ្មាន​បិទ​ស្លាក​ក្រុមហ៊ុន​ណា​ទេ បាន​បើកបរ​ពី​ជើង​ទៅ​ត្បូង ពេល​ឆ្លងកាត់​ស្នាក់ការ​លេខ​៥០០​សមត្ថកិច្ច​មានការ​សង្ស័យ​ព្រោះថា​រថយន្ត​ នោះ​គ្មាន​អ្នក​ដំណើរ​ជិះ​នៅក្នុង​ទេ ហើយ​​បាន​បើកបរ​យ៉ាង​លឿន​ទៀត​ ទើប​សមត្ថកិច្ច​​ប្រដេញ​តាម​ពីក្រោយ ​ដល់​ចំណុច​កើតហេតុ​រថយន្ត​សមត្ថកិច្ច​ពាក់​ទឹម​គ្នា ក៏​ស្រាប់តែ​រថយន្តក្រុង​នោះ​គេច​មក​ស្តាំ​ដៃ​បុក​ដើម​ប្រេងខ្យល់​បាក់​ រួច​ធ្លាក់​ចូល​ស្រែ​តែ​ម្ដង។ បន្ទាប់​មក​អ្នក​ជិះ​នៅ​លើ​រថយន្ត​នោះ​មាន​គ្នា​៥​នាក់​បាន​ចុះ​រត់​គេច​ ខ្លួន​បាត់។
ក្រោយ ​ពេល​កើតហេតុ​លោក ពេញ វិបុល ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​បញ្ជា​អោយ​សមត្ថកិច្ច​ចំរុះ​មក​ គ្រប់គ្រង​វត្ថុតាង​នៅ​កន្លែង​កើតហេតុ។ នៅ​ព្រលឹម​ស្រាងៗ​គេ​សង្កេតឃើញ​លោក​ព្រះរាជអាជ្ញា​បាន​បញ្ជា​អោយ​អូស​រថយន្ត ​នោះ​ពី​ក្នុង​ស្រែ​បញ្ជូន​យក​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ដើម្បី​ ថ្លឹង​និង​រាប់​ចំនួន​ឈើ​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់។
នៅក្នុង ​រថយន្ត​គេ​សង្កេត​ឃើញ​មាន​ឈើ​គ្រញូង​ធំៗ​កន្លះ​រថយន្ត និង​នៅក្នុង​ឃ្លុប​បាត​ក្រោម​រថយន្ត​ក៏​មាន​ឈើ​គ្រញូង​ពេញ​ណែន​ផង​ដែរ។ តាម​ការ​សន្និដ្ឋាន​ឈើ​នោះ​អាច​មាន​ចំនួន​ប្រមាណ​៣​ម៉ែត្រគូប។
ប្រភព ​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​អោយ​ដឹង​ថា ​រថយន្ត​នេះ​បាន​បើក​បុក​ដើមឈើ​ធ្លាក់​ស្រែ​ដោយ​ខ្លួនឯង ហើយ​គ្មាន​សមត្ថកិច្ច​ណា​ប្រដេញ​តាម​នោះ​ទេ ក្រោយពេល​កើតហេតុ​ទើប​ពួកគាត់​រាយការណ៍​អោយ​សមត្ថកិច្ច​ដឹង ហើយ​គាត់​បាន​ឃើញ​មនុស្ស​មួយចំនួន​ជញ្ជូន​យក​ឈើ​មួយចំនួន​ចេញពី​ក្នុង​ រថយន្ត​ផង​ដែរ៕
ថារិទ្ធ
d
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII